Connect with us

ព័ត៌មានអន្ដរជាតិ

រន្ទះបាញ់រោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ឥណ្ឌូណេស៊ី បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅគួរឲ្យរន្ធត់ (មានវីដេអូ)

បានផុស

នៅ

អគ្គិភ័យដ៏ធំមួយ បានផ្ទុះឡើងនៅថ្ងៃចន្ទនេះ នៅឯរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាបានប្រែក្លាយទីតាំងរោងចក្រដ៏ធំល្វឹងល្វើយ ទៅជាអណ្តាតភ្លើងដ៏កាចសាហាវដូចជាឋាននរក។

This image has an empty alt attribute; its file name is 117742025_a65012bd-bd33-4e11-abac-f35e487fd442.jpg

ក្រុមពន្លត់អគ្គិភ័យបានប្រយុទ្ធដើម្បីទប់ទល់នឹងអណ្តាតភ្លើង នៅឯរោងចក្រចម្រាញ់ប្រេង Balongan ក្នុងខេត្តជ្វាខាងលិច ដែលដំណើរការដោយក្រុមហ៊ុនប្រេងរដ្ឋ Pertamina។

មនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់ហើយអ្នកស្រុកប្រហែល១,០០០នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុបន្ទាប់ពីអគ្គិភ័យ ផ្ទុះឡើង។

This image has an empty alt attribute; its file name is 117741560_hi066485947.jpg

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ដោយសារគាំងបេះដូងបន្ទាប់ពីការផ្ទុះ។

ស្របពេលជាមួយគ្នានោះ មនុស្សប្រហែល១៥នាក់ បានរងរបួសស្រាល ហើយអាជ្ញាធរនិយាយថា ពួកគេកំពុងពិនិត្យរកមើល មនុស្ស៣នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។

This image has an empty alt attribute; its file name is image_2021-03-29_15-06-02-1024x576.png

លោក Nicke Widyawati ប្រធានក្រុមហ៊ុន Pertamina បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីការពារអគ្គិភ័យមិនឲ្យរាលដាល យើងបានបិទប្រតិបត្តិការ ហើយយើងកំពុងប្រឹងប្រែងក្នុងការប្រយុទ្ធជាមួយអគ្គិភ័យនេះ”។

មូលហេតុនៃអគ្គិភ័យនេះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអះអាងថា អគ្គិភ័យបានឆាបឆេះអំឡុងពេលមានរន្ទះបាញ់៕

This image has an empty alt attribute; its file name is 103538-1024x682.jpg

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Sabah

ចុចអាន៖ កំពុងតែឆ្លងខ្លាំងផង មន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា ត្រូវអគ្គិភ័យឆាបឆេះទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៦០ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម