Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាប្រកាស​បទ​ឈប់​បាញ់​គ្នា​ តែ​មិន​មែន​ជា​មួយ​អ្នកតវ៉ា

បានផុស

នៅ

រដ្ឋាភិបាលយោធា​ប្រទេស​មីយ៉ាន់ម៉ាបាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​មីនា​ថា ខ្លួន​កំពុង​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល​មួយ​ខែ​ជា​ឯកតោភាគី ប៉ុន្តែ​​លើក​លែង​ចំណោះ​សកម្មភាព​ដែល​រំខាន​ដល់​សន្តិសុខ និង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រការ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា ​នេះ​មិន​មែនឈប់​បង្ក្រាប​ដោយ​ហិង្សា​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ទៅលើ​​ ​ចលនា​​តវ៉ាទ្រង់​ទ្រាយ​ធំ​ដែល​កើត​មាន​រាល់​ថ្ងៃ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​១​កុម្ភៈ​ឡើយ។

ការ​ប្រកាស​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​មួយ​ក្រុម​ប្រដាប់​អាវុធ​ភាគ​តិច​ហោច​ណាស់​២​ក្រុម​ដែល​មាន​ភាព​រឹង​មាំ​នៅ​តាម​តំបន់​ព្រំ​ដែន។

ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន​បាន​ព្រមាន និង​គំរាម​លើ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ថា នឹង​ធ្វើ​ការ​ប្រយុទ្ធ ប្រសិន​បើ​មិន​ឈប់​សម្លាប់​អ្នក​តវ៉ា​ដែល​ជា​ជន​ស៊ីវិល​គ្មាន​អាវុធ​ក្នុង​ដៃ។

ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​បានស្វែង​រក​ស្វ័យភាពពី​រដ្ឋាភិបាលរាប់​ទសវត្សរ៍​មក​ហើយ​តាម​រយៈ​ការ​តស៊ូ​ដោយអាវុធ។ សូម្បី​តែ​​ក្នុងពេល​មាន​សន្តិភាព​ ​ទំនាក់ទំនង​​​នៅ​តែ​មិន​សូវ​ល្អ​ប្រសើរ និងបទ​ឈប់​បាញ់​គ្នា​នៅ​តែ​ផុយ​ស្រួយ។

ចលនា​ប្រឆាំងនឹង​រដ្ឋ​ប្រហារ​១​កុម្ភៈ​ដែល​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ផ្តោត​លើ​សង្គម​ស៊ីវិល​ប្រឆាំង​ដែល​បាន​កំពុង​អំពាវ​នាវ​ឲ្យ​បុគ្គលិក​រដ្ឋ និង​ឯក​ជន​ឈប់​ធ្វើ​ការ​ដើម្បី​មក​គាំទ្រ​យន្តការ​គ្រប់​គ្រង។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​កំពុង​ស្វែង​រក​សម្ព័ន្ធភាព​ជា​មួយ​ក្រុម​​ជន​ជាតិ​ភាគ​តិច​ដែល​ប្រដាប់​ដោយ​អាវុធ​ដែល​​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលយោធា។ វា​ទំនង​ដូចជា​ពួក​គេ​ចង់​បង្កើត​នូវ​អ្វី​ដែល​ពួក​គេ​ហៅ​ថា កងទ័ពសហព័ន្ធ ដែល​ជា​បន្ទុក​មួយ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

បាតុករ​​សន្តិភាពរាប់​ម៉ឺន​នាក់​នៅ​តាម​បណ្តាល​ទី​ក្រុង​ធំៗ និង​ទី​ប្រជុំ​ជន​ស្ទើរ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ាបាន​កំពុង​ប្រឈ​ម​នឹង​កម្លាំង​ប៉ូលិស និងយោធា​ដែល​មាន​អាវុធបង្ក្រាប។

យោង​តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ បាន​ប្រាប់​​ពី​តួ​លេខ​អ្នក​ស្លាប់​ ប៉ុន្តែ​ចំនួន​ទំនង​ជា​នៅ​មាន​ច្រើន​ទៀត​ថា គិត​ត្រឹម​យប់​ថ្ងៃ​ពុធ យ៉ាង​ហោច​ណាស់ អ្នក​តវ៉ា​ស្លូត​ត្រង់ ​អ្នក​ឈរមើល និង​កុមារ​៥៣៦​នាក់​​ត្រូវ​បាន​សម្លាប់​​ចាប់តាំង​ពី​រដ្ឋប្រហារ​១​កុម្ភៈ។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​ទេ​ចំពោះ​ការ​ប្រកាស​បទ​ឈប់​បាញ់​គ្នា​ពី​កម្លាំង​ជន​ជាតិ​ភាគ​តិច​​ប្រដាប់​ដោយ​អាវុធ។ កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​មាន​ដូច​ជា ក្រុម​ Kachin នៅ​តំបន់​ខាង​ជើង ក្រុម Karen ​នៅតំបន់ខាង​កើត និង​ក្រុម Arakan Army ​របស់ Rakhines នៅតំបន់​ខាង​លិច​ប្រទេសដែល​បាន​ប្រកាស​ប្រឆាំង​នឹងរដ្ឋប្រហារ និង​បាន​និយាយ​ថា ពួក​គេ​នឹង​ការពារ​អ្នក​តវ៉ា​នៅ​ក្នុង​ទឹក​ដី​ដែល​ពួក​គេ​គ្រប់​គ្រង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម