Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមយប់មិញ ជន​ស៊ីវិល​ មីយ៉ាន់ម៉ា​ស្លាប់ដល់៥២១នាក់ ខណៈ​រត់​ចោល​ផ្ទះ​រាប់​ពាន់នាក់

បានផុស

នៅ

ការ​ស្លាប់​ជន​ស៊ីវិល​​ក្នុង​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ាលើ​ការតវ៉ា​​​ឡើង​ដល់​៥២១​​នាក់​​ហើយ​ ខណៈ​ក្រុម​ឧទ្ទាម​ប្រដាប់​ដោយ​អាវុធ​ភាគ​តិច​​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​មីនា​ បាន​គំរាមវាយ​ប្រហារ​រដ្ឋាភិបាល​យោធា ប្រសិន​បើ​មិន​បញ្ឈប់​សម្លាប់​ជន​ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហា​អំណាច​ពិភព​លោក​បាន​បង្កើន​ការ​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដ៏​សាហាវ​ឃៅ​ទៅ​លើ​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ដែល​ទាមទារ​ស្តារ​ឡើង​វិញ​នូវ​រដ្ឋាភិបាល​ជាប់​ឆ្នោត និង​ដោះ​​លែង​មេ​ដឹក​នាំ​ស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី។

ទីក្រុង​វ៉ាស៊ីន​តោត​បាន​ផ្តាច់​​ពាណិជ្ជកម្ម​ទាំង​អស់​ជា​មួយ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក Antonio Guterres បាន​អំពាវ​នាវ​ឲ្យ​ពិភព​លោក​ដាក់​គំនាប​​រដ្ឋាភិបាល​មីយ៉ាន់ម៉ា បន្ទាប់​ពី​អ្នក​តវ៉ា​ជាង​១០០​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ដែល​បាន​​ក្លាយ​ជា​ចុង​សប្តាហ៍ថ្លុក​ឈាម​បំផុត។

បន្ថែម​លើយុទ្ធនាការណ៍​សម្ពាធពី​​ប្រទេស​មហា​អំណាច ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ជន​ជាតិ​​ភាគ​តិច​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​​​ក៏​បាន​ថ្កោល​ទោស​លើ​ការ​បង្ក្រាប និង​បា​ន​គំរាមវាយ​ប្រហារ​លើ​រដ្ឋាភិបាល​យោធា​ដែល​​បាន​បង្ក្រាប​អ្នក​តវ៉ា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រាប់​រយ​នាក់។

ការ​ជួប​ជុំ​ជា​រៀង​រាល់​ថ្ងៃ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​អ្នក​តវ៉ា​គ្មាន​​អាវុធ​ក្នុង​ដៃ​​ប្រឈម​នឹង​ហានិភ័យ​​ពី​ការ​បង្ក្រាប​ដោយ​ឧស្ម័ន​ទឹក​​ភ្នែក​ គ្រាប់​ជ័រ​ ​គ្រាប់​ពិត ការ​បំផ្ទុះ​គ្រាប់​បែក និង​មាន​ទាំងផ្ទុះ​អាវុធ​ធុន​ធ្ងន់​ថែម​ទៀត។

សមាគមជំនួយអ្នក​ទោស​នយោបាយ (AAPP) បាន​និយាយ​ថា សរុប​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​ត្រឹម​យប់​ថ្ងៃ​អង្គារ ទី​៣០ ខែ​មីនា​ មាន​ចំនួន​៥២១​នាក់ ប៉ុន្តែ​ចំនួន​នេះ​នឹង​បន្ត​កើន​​ឡើង​ទៀត​ ដោយ​សារ​នៅ​មាន​អ្នក​របួស​ធ្ងន់​ជា​ច្រើន​។

ជា​មួយគ្នា​នេះ ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​ពាន់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ និង​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ពី​ការ​វាយ​ប្រហារ​​​តាម​ផ្លូវ​អាកាស​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។

កាល​ពី​ម្សិល​មិញ​​ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​បដិសេធ​ថា កម្លាំង​សន្តិសុខ​ប្រទេស​របស់​​លោក​បាន​បញ្ជូន​​ជន​​ភៀស​ខ្លួន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ដែល​បាន​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ពី​ការ​វាយ​ប្រហារតាម​ផ្លូវ​អាកាស​របស់​​យោធាមីយ៉ាន់ម៉ា។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​ជំរំ​រួច​រាល់​ហើយ​​សម្រាប់​ដាក់​ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។​

អាជ្ញាធរ​ថៃបាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា​ប្រហែល​ជា​៣​ពាន់​នាក់​បាន​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ។​

ចំណែក​សារព័ត៌មាន​ក្នុង​ស្រុក Irrawaddy បាន​ផ្សាយ​ថា ជន​ជាតិភាគ​តិច​ Karen ជាង​១​ម៉ឺន​នាក់បាន​រត់​ចោល​ផ្ទះ​សម្បែង​របស់​​ខ្លួន​​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​យោធា​នៅ​ស្រុក Papun ក្នុង​រដ្ឋ Karen៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម