ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍នាពេលនេះនៅ មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារ
នៅប្រទេសមីយ៉ាន់ម៉ាប្រជាជនកំពុងកាន់ទុក្ខ បន្ទាប់ពីថ្ងៃដ៏ថ្លុកឈាមបំផុតរបស់ប្រទេសចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ខណៈយោធានៅតែបង្កើនការបង្ក្រាបរបស់ខ្លួនទៅលើក្រុមបាតុករ ។
ក្រុមសិទ្ធិមនុស្សក្នុងតំបន់និយាយថា មនុស្ស ១១៤ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ។
ហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងពិធីបុណ្យសពសម្រាប់ក្មេងប្រុសអាយុ ១៣ ឆ្នាំកាលពីថ្ងៃអាទិត្យ ខណៈពួកគេបានគោរពដោយប្រើម្រាមដៃបីដែលជានិមិត្តរូបនៃការតស៊ូនឹងរដ្ឋប្រហារ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្មេងប្រុសនេះកំពុងលេងនៅក្បែរផ្ទះរបស់គេក្នុងទីក្រុងយ៉ាំងហ្គោន នៅពេលដែលត្រូវបានបាញ់ដោយកម្លាំងសន្តិសុខ ។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) និយាយថា មនុស្សជាង ៤៥០ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា ចាប់តាំងពីយោធាបានកាន់កាប់ប្រទេស ។
ទន្ទឹមនោះអង្គការជនជាតិមួយនៅភាគអាគ្នេយ៍នៃរដ្ឋ Karen និយាយថា ប្រជាជនជាង ៣,០០០ នាក់បានចាប់ផ្តើមភៀសខ្លួនទៅកាន់ប្រទេសជិតខាងថៃដោយសារតែការវាយប្រហារតាមអាកាសពីយោធា ។
ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា កងកម្លាំងជីវពលបានវាយប្រហារទៅលើប៉ុស្តិ៍យោធាមួយកាលពីថ្ងៃសៅរ៍ ។ វាត្រូវបានគេមើលឃើញថាជាការវាយប្រហារដែលត្រូវបានអនុវត្តដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen ។
ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងប្រធានសិទ្ធិមនុស្សរបស់ UN បាននិយាយថា សហគមន៍អន្តរជាតិមានការទទួលខុសត្រូវក្នុងការការពារប្រជាជនមីយ៉ាន់ម៉ា ។ ពួកគេបានថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសន្តិសុខថាជាមនុស្សកំសាក និងឃោរឃៅ ។
ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការលើផែនការដើម្បីដាក់ទណ្ឌកម្មបន្ថែមលើប្រទេសមីយ៉ាន់ម៉ា ។ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា “វាគួរឲ្យខ្លាចណាស់ វាពិតជាគួរឲ្យស្អប់ខ្ពើមណាស់” ។
បន្ថែមពីនេះប្រមុខការពារជាតិមកពី ១២ ប្រទេសរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “យោធាអាជីពមានតួនាទីទទួលខុសត្រូវចំពោះការការពារ មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើឡើយ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ភាគច្រើនក្មេងកំពុងលេងមុខផ្ទះត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ាក្នុងថ្ងៃថ្លុកឈាមបំផុត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង