អតីតប្រធានាធិបតី Donald Trump ត្រូវបានគេគិតថាកំពុងនៅឯសេតវិមាន បន្ទាប់ពីបានដឹងអំពីការឈ្នះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ។
លោក Joe Biden ត្រូវបានប្រកាសជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៧ ខែវិច្ឆិកា ភ្លាមៗមុនពេលថ្ងៃរសៀល ខណៈពេលដែលលោក Trump កំពុងវាយកូនហ្គោល ។
តើពេលនេះលោក Trump នៅទីណា?
បើយោងតាមបណ្ដាញ FactBase បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យទី ៨ ខែវិច្ឆិកា អតីតប្រធានាធិបតី Donald Trump មិនមានការថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ដែលត្រូវបានគ្រោងទុកនោះទេ ។
គាត់ត្រូវបានគេឃើញលើកចុងក្រោយវិលត្រឡប់ទៅកាន់សេតវិមាននៅថ្ងៃទី ៧ ខែវិច្ឆិកាក្នុងការរថយន្តអមដំណើរមួយគ្រឿង បន្ទាប់ពីបានដឹងអំពីការចាញ់ឆ្នោតរបស់គាត់លើលោក Joe Biden ។
តើលោក Donald Trump នៅទីណា នៅពេលដែលលោក Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក?
ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋកំពុងរីករាយនឹងការសម្រាកលំហែកាយវាយកូនហ្គោលនៅឯក្លឹប Trump National Golf Club នៅទីក្រុង Sterling រដ្ឋ Virginia មុនពេលដែលលោក Biden ឈ្នះការបោះឆ្នោត ។
គាត់កំពុងនៅលើទីលានវាយកូនហ្គោល នៅពេលគាត់បានដឹងថាគូប្រជែងរបស់គាត់បានឈ្នះតំណែងប្រធានាធិបតី និងកាន់កាប់សេតវិមាន ។
ក្រោយមកលោក Trump បានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីចាញ់ការបោះឆ្នោតដោយបានថតរូបជាមួយកូនក្រមុំដែលកំពុងរៀបការនៅឯទីលានវាយកូនហ្គោលនោះ ។
រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញថា លោក Trump ថតរូបជាមួយកូនក្រមុំរួមជាមួយអ្នកកំដរកូនក្រមុំ ខណៈដែលមើលទៅដូចជាភ្ញៀវចូលរួមក្នុងពិធីមង្គលការ ហើយពួកគេបានស្រែកថា “យើងស្រឡាញ់អ្នក Donald Trump” មុនពេលលោក Trump ចេញទៅទីលានផ្សេងទៀត ។
តើលោក Trump នឹងទទួលស្គាល់លទ្ធផលនេះទេ ហើយនៅពេលណាលោកនឹងថ្លែងសុន្ទរកថាប្រគល់អំណាចទៅកាន់ប្រធានាធិបតីបន្ទាប់?
ជំនួយការប្រធានាធិបតីបាននិយាយថា លោក Trump មិនមានផែនការទទួលស្គាល់លទ្ធផល ឬចុះចាញ់ភ្លាមៗនោះ ឬក៏ផ្តល់នូវសុន្ទរកថាប្រគល់អំណាចទៅកាន់ប្រធានាធិបតីបន្ទាប់ផងដែរ ។
លោក Trump បាននិយាយថា ការបោះឆ្នោតគឺមិនទាន់ចប់នៅឡើយទេ ទោះបីលោក Biden ទទួលបានជ័យជម្នះនេះក៏ដោយ ។
បណ្តឹងមួយចំនួនត្រូវបានដាក់ ហើយការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋមួយចំនួនទំនងជាមិនអាចកើតឡើងបាននោះទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមរបស់លោក Trump បានចោទប្រកាន់ការក្លែងបន្លំនៅក្នុងរដ្ឋជាច្រើន ប៉ុន្តែមិនទាន់បានដាក់ភស្តុតាងណាមួយសម្រាប់ការអះអាងទាំងនោះទេ ។
គួរបញ្ជាក់ថា លោក Joe Biden និងសមាជិកម្នាក់ទៀតរបស់លោកគឺលោកស្រី Kamala Harris នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី និងអនុប្រធានាធិបតីនៅអគារ Capitol ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Sun