Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ប៉ារីស​ព្រមាន​​កន្លែង​ ICU​ នឹង​មាន​អ្នក​ជំងឺ​កូវីដ​-​១៩​លើស​លប់ឆាប់ៗ

បានផុស

នៅ

វេជ្ជបណ្ឌិត​ជា​ច្រើន​​​មក​ពី​ក្រុម​​មន្ទីរ​ពេទ្យ​​រដ្ឋ​ក្នុង​ទី​ក្រុង​បារី (AP-HP) បាន​ព្រមាន​​ថា​ ពួក​គេ​បាន​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ទទួល​​អ្នក​ជំងឺ​ច្រើន​​លើស​លប់​នៅ​កន្លែង​សង្គ្រោះ​បន្តាន់​​​ក្នុង​​រយៈ​ពេល​​ពីរ​សប្តាហ៍​ខាង​មុខ​​ ខណៈ​​​កូវីដ-១៩​កំពុង​ផ្ទុះ​ខ្លាំង​នៅ​​ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់កាសែត​Journal du  Dimanche កាល​ពី​ថ្ងៃ​អាទិត្យ​ថា វេជ្ជបណ្ឌិត​សង្គ្រោះ​បន្ទាន់​៤១​នាក់​បាន​ចង្អុល​បង្ហាញ​ពី​«​​ធន​ធាន​ដែល​មាន​គឺ​មិន​គ្រប់​គ្រាន់​នឹង​តម្រូវ​ការ​»​ និង​ព្រមាន​ថា «យើង​ដឹង​ហើយ​ថា លទ្ធភាព​របស់​ពួក​​យើង​នឹង​ហួស​ពីតម្រូវ​ការ»​នៅ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ខាង​មុខ។

ប្រភព​និយាយ​ថា ៖«យើង​នឹងបង្ខំ​ឲ្យ​ជ្រើស​រើស​ថាតើ​អ្នក​ជំងឺ​បែប​ណា​ដែល​ត្រូវ​ចូល​កន្លែង​សង្គ្រោះ​បន្ទាន់ (ICUs) និង​អ្នក​ជំងឺ​​បែប​ណា​ដែល​មិន​ត្រូវ​ចូល​កន្លែង​សង្គ្រោះ​បន្ទាន់​ដើម្បី​រក្សា​អាយុ​ជីវិត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំនួន​អ្នក​ជំងឺ​ច្រើន​នឹង​មាន​ទាំង​អ្នក​ជំងឺ​កូវីដ-១៩ និង​អ្នក​ជំងឺ​ផ្សេង​ៗ​ ជា​ពិសសទាក់​ទង​ទៅ​នឹង​ការ​ទទួល​បាន​ការ​ព្យាបាល​ចំាបាច់​សម្រាប់​អ្នក​ជំងឺ​ពេញ​វ័យ»។

យោង​តាម​ទិន្នន័យ​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​សុខាភិបាល​បារាំង Santé Publique France ថា កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ អ្នក​​ជំងឺ​​១៤២៩​នាក់​ចូល​កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​តំបន់​ Ile-de-France តែ​មួយ​​ដែល​ស្ថិត​នៅ​ទី​ក្រុង​បារីស។

ប្រធាន​ទី​ភ្នាក់​ងារ​សុខាភិបាល​តំបន់ (ARS) Ile-de-France លោក Aurélien Rousseau​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា កាល​ពី​សប្តាហ៍​មុន ​តំបន់​របស់​លោក​​ត្រូវ​ការ​គ្រែ​សង្គ្រោះ​បន្ទាប់​​​ចំនួន​​២២៥០​ដើម្បី​ដោះ​ស្រាយ​ចំពោះអ្នក​ជំងឺ​ឆ្លង​កូវីដ-១៩ ដែល​កំពុង​កើន​ឡើង។

វេជ្ជបណ្ឌិត​នៅ​ទី​ក្រុង​បារីស​បាន​សរសេរ​នៅ​លើ​ទំព័រ​កាសែត​របស់​ពួក​គេ​ថា ពួក​គេមិន​ដែល​ជួប​ស្ថានភាព​បែប​នេះ​ទេពី​មុន​ សូម្បី​​កំឡុង​ពេល​ការ​វាយ​ប្រហារ​ភារវកម្ម​ដ៏​អាក្រក់​បំផុត​កាល​ពី​ឆ្នាំ​២០១៥ ដែល​សម្លាប់​មនុស្ស​១៣០​នាក់ និង​របួស​៤៩៤​នាក់។

ពួក​គេ​បាន​បន្ថែម​ថា ៖«សូចនាករ​ទាំង​អស់​បង្ហាញ​ថា វិធាន​ការណ៍​បច្ចុប្បន្ន​នឹង​មិន​គ្រប់​គ្រាន់​​ទៅ​នឹង​​ការចម្លង​ដែល​កំពុង​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ»។

ប្រទេស​បារាំង​បាន​បញ្ជាក់​ករណី​ឆ្លង​កូវីដ-១៩​ជាង​៤.៥​លាន​នាក់​ និង​ស្លាប់​​៩៤៤៩២​នាក់​ចាប់​តាំង​ពី​​ជំងឺ​នេះ​​ចាប់ផ្តើម​​ដែល​បាន​ក្លាយ​ជា​ប្រទេស​ឆ្លង​លំដាប់​ទី​៤​នៅ​ក្នុង​ពិភព​លោក បន្ទាប់​ពីអាមេរិក ប្រេស៊ីល និង​ឥណ្ឌា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម