Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រៀបចំផែនការជម្លៀសប្រជាជនចេញពី មីយ៉ាន់ម៉ា

បានផុស

នៅ

ប្រទេសថៃ បានរៀបចំផែនការជម្លៀសប្រជាជនរបស់ខ្លួនដែលជាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើអំពើហិង្សានៅទីនោះកាន់តែអាក្រក់ទៅៗ។

This image has an empty alt attribute; its file name is yq-myanmar-22032021.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសលោក Tanee Sangrat បាននិយាយថា ស្ថានទូតថៃប្រចាំនៅទីក្រុងយ៉ាំងហ្គោនបានរាយការណ៍ថា ការតវ៉ាប្រឆាំងនឹងមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា កំពុងបន្តបើទោះបីជាការផ្គត់ផ្គង់ស្បៀងអាហារមិនត្រូវបានរំខានក៏ដោយ។

លោកនិយាយថា អាជ្ញាធរថៃកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់បំផុត ហើយបានឯកភាពថា ស្ថានការណ៍មិនទាន់ឈានដល់ចំណុចមួយដែលប្រជាជនថៃនឹងត្រូវប្រាប់ឲ្យចាកចេញពីប្រទេសមីយ៉ាន់ម៉ានោះទេ ប៉ុន្តែប្រសិនបើអំពើហិង្សាកាន់តែកើនឡើងចាំបាច់ត្រូវការការជម្លៀសប្រជាជននោះ ស្ថានទូតមានផែនការក្នុងការនាំជនជាតិថៃត្រឡប់ទៅផ្ទះវិញ។

This image has an empty alt attribute; its file name is 3844331-1024x683.jpg

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យកងទ័ពអាកាសលោក Thanat Chanamphai បាននិយា​យថា ប្រមុខកងទ័ពអាកាស Suttiwan បានណែនាំដល់កងអង្គភាពលេខ៦ ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាន Don Mueang ឲ្យត្រៀមយន្តហោះដឹកជញ្ជូនធុន C-130 ប្រសិនបើរដ្ឋាភិបាលប្រគល់បេសកកម្មនាំជនជាតិថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់មកផ្ទះវិញ។

This image has an empty alt attribute; its file name is c-130-hercules_010-1024x683.jpg

លោក Thanat និយាយថា “មេបញ្ជាការកងទ័ពអាកាស បានផ្តល់ការណែនាំនៅពេលបាតុកម្មប្រឆាំងរដ្ឋប្រហារយោធាចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យន្តហោះនឹងហោះហើរភ្លាមៗតាមបញ្ជារបស់រដ្ឋាភិបាល”។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសនឹងវាយតម្លៃអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយសម្រេចថាតើពេលណាជនជាតិថៃ គួរតែត្រូវបាននាំត្រឡប់មកមាតុភូមិវិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម