Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងតុលាការម្សិលមិញរួច លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់ករណីទី ៥

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេសនេះ ។ នេះជាបទចោទប្រកាន់ទី ៥ ហើយដែលបានប្តឹងលើលោកស្រី ចាប់តាំងពីលោកស្រីត្រូវបានចាប់ឃុំខ្លួនក្នុងអំឡុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយខាងលើអំពីការចោទប្រកាន់នេះគឺត្រូវបានដកស្រង់សម្តីមេធាវីរបស់លោកស្រីកាលពីថ្ងៃព្រហស្បតិ៍ ។

ការចោទប្រកាន់ចំនួន ៤ ផ្សេងទៀតរួមមានការនាំចូលវិទ្យុទំនាក់ទំនង (អាយកូម) ដោយខុសច្បាប់  និងប្រើប្រាស់វាដោយគ្មានការអនុញ្ញាត អំពើពុករលួយ និងរំលោភវិធានការការពារនៃជំងឺកូវីដ ១៩ ជាដើម ។

ទន្ទឹមនោះក្រុមអ្នកវិភាគនិយាយថា យោធាកំពុងស្វែងរកការគូសបញ្ជាក់ភាពស្របច្បាប់របស់ខ្លួន និងរារាំងលោកស្រី អ៊ុងសាន ស៊ូជី មិនឲ្យវិលចូលក្នុងឆាកនយោបាយវិញ ។

ខណៈពេលនេះក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារនៅតែបន្តការប្រមូលផ្តុំរបស់ពួកគេរហូតមកដល់ថ្ងៃព្រហស្បតិ៍ ហើយក្រុមសិទ្ធិមនុស្សក្នុងតំបន់បាននិយាយថា កងកម្លាំងសន្តិសុខបានបាញ់សម្លាប់មនុស្ស ៥ នាក់ ។

ក្រុមនេះបានអះអាងថា រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់នៅក្នុងការតវ៉ាចាប់តាំងពីរដ្ឋប្រហារបានកើនឡើងដល់យ៉ាងហោចណាស់ ៥៤៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេធាវីបញ្ជាក់ពីស្ថានភាព និងទីតាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈឡើងតុលាការថ្ងៃនេះ

ចុចអាន ៖ មួយករណីទៀតហើយ!យោធាមីយ៉ាន់ម៉ាត្រៀមដាក់ការចោទប្រកាន់ថ្មីលើលោកស្រី ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម