Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូខ្លោចចិត្ត! ក្មេងប្រុសមីយ៉ាន់ម៉ា ទ្រហោយំលើមឈូសមិត្តសំឡាញ់ ដែលត្រូវកងទ័ពបាញ់ស្លាប់ពេលលេងជាមួយគ្នាក្រៅផ្ទះ

បានផុស

នៅ

ក្រុមអ្នកកាន់ទុក្ខបានទួញយំសោក ចំពោះការបាត់បង់អាយុជីវិតរបស់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា។

អ្វីដែលធ្វើឲ្យគេកាន់តែសោកសង្វេគនោះ គឺសម្រែកទ្រហោយំរបស់មិត្តភក្តិក្មេងប្រុសរូបនេះ។

This image has an empty alt attribute; its file name is 41073688-9414059-image-a-4_1617017232027.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដ៏គួរឲ្យខ្លោចផ្សា បានបង្ហាញក្មេងប្រុសទ្រហោយំ លើមឈូសរបស់មិត្តភក្តិឈ្មោះ Sai Wai Yan បន្ទាប់ពីក្មេងប្រុស ត្រូវបានកងទ័ពបាញ់សម្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង យ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។

This image has an empty alt attribute; its file name is 41073678-9414059-image-a-6_1617017385531.jpg

ក្មេងប្រុសម្នាក់នេះនៅតូចណាស់ ដូច្នេះគាត់ត្រូវគេលើកឡើង ដើម្បីឲ្យគាត់អាចមើលសពរបស់មិត្តភក្តិដេកក្នុងមឈូស មុនពេលគេយកទៅបញ្ចុះ។

This image has an empty alt attribute; its file name is 41073520-9414059-image-a-11_1617018365614.jpg

ក្មេងប្រុសទាំង២នាក់ កំពុងលេងជាមួយគ្នានៅខាងក្រៅផ្ទះរបស់ Sai Wai ក្នុងសង្កាត់ Mingalar Taungnynt នៅពេលទាហានបានបាញ់ប្រហារ។

This image has an empty alt attribute; its file name is 41075518-9414059-image-a-7_1617017401995.jpg

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា មិត្តភក្តិទាំង២នាក់ បានរត់កាន់ដៃគ្នាគេចគ្រាប់កាំភ្លើងប៉ុន្តែ Sai Wai ត្រូវបានគេបាញ់ចំក្បាលស្លាប់។

This image has an empty alt attribute; its file name is wire-41060362-1616984333-603_634x421.jpg

អ្នកស្រុកនិយាយថា រនាំងការពារត្រូវបានដាក់នៅតំបន់នោះ ហើយកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ បើទោះបីជាគ្មានការតវ៉ានៅពេលនោះក៏ដោយ។

This image has an empty alt attribute; its file name is 41063030-9413045-image-a-2_1616992016077.jpg

ក្មេងប្រុសរូបនេះបានប្រាប់អ្នកកាសែត Htet Arkar ក្នុងពិធីបុណ្យសពនោះថា “សក់របស់ខ្ញុំត្រូវបានមិត្តភក្តិរបស់ខ្ញុំឈ្មោះ Sai Wai លាបឲ្យ ពីរថ្ងៃមុនពេលគាត់ស្លាប់។ ពិធីបុណ្យ Thingyan ជិតមកដល់ហើយ ហើយគាត់បានលាបសក់ឲ្យខ្ញុំ ដើម្បីត្រៀមខ្លួនសម្រាប់ពិធីបុណ្យនេះ”។

This image has an empty alt attribute; its file name is 41043074-9414059-Some_mourners_flash_the_three_fingered_salute_adopted_by_protest-a-10_1617017429876.jpg

គួរបញ្ជាក់ថា Sai Wai ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច១១៤នាក់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីរដ្ឋប្រហារកាលពីពីរខែកន្លងមកនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កាន់តែក្តៅគគុក! បាតុករមីយ៉ាន់ម៉ា ហៅក្រុមជនជាតិភាគតិចប្រដាប់អាវុធ មករួមប្រយុទ្ធផ្តួលយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម