Connect with us

ព័ត៌មានអន្ដរជាតិ

ម្តាយរបួសធ្ងន់នៅព្យាយាម​ការពារកូនអាយុ៩ឆ្នាំដែលស្លាប់​ក្នុង​ចំណោម៤នាក់ត្រូវបានខ្មាន់កាំភ្លើងសម្លាប់នៅអាមេរិក

បានផុស

នៅ

ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​តស៊ូ​សង្គ្រោះ​កូន​ប្រុស​របស់​គាត់​អាយុ​៩​ឆ្នាំ​ដែល​បាន​ស្លាប់​​នៅ​លើ​ដៃ​របស់​​ដៃ​​ទាំង​ខ្លួន​គាត់​ផ្ទាល់​​មាន​របួស​ធ្ងន់​ពី​ការបាញ់​ប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​នៅ​ជាយ​ក្រុង​ឡូស អេនជឺឡេស កាល​ពី​ថ្ងៃ​ពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវី​​ប្រចាំ​តំបន់ Orange County លោក Todd Spitzer និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ៖«វា​ទំនង​ជា​ក្មេង​ប្រុស​តូច​នោះ​ស្លាប់​នៅ​លើ​ដៃ​ម្តាយរបស់ខ្លួន ខណៈ​ម្តាយ​កំពុង​ព្យាយាម​សង្គ្រោះ​កំឡុង​ពេល​កំពុង​បាញ់​ប្រហារ​ដ៏​រន្ធត់»។

ការ​បាញ់​ប្រហារ​​បណ្តាល​ស្លាប់នៅ​តំបន់ Orange ក្នុង​រដ្ឋ​កាលីហ្វញ៉ា ចម្ងាយ​ប្រហែល​៤៨​គីឡូម៉ែត្រភាគ​ខាង​ត្បូង​ទី​ក្រុង​ឡូស អេនជឺឡេស​ ដែល​បាន​ក្លាយ​ជា​ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស៣​លើក​ហើយ​ក្នុង​រយៈ​ពេលមិន​ដល់​មួយ​ខែ​ផង​នៅ​សហរដ្ឋ​អាមេរិក។

ការ​បាញ់​ប្រហារ​សម្លាប់​មនុស្ស​២​លើក​កាល​ពី​ខែ​មីនា ខ្មាន់កាំភ្លើង​ម្នាក់​​បាន​សម្លាប់​មនុស្ស​៨​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ដើម​កំណើត​អាស៊ី​៦​នាក់​នៅ​ហាង​ស្ប៉ា៣​កន្លែង​ក្នុង​តំបន់ Atlanta និង​បុរស​ម្នាក់​ទៀត​បាន​បើក​ការ​បាញ់រះ​ទៅ​លើ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ Boulder រដ្ឋ​ខូរូរ៉ាដូ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់។

គិត​ទាំង​ការ​បាញ់​​​ចុង​ក្រោយ​បំផុត​កាល​ពី​ថ្ងៃ​ពុធ​​ក្នុង​សប្តាហ៍​​នេះផង​គឺ​មិន​ដល់​មួយ​ខែ​ទេ​ដែល​​បាន​សម្លាប់​អស់​២២​នាក់​ហើយ​នៅ​សហរដ្ឋ​អាមេរិក។

យ៉ាង​ណា​សម្រាប់​ការ​បាញ់​​សម្លាប់​​ចុង​ក្រោយ​នេះមិន​ដូច​ពីរ​លើក​មុន​ទេ អ្នក​ស៊ើប​អង្គេ​ត​នៅរដ្ឋកាលីហ្វញ៉ា​និយាយ​ថា ពួក​គេ​អាច​ធ្វើ​ការ​​បញ្ជាក់​បាន​ភ្លាម​ៗ​ថា អ្នក​បាញ់​បាន​ស្គាល់ជន​រង​គ្រោះ​យ៉ាង​ច្បាស់។

ឧត្តម​សេនីយ៍​ឯក​នៅ​នាយកដ្ឋានប៉ូលិស​ Orange លោក Jennifer Amat ឲ្យ​ដឹង​ថា ៖«មូលហេតុ​ជា​បឋម​ត្រូវ​បាន​គេ​ជឿ​ថា ពាក់​ព័ន្ធ​នឹង​អាជីវកម្ម និង​​ទំនាក់​ទំនង​​ផ្ទាល់​ខ្លួនរវាង​ជន​សង្ស័យ និង​ជន​រង​គ្រោះ»។

ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​បង្ហាញ​ថា ឈ្មោះ Aminadab Gaxiola Gonzalez អាយុ​៤៤​ឆ្នាំ ជា​អ្នក​ស្រុក​នៅ​ជិតទី​ក្រុង Fullerton។​

ជន​រង​គ្រោះ​ដែល​បាន​សម្លាប់ ក្រៅ​ពី​ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ នៅ​មាន​បុរស​ម្នាក់ និង​ស្ត្រី​ពីរ​នាក់​ទៀត។

លោក Amt បាន​ឲ្យ​ដឹង ឥឡូវ​នេះ ម្តាយ​ក្មេង​ប្រុសដែល​បាន​ស្លាប់​លើ​ដៃ​របស់​គាត់​កំពុង​មាន​ស្ថានភាពអាក្រក់​ បន្ទាប់​ពី​ត្រូវ​ជន​សង្ស័យ​បាញ់​ត្រូវ​បណ្តាល​ឲ្យ​របួស​ធ្ងន់​ធ្ងរ និង​កំពុងសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។ ចំណែក​ជន​រង​គ្រោះ​ក៏​​កំពុង​នៅ​មន្ទីរ​ពេទ្យ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ពុធ ជន​សង្ស័យ​បាន​ចូល​ទៅ​ការិយាល័យអាជីវកម្ម​មួយ​ឈ្មោះ Unified Homes ដែល​ជា​កន្លែង​ទិញ និង​លក់​ផ្ទះ​ចល័ត ហើយ​បាន​ចាក់​សោទ្វារចូល​ទៅ​ខាង​ក្រោយ ជា​មួយ​នឹង​កង់ ហើយ​ក៏​ចាប់​ផ្តើម​បាញ់។

ការបាញ់​នៅ​តែ​កើត​មាន នៅ​ពេល​ប៉ូលិស​បាន​ទៅ​ដល់ ប៉ុន្តែ​ពួក​គេ​ជាប់​​សោ​រហូត​ដល់កាត់​ច្រវ៉ាក់បាន។

Spitzer និយាយ​ថា ៖«ក្នុង​ពេល​នោះ មាន​ការ​បាញ់​ប្រហារ​ដ៏​រន្ធត់ក្នុង​ការិយាល័យ ហើយ​មាន​មនុស្ស​ដេក​ដួលនៅ​លើឥដ្ឋ»។

នៅ​ពី​ក្រៅ ប៉ូលិស​ពីរ​នាក់​​​ប្រើ​កាំភ្លើង​ខ្លី​ដើម្បី​បាញ់​ទៅ​លើ​ជន​សង្ស័យ និង​បាន​ចាប់​ខ្លួន។

លោក Amat បាន​ឲ្យ​ដឹង​ថា ក្រុម​​ប៉ូលិស​បាន​ជួយ​ស្ត្រី​ជា​ម្តាយ​ដែល​រង​របួស​ធ្ងន់ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​កំពុង​នៅ​តែ​បន្ត​ការពារ​កូន​ប្រុស​របស់​គាត់​ដែលបាត់​បង់​ជីវិត​ទៅ​ហើយ។ បន្ទាប់​មក ប៉ូលិស​បាន​រក​ឃើញ​ស្ត្រី​ម្នាក់ស្លាប់​នៅ​លើ​ដី​ខាង​ក្រៅ ហើយ​មាន​ស្ត្រីម្នាក់​ និង​បុរសម្នាក់​​​​ស្លាប់​នៅ​ក្នុង​ការិយាល័យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម