ព័ត៌មានអន្ដរជាតិ
ម្ចាស់ថ្លៃអើយ! អង់គ្លេសមនុស្សរាប់ពាន់នាក់ជួបជុំគ្នារីករាយចំថ្ងៃក្តៅបំផុត អត់ខ្លាចកូវីដ ទោះបំរាមត្រូវបានបន្ធូរខ្លះ
អ្នករស់នៅទីក្រុង Brighton បានសប្បាយរីករាយក្នុងពិធីជប់លៀងពេលរាត្រីនៅលើឆ្នេរខ្សាច់នៅថ្ងៃក្តៅបំផុតក្នុងខែមីនាដែលមានរយៈពេលជាងកន្លះសតវត្សរ៍ហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីប៉ូលិសបានបង្ខំដាក់ដាក់បំរាមពិសាគ្រឿងស្រវឹងនៅឧទ្យាន Nottingham ដោយសារតែស្រវឹងជោកជាំខ្លាំងពេកកាលពីថ្ងៃចន្ទ។
បើទោះជាបំរាមរឹតត្បិតត្រូវបានបន្ធួបន្ថយខ្លះទើបបានតែ៤៨ម៉ោង ក៏មនុស្សត្រូវបានកំណត់ថា ជួបជុំគ្នានៅខាងក្រៅមិនលើសពី៦នាក់ឡើយ។
ប៉ុន្តែមនុស្សជាច្រើនបានបង្ហាញខ្លួនក្នុងការប្រុងប្រយ័ត្ននៅពេលខ្យល់ដែលមានសីតុណ្ហភាព 75F (24C) ហើយតាមការសិក្សាបង្ហាញថា ប្រជាជននៅប្រទេសអង់គ្លេស៥៥%មានអង់ទីគ័រការពារកូវីដ-១៩ បន្ទាប់ពីចាក់វ៉ាក់សាំង។
រូបភាពបង្ហាញពីមនុស្សច្រើនកុះករនៅលើឆ្នេរខ្សាច់ ឧទ្យាន និងរាំរែកសប្បាយរីករាយនៅទីក្រុងផ្សេងៗដូចជា Leeds, Nottingham, Birmingham និង ទីក្រុងឡុងដ៍ ជាដើម។
ថ្ងៃពុធនេះ ការបោសសំអាតបានចាប់ផ្តើម បន្ទាប់ពីឧទ្យាន និងឆ្នេរខ្សាច់គ្របដណ្តប់ដោយសំរាមដូចប្លាស្ទិក ដប និងសម្ភារៈវិចខ្ចប់ផ្សេង ក្រោយពេលពិធីជប់លៀងពេលរាត្រីថ្ងៃអង្គារ។
កាលពីថ្ងៃអង្គារ មនុស្សបានប្រមូលផ្តុំជួបជុំគ្នា ស្ទើរទូទាំងប្រទេស បន្ទាប់ពីរដ្ឋលេខាធិការក្រសួងសុខាភិបាលលោក Matt Hancock បានសរសេរនៅលើ Tweet ឲ្យពលរដ្ឋអាចចេញសប្បាយរីករាយនឹងកម្តៅថ្ងៃ ប៉ុន្តែត្រូវការពារដើម្បីសុវត្ថិភាព។
សូមបញ្ជាក់ថា ចក្រភពអង់គ្លេសមានករណីឆ្លងកូវីដ-១៩ជាង ៤.៣៤លាននាក់ និងអ្នកស្លាប់ប្រមាណ១២៧ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»