Connect with us

ព័ត៌មានអន្ដរជាតិ

មើលទៅ​អង់គ្លេសទើបដឹងថា ការចាក់វ៉ាក់សាំងកូវីដ​ពិតជាចាំបាច់បំផុត ខណៈកំពុងជោគជ័យ

បានផុស

នៅ

ការ​ឆ្លង​កូវីដ-១៩​នៅ​ចក្រ​ភព​អង់គ្លេស​ឥឡូវ​នេះ​បាន​ធ្លក់​ចុះ​ទាប​ជាង​ប្រទេស​២៥​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ចំនួន​២៧ ខណៈ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​២៨​%​ក្នុង​សប្តាហ៍​នេះ។ នេះ​បើ​តាម​របាយការណ៍​បង្ហាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាក់​វ៉ាក់​សាំង​ជោគជ័យ​របស់​ចក្រភព​អង់គ្លេសមាន​ន័យ​ថា ឥឡូវ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ល្អ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ធំ​ៗ​នៅ​​អឺរ៉ុប បើ​ទោះ​ជា​កាល​ពី​ខែមករា​​ទទួល​រង​ការ​ឆ្លង​ធ្ងន់​ធ្ងរ​បំផុតក៏​ដោយ​។

ចំណែក​​អត្រា​ការ​ឆ្លង​ប្រចាំ​សប្តាហ៍​នៅ​ប្រទេស​បារាំង​ដែល​កន្លែង​​សង្គ្រោះ​បន្ទាន់​លើស​លប់​បាន​ខ្ពស់​ជាង​ចក្រ​ភព​អង់គ្លេស​​ដល់​ទៅ​៨​ដង​ឯណោះ។ ពេល​នេះ​​ប្រទេស​បារាំង​បាន​បិទ​ប្រទេស​ជា​លើក​ទី​៣​កាលចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ម្សិល​មិញ​នេះ​បាន​ប្រកាស​ដាក់​បំរាម​គោចរ​ទាំង​អស់​នៅ​​ដី​គោកត្រឹម​ម៉ោង​៧​យប់ ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ ការ​ជួប​ជុំ​ត្រូវ​បាន​រឹត​ត្បិត​ ហាង​ដែល​មិន​សំខាន់​ត្រូវ​បិទ​ទ្វារ និង​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​ហាម​ឃាត។

នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​មាន​ករណី​ឆ្លង​ជាប់​កំណត់​ត្រា​ដល់​២៣៦៨១​នាក់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា មាន​អត្រា​ឆ្លង​ខ្ពស់​ជាង​ជិត​៣​ដងនឹង​ចក្រភព​អង់គ្លេស។

កាល​ពី​សប្តាហ៍​មុន ចក្រ​ភព​អង់គ្លេស​មាន​ករណី​ឆ្លង​ជាមធ្យម​៧៣​នាក់​ក្នុង​ចំណោម​មនុស្ស​មួយ​លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ។ ចំនួន​នេះ​គឺ​ជា​អត្រា​ទាប​ជាង​ប្រទេស​​​អឺរ៉ុប​២៧ ក្រៅ​ពីប្រទេស​ដាណឺម៉ាក និង​ព័រទុយហ្គាល់ ដែល​បាន​ដាក់​បំរាម​យ៉ាង​តឹង​តែង​បំផុត។

ប្រទេស​ហុងហ្គារី​ជា​ប្រទេស​ដែល​មានករណី​ឆ្លង​អាក្រក់​ជាង​គេ​បំផុត​នៅ​អឺរ៉ុបនា​ពេល​នេះ​ ខណៈ​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​៨៨២​ករណី​ក្នុង​ចំណោម​​ប្រជា​ជន​១​លាន​នាក់។

ការ​​ធ្លាក់​ចុះ​ទាបជាង​គេ​របស់​ចក្រភព​អង់គ្លេស​គឺ​ដោយ​សារកម្មវិធី​ចាក់​វ៉ាក់សាំង​បាន​ជោគជ័យ។ មនុស្ស​៦​នាក់​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​១០​នាក់​នៅ​ចក្រភព​អង់គ្លេស​ឥឡូវ​នេះ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ហោច​ណាស់​ដូស​ទី​១​រួច​រាល់។

ប្រធាន​សេវាកម្មសុខាភិបាល​ជាតិ​របស់ប្រទេស​អង់គ្លេស​លោក Simon Stevens បាន​កំពុង​ជំរុញ​ឲ្យ​មនុស្ស​អាយុ​ជាង​៥០​ឆ្នាំ និង​​ក្រោម​អាយុ​៥០​ឆ្នាំ​​ដែល​មាន​សុខភាព​ល្អ ប៉ុន្តែ​មិន​ទាន់​ចាក់​វ៉ាក់សាំង ត្រូវ​តែ​កក់​ដើម្បី​ណាត់ជួប​​ការ​ចាក់​ឥឡូវ​នេះ។

កំឡុង​ខែ​មេសា​នេះ ​សេវាកម្មសុខាភិបាល​ជាតិ នឹង​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២ ប៉ុន្តែ​ការណាត់​ជួប​មនុស្សដែល​មាន​អាយុ​ជាង​៥០​ឆ្នាំ​ដែល​​​មិន​ទាន់​​​ចាក់​លើក​ទី​១​ក៏​នៅ​តែ​បន្ត​​ដែរ។

កាល​ពី​​ថ្ងៃ​អង្គារ ​ចំនួន​វ៉ាក់សាំង​​ដូស​ទី​២​មាន​​​ច្រើន​ជាង​ចំនួន​​ដូស​ទី​១​ដែល​ត្រូវ​បាន​ចាក់​លើក​ទី​១។

សរុប​ដូស​​ទី​២​មាន ២៧០ ៥២៦​ ​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ថ្ងៃ​ទី​៣០ ខែ​មីនា ប្រៀប​ធៀប​នឹង​ដូស​ទី​​១​ដែល​មាន ២២៤ ៥៩០០។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល។

​ប្រជា​ជនសរុប​៤.១​លាន​នាក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ឥឡូវ​នេះ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ប្រឆាំង​កូវីដ-១៩​ ដែល​មាន​ន័យ​ថា មនុស្ស​ធំ​១​នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ចាក់​រួច​រាល់។

លោក Simon បាន​និយាយ​ថា ៖«យើង​បាន​ដើរ​លើផ្លូវ​ត្រូវ​​ឆ្ពោះ​ទៅ​គោល​ដៅ១៥ មេសា ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា​សម្រាប់​មនុស្ស​ក្រោម​៥​០​ឆ្នាំ និង​អាយុ​លើ​៥០​ឆ្នាំ ព្រម​ទាំងក្រុម​មនុស្ស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់»។

«ទើប​តែ​បាន​២​សប្តាហ៍​កន្លង​ទៅ យើង​បាន​ចាក់​វ៉ាក់សាំង​ជិត​៨៥​%​នៃ​មនុស្ស​ដែល​មាន​អាយុ​៥០​ទៅ​៥៤​ឆ្នាំ និង​ជាង​៣លាន​នាក់​នៃ​មនុស្ស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​​ដែល​ឥឡូវ​នេះ​ពួក​គេ​ក៏​ទទួល​បាន​ការ​ចាក់​​ដូស​ទី​២​រួច​រាល់​ដែរ»។

ប៉ុន្តែ​​នៅ​យប់​​ថ្ងៃ​ពុធ អ្នកស្រី​វេជ្ជបណ្ឌិត​​ Yvonne Doyle មក​ពី​សុខាភិបាល​សាធារណៈ​​របស់​ ​ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា ៖«បំរាម​រឹត​ត្បិតបាន​បន្ធូរ​បន្ថយ និង​បរិយាកាស​ល្អ​ប្រសើរ​មែន​ តែ​យើងមិន​អាច​ឈប់​​ប្រុង​ប្រយ័ត្ន​បាន​ទេ។ យើង​មិន​អាច​សប្បាយ​ ភ្លេច​ខ្លួន​ឡើយ»។

អ្នក​ស្រី​និយាយ​ថា ៖«​​មាន​មនុស្ស​ជា​ច្រើនស្ថិតនៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ឥឡូវ​នេះ ​ដោយ​សារ​ការ​ផ្ទុះ​លើក​ទី​២ ហើយ​មនុស្ស​រាប់​ពាន់​នាក់​នៅ​តែ​ឆ្លង​ជា​រៀង​រាល់​សប្តាហ៍ ហើយ​ក៏​មាន​ច្រើន​កំពុង​ធ្ងន់​ធ្ងរ»។

អ្នក​ស្រី​វេជ្ជបណ្ឌិត​នៅ​តែ​ជំរុញ​ឲ្យ​ពលរដ្ឋ​អង់គ្លេស​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់ម៉ាស​ការពារ​ខ្លួន និង​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា​ដើម្បី​ការ​រីក​រាល​ដាលជា​ថ្មី។ 

ដោយ​សារ​ជោគជ័យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង និង​ធ្វើ​តេស្ត​ប្រជា​ជន​ឃើញ​ថា ប្រជា​ជន​​ប្រហែល​ជា​ពាក់កណ្តាល​នៅ​ប្រទេស​អង់គ្លេស​មាន​អង់ទីគ័រ​ការពារ​កូវីដ-១៩​ ដូច្នេះ​ហើយ​បាន​ជា​បំរាម​រឹត​ត្បិត​ត្រូវ​បាន​បន្ធូរ​បន្ថយ។

គ្រាន់​តែ​បំរាម​រឹត​ត្បិត​បន្ធូរ​បន្ថយ​មិន​បាន​ប៉ុន្មាន​ម៉ោង​​ផង ពលរដ្ឋ​អង់គ្លេស​បាន​ចេញ​ក្រៅ​ព្រោង​ព្រាត ជួប​ជុំ​គ្នាសប្បាយ​រីយ​រាយ​តាម​តាម​សួន ឆ្នេរ​សមុទ្រ និង​កន្លែង​​នានា​​ស្ទើរ​ទូទាំង​ប្រទេស​នៅ​ដើម​សប្តាហ៍​នេះ​​ដែល​អាច​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​ឆ្លង​ជា​ថ្មី​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងការវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម