Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់បែកដៃនិងគ្រាប់កាំភ្លើងជាង៦,០០០គ្រាប់ ដឹកទៅ មីយ៉ាន់ម៉ា ត្រូវ ថៃ ស្ទាក់ចាប់បាន

បានផុស

នៅ

ការ​ស្លាប់​ជន​ស៊ីវិល​​ក្នុង​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ាលើ​ការតវ៉ា បានកើន​​​ឡើង​ដល់​៥២១​​នាក់​​ហើយ​ ខណៈ​ក្រុម​ឧទ្ទាម​ប្រដាប់​ដោយ​អាវុធ​ភាគ​តិច​​ កាលពី​ថ្ងៃ​អង្គារទី​៣០ខែ​មីនា​ បាន​គំរាមវាយ​ប្រហារ​រដ្ឋាភិបាល​យោធា ប្រសិន​បើ​មិន​បញ្ឈប់​សម្លាប់​ជន​ស៊ីវិលទេនោះ។

This image has an empty alt attribute; its file name is 41011872-9409249-image-a-104_1616847700850.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហា​អំណាច​ពិភព​លោក ​បាន​បង្កើន​ការ​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដ៏​សាហាវ​ឃៅ​ទៅ​លើ​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ដែល​ទាមទារ​ស្តារ​ឡើង​វិញ​នូវ​រដ្ឋាភិបាល​ជាប់​ឆ្នោត និង​ដោះ​​លែង​មេ​ដឹក​នាំ​ស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី។

ប្រជាពលរដ្ឋប្រមាណ៣,០០០នាក់ បានរត់ភៀសខ្លួនឆ្លងកាត់ព្រៃ ដើម្បីស្វែងរកសុវត្ថិភាពចូលក្នុងព្រំដែនថៃ។

This image has an empty alt attribute; its file name is 41010076-9409249-image-a-62_1616844343779.jpg

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានច្រានចោលរបាយការណ៍ដែលថា អាជ្ញាធរថៃបានរុញច្រានជនភៀសខ្លួនទាំងនោះមកវិញ។

លោកនិយាយថា “អាជ្ញាធរថៃ នឹងបន្តមើលថែអ្នកដែលមកដល់ក្នុងប្រទេសថៃ ហើយវាយតម្លៃពីស្ថានភាពដែលកំពុងវិវត្តនិងតម្រូវការចាំបាច់”។

This image has an empty alt attribute; its file name is 41010046-9409249-image-a-24_1616843001254-1.jpg

ប៉ូលិសថៃនិយាយថា ពួកគេស្ទាក់ចាប់បានកេសចំនួន១០ ដែលមានផ្ទុកគ្រាប់បែកដៃចំនួន១១២គ្រាប់ និងគ្រាប់កាំភ្លើង៦,០០០គ្រាប់ នៅខេត្តឈៀងរ៉ៃ។ គ្រាប់ទាំងនេះ ត្រូវបានគេកំណត់ទិសដៅនាំទៅកាន់តំបន់ព្រំដែន Tachileik ដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានជំរុញឲ្យអាជ្ញាធរមីយ៉ាន់ម៉ា អនុវត្តការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យឲ្យបានខ្ជាប់ខ្ជួន។

This image has an empty alt attribute; its file name is ST_20170603_YABLAST03A_3184307-1024x767.jpg

លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានថា “វាមិនអាចទទួលយកបានទេដែលត្រូវឃើញអំពើហឹង្សាប្រឆាំងនឹងមនុស្សក្នុងកម្រិតខ្ពស់ដូច្នេះ មនុស្សជាច្រើនត្រូវបានសម្លាប់”។

លោកគូសបញ្ជាក់ថា “យើងត្រូវការការឯកភាពគ្នា និងការប្តេជ្ញាចិត្តបន្ថែមទៀតពីសហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធដើម្បីធ្វើឲ្យប្រាកដថា ស្ថានភាពត្រូវបានស្តារឡើងវិញ”៕

This image has an empty alt attribute; its file name is 41010060-9409249-image-a-18_1616842906224.jpg

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីដេអូគួរឲ្យសង្វេគ! ជនជាតិមីយ៉ាន់ម៉ា ភៀសខ្លួនទាំងទូកៗចូលព្រំដែនថៃ អ្នកខ្លះរបួសពេញខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម