Connect with us

ព័ត៌មានអន្ដរជាតិ

មិនត្រឹមតែបាញ់សម្លាប់ទេ កងទ័ពមីយ៉ាន់ម៉ា ថែមទាំងដុតបាតុករទាំងរស់ទៀតផង

បានផុស

នៅ

កងទ័ពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច១១៤នាក់កាលពីថ្ងៃសៅរ៍ ដោយរួមទាំងកុមារផងដែរ។

Myanmar's military junta chief threw a lavish dinner party after troops killed more than 100 people in the streets
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BBC បានឲ្យដឹងថា កងទ័ពបានបាញ់សម្លាប់អ្នកណាក៏ដោយ ដែលពួកគេបានឃើញនៅតាមដងផ្លូវ។ កងកម្លាំងសន្តិសុខបានបាញ់ចូលអគារលំនៅដ្ឋាន ហើយបើកការវាយឆ្មក់ពេលយប់និងចាប់ខ្លួន។

យោងតាមតួលេខចុងក្រោយបំផុតបានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងភាពចលាចលនៅប្រទេសប្រទេសមីយ៉ាន់ម៉ា បានកើនលើស៥០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ។

This image has an empty alt attribute; its file name is 41010050-9409249-image-a-29_1616843020552-1.jpg

ក្នុងចំណោមជនរងគ្រោះកាលពីថ្ងៃសៅរ៍ គឺមានអ្នកក្រុង Mandalay អាយុ៤០ឆ្នាំម្នាក់ ដែលត្រូវកងទ័ពបាញ់និងដុតទាំងរស់។

ការបាញ់សម្លាប់បានបន្តចូលដល់ថ្ងៃអាទិត្យ រួមទាំងរបាយការណ៍ដែលថា កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារក្នុងពិធីបុណ្យសពរបស់សិស្សអាយុ២០ឆ្នាំម្នាក់នៅទីក្រុង Bago ផងដែរ។

Help me, Mother'– Mandalay resident shot and burnt alive by junta's troops  | Myanmar NOW

​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោសនយោបាយ (AAPP) បាន​និយាយថា ជន​ស៊ីវិល​១៤​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញហើយ​ ​៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ខណ្ឌ South Dagon ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន។

ការបង្ហូរឈាមកាលពីថ្ងៃសៅរ៍ បានជំរុញឲ្យមានសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយពីរដ្ឋមន្រ្តីការពារជាតិនៃប្រទេសចំនួន១២រួមមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក អ៊ីតាលី ណូវែលសែឡង់ និងកូរ៉េខាងត្បូង។

This image has an empty alt attribute; its file name is 41010818-9409249-image-a-97_1616845890983-1.jpg

សេចក្តីថ្លែងការណ៍នោះបាននិយាយថា “យោធាអាជីពត្រូវធ្វើតាមស្តង់ដារអន្តរជាតិសម្រាប់ការប្រព្រឹត្តិនិងទំនួលខុសត្រូវក្នុងការការពារ មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើ”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននិងរុស្ស៊ី មិនបានចូលរួមក្នុងការរិះគន់ជាអន្តរជាតិជុំវិញការធ្វើរដ្ឋប្រហារនោះទេ ដែលនេះមានន័យថា សកម្មភាពណាមួយតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺមិនអាចទៅរួចនោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ មេទ័ពមីយ៉ាន់ម៉ា ជប់លៀងផឹកស៊ីហ៊ឹកហ៊ាក់ នៅថ្ងៃមនុស្សជាង១០០នាក់ត្រូវបានសម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន៧៨ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ (Video Inside)

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ចូល​ឆ្នាំ​ថ្មី អតិថិជន ក្រុមហ៊ុនវឌ្ឍនៈ ឈ្នះ​រង្វាន់​ជាច្រើន​! ឈ្នះ​លុយ ឈ្នះ​មាស ឡាន ម៉ូតូ និង​ឈ្នះ​រង្វាន់​ធំៗ​ផ្សេងទៀត

សន្តិសុខសង្គម៣ ម៉ោង មុន

ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធានរដ្ឋឡាវ និងភរិយា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម