Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​វាយ​បក​​អ្នក​រិះ​គន់​ថា​«គ្មាន​សីល​ធម៌​»​ជុំវិញ​ការ​​រក​ប្រភព​ដើម​កូវីដ-១៩

បានផុស

នៅ

ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ ទី​៣១ ខែ​មីនា​ បាន​វាយ​បក​អ្នក​រិះ​គន់​​ថា «គ្មាន​សីលធម៌» ខណៈ​ខ្លួន​បាន​ប្រឈម​មុខ​នឹង​សម្ពាធ​ខ្លាំង​ជុំ​វិញ​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក(WHO)បាន​​លើក​ឡើង​​នូវ​ទ្រឹស្តី​​​ថា វីរុស​​អាច​លេចធ្លាយ​​​ពី​មន្ទីរ​ពិសោធរបស់​ចិន​។

អ្នក​ជំនាញ​​គាំទ្រ​ដោយ WHO បានធ្វើ​ការ​វាយ​តម្លៃ​​ថា វា​មិន​ទំនង​នោះ​ទេ​​ថា វីរុស​​បាន​​លេចធ្លាយ​​ចេញ​ពី​មន្ទីរ​ពិសោធ​របស់​ចិននោះ​ បន្ទាប់​ពី​បេសកកម្ម​​​ដ៏​រសើប​ខាង​នយោបាយ​ទៅ​កាន់​ទី​ក្រុង​អ៊ូហាន ប៉ុន្តែ​ប្រធាន​របស់ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិ​បាន​សង្កត់​ធ្ងន់​នៅ​ថ្ងៃ​អង្គការ​ថា សម្មតិកម្ម​ទាំង​អស់​បើក​ចំហរ​ និង​មាន​ការ​ធានា​ពេញ​លេញ ហើយបន្ត​​សិក្សា​​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋ​អាមេរិក​ក៏​បាននាំ​មុខ​ចំពោះ​ការ​ព្រួយ​បារម្ភ​ជុំ​វិញ​ការ​រក​ឃើញ​នេះ​​ដោយ​ចោទ​ប្រកាន់​ថា ប្រទេស​ចិន​មិន​បាន​ផ្តល់​សិទ្ធិ និង​ទិន្នន័យ​ត្រឹម​ត្រូវ​ដល់​អ្នក​ស៊ើប​អង្កេត។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​ចិនលោកស្រី​ Hua Chunying មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ថា ៖«ការ​អនុវត្ត​នៃ​នយោបាយ​​ក្នុង​ការ​ស្រាវ​ជ្រាវ​រក​ប្រភព​ដើម​នៃ​វីរុស​គឺ​ពិត​ជា​គ្មាន​សីលធម៌​ទាល់​តែ​សោះ​» និង​បាន​សង្កត់​ធ្ងន់​ថា ​ការ​ចូល​ទៅ​បន្ទប់​ពិសោធ​​អ៊ូហាន​​គឺ​ផ្តល់​ឲ្យ​ពេញ​លេញ។

ប្រទេស​ចិន​មិន​​បាន​លើក​ចំទៅ​លើ​ប្រធាន​WHO​ លោក Tedros Adhanom Ghebreyesus ឬ​សេចក្តី​ថ្លែងការណ៍​របស់​អាមេរិក និង​សម្ព័ន្ធ​មិត្ត​​១៣​របស់​ខ្លួន​ទេ​ ប៉ុន្តែ​ទី​ក្រុង​បេកាំង​បាន​វ៉ៃ​បក ដោយលើក​ឡើង​ថា ខ្លួន​បានបង្ហាញ​ដោយ​ការ​​បើក​ចំហរ តម្លាភាព​ និង​ឥរិយាបថ​ទទួល​ខុស​ត្រូវ។

លោក Tedros បាន​និយាយ​ថា ៖«ក្រុម​ស៊ើប​អង្កេត WHO បាន​បង្ហាញ​នូវ​ការ​លំបាក​​ដែល​ពួក​គេ​បាន​ជួប​ក្នុង​ការ​​ចូល​ទៅ​រក​​​ទិន្នន័យ​ដើម»។

ប្រទេស​ចិន​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ដែល​បាន​លើក​ទ្រឹស្តី​ថា វីរុស​​ប្រហែល​ជា​អាច​នឹង​​លេច​​​ចេញ​ពី​វិទ្យាស្ថានរីរុស​សាស្ត្រ​អ៊ូហាន​(WIV) និង​បាន​ចោទ​ប្រកាន់​ទី​ក្រុង​ប៉េកាំង​ថា មិន​មាន​តម្លាភាព​អំពី​ការ​ផ្ទុះ​ពី​ដំបូង​ឡើយ។

ប្រទេស​សចិន​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់។

គុណភាព​កើតដំបូង

អ្នក​ជំនាញវេជ្ជ​សាស្ត្រ​ចិន​កំពូល​ម្នាក់​នៅ​ថ្ងៃ​ពុធ​​បាន​និយាយ​ថា គ្មាន​មូលដ្ឋាន​ជាក់​លាក់​ដើម្បី​ចោទ​ប្រកាន់​ថា ប្រទេស​ចិន​មិន​បាន​ផ្តល់​ទិន្នន័យ​ដល់​អ្នក​ស្រាវ​ជ្រាវ​អន្តរជាតិ​។

លោក Liang Wannian សហ​ប្រធានក្នុង​ការ​សិក្សា​រួម​រវាង​ប្រទេស​ចិន និង​ WHO បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​ស្រាវ​ជ្រាវ​ទាំង​ពីរ​ភាគី​​បាន​ចូល​​​ទិន្នន័យ​ដូច​គ្នា​តាម​រយៈ​ការ​ស៊ើប​អង្កេត និង​ថា ការ​លើក​ឡើង​ពី​កង្វះ​ទទួល​បាន​ទិន្នន័យពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ។

លោក​ថា ៖«ពិត​ណាស់ យោង​តាម​ច្បាប់​ប្រទេស​ចិន ទិន្នន័យមួយ​ចំនួន​មិន​អាច​​បញ្ចេញ​​ ឬ​ថត​បាន​ឡើយ ប៉ុន្តែ​នៅ​ពេល​​យើង​កំពុង​ធ្វើ​ការ​វិភាគ​ទិន្នន័យ​ជា​មួយ​គ្នា​នៅ​ទី​ក្រុង​អ៊ូហាន​ អ្នក​ទាំង​អស់​​គ្នា​បាន​​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​​នូវ​ទិន្ន័យ​ សម្ភារៈ​ វា​ធ្វើ​ទាំង​អស់​គ្នា​​»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់ដែល​ថា ក្រុម​អ្នក​ជំនាញ​មិន​អាច​ចូល​ទៅ​សំណំ​ទិន្នន័យ និង​សំណាក់​គំរូប​ពេញ​លេញបាន​ លោក Liang បាន​និយាយ​ថា អ្នក​វិទ្យាសាស្ត្រ​មិន​ដែល​មាន​ព័ត៌មាន​គ្រប់​ឥត​ខ្ចោះ​នោះ​ទេ។

លោក​ក៏​បាន​ច្រាន​ចោល​នូវ​ការ​ត្អួញត្អែរ​​ដែរ​ថា ការ​ផ្សព្វផ្សាយ​នៃរបាយការណ៍​ត្រូវ​បាន​ពន្យារ​ពេលម្តង​ហើយ​ម្តង​ទៀត ដោយ​កត់​សំគាល់​ថា គ្រប់​ប្រយោគ គ្រប់​ការ​សន្និដ្ឋាន គ្រប់​ផ្នែក​នៃ​ទិន្នន័យ​​គឺ​ត្រូវ​បាន​ពិ​និត្យ​ផ្ទៀង​​​ផ្ទាត់​ដោយ​ភាគី​ទាំង​ពីរ​មុន​ពេល​របាយការណ៍​​អាច​ត្រូវ​បាន​ផ្សព្វផ្សាយ​។

លោក Liang ដែល​ជា​ប្រធាន​គណកម្មាធិការ​ជំនាញ​ស្តីពី​កូវីដ-១៩​ដែល​ត្រូវ​​បាន​បង្កើត​ឡើង​ដោយ​គណកម្មការ​សុខាភិបាល​ជាតិ​ចិន បាន​និយាយ​ថា ៖«ជា​ទូទៅ​ យើង​តែង​តែ​គាំទ្រ​នូវ​​គោលការណ៍​នៃ​គុណភាព​ជា​ចម្បង»។

ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​សន្និដ្ឋាន​ថា ប្រភពដើម​​នៃ​កូវីដ-១៩​ទំនង​បំផុត​គឺ​​កើត​ចេញ​​ពី​សត្វ​​ពាហនៈ​ និង​ប្រហែល​ជា​ឆ្លង​​​​ពពួក​សត្វ​ណា​​អ្វី​មួយ​​មុន​ពេលឆ្លង​ទៅ​មនុស្ស។

ការ​សិក្សា​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ត្រូវ​ការ​ឲ្យ​ឃើញ​ថា​ កូវីដ-១៩អាច​ចេញ​ពី​​កសិដ្ឋាន​ចិញ្ចឹម​​សត្វ​ព្រៃ​ទាំង​នៅ​ប្រទេស​ចិន និង​អាស៊ី​អាគ្នេយ៍។

លោក Liang ថា ចិន​នឹង​បន្ត​ព្យាយាម​តាម​ដាន​ប្រភព​ដើម​នៃ​កូវីដ-១៩​ ប៉ុន្តែ​ផ្នែកខាង​ចិន​​​នៃកា​រស្រាវ​ជ្រាវ​រួម​បាន​ពេញ​លេញ​ហើយ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ឥឡូវ​​ងាក​ទៅ​ប្រទេស​ផ្សេង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម