វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពការពារកូវីដរយៈពេល ៦ ខែ ក្រោយចាក់ពេញ ២ ដូស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពការពារកូវីដរយៈពេល ៦ ខែ ក្រោយចាក់ពេញ ២ ដូស

បានផុស

នៅ

ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និយាយថា វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ពួកគេមានប្រសិទ្ធភាពជាង ៩១ ភាគរយ និងអាចការពារវីរុសមួយនេះរហូតដល់ទៅ ៦ ខែ បន្ទាប់ពីចាក់ដូសទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុនបានចេញផ្សាយលទ្ធផលនៃការសាកល្បងព្យាបាលមួយដែលពួកគេបានធ្វើឡើង បន្ទាប់ពីវ៉ាក់សាំងរបស់ពួកគេទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីខែធ្នូ ។

ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពពីការសាកល្បងរបស់អ្នកចូលរួមជាង ៤៦,០០០ នាក់រហូតដល់ថ្ងៃទី ១៣ ខែមីនា បានឲ្យដឹងថា មានតែ ៩២៧ ករណីប៉ុណ្ណោះបង្ហាញរោគសញ្ញាជំងឺកូវីដ ១៩ ។

ក្រុមហ៊ុនបាននិយាយថា ក្នុងចំណោមករណីទាំងនោះ មាន ៨៥០ ករណីបានបង្ហាញរោគសញ្ញាក្នុងចំណោមអ្នកចូលរួមដែលបានប្រើថ្នាំ placebo ខណៈ ៧៧ នាក់ស្ថិតក្នុងក្រុមទទួលការចាក់វ៉ាក់សាំងបង្ការ ។

ពួកគេបាននិយាយថា ការសាកល្បងខាងលើគឺត្រូវនឹងអត្រាប្រសិទ្ធភាព ៩១.៣ ភាគរយក្នុងការការពារករណីបង្ហាញរោគសញ្ញាពី ៧ ថ្ងៃរហូតដល់ ៦ ខែ បន្ទាប់ពីចាក់ដូសទី ២ ។

ក្រុមហ៊ុនបាននិយាយថា លទ្ធផលនេះមានផ្ទុកទិន្នន័យអ្នកចូលរួមជាង ១២,០០០ នាក់ដែលបានទទួលការវ៉ាក់សាំងពេញ ២ ដូសហោចណាស់រយៈពេលយ៉ាងតិច ៦ ខែ ។

ពួកគេក៏បានចេញផ្សាយលទ្ធផលនៃការសាកល្បងរបស់អ្នកចូលរួម ៨០០ នាក់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងជាកន្លែងដែលជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីកំពុងតែរីករាលដាលខ្លាំងផងដែរ ។ ពួកគេបាននិយាយថា មានករណីឆ្លងកូវីដចំនួន ៩ ករណី ខណៈដែលករណីទាំងអស់ត្រូវបានគេសង្កេតឃើញនៅក្នុងក្រុមប្រើថ្នាំ placebo ។ ចំណែកករណីចំនួន ៦ ក្នុងចំណោម ៩ ករណីត្រូវបានបញ្ជាក់ថាជាវ៉ារ្យង់អាហ្រ្វិកខាងត្បូង ។ ក្រុមហ៊ុនបាននិយាយថា ទិន្នន័យនេះបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់វ៉ាក់សាំងប្រឆាំងនឹងវ៉ារ្យ៉ង់នេះ ។

ទន្ទឹមនោះក្រុមហ៊ុន Pfizer និង BioNTech និយាយថា ពួកគេមានគម្រោងចែករំលែកលទ្ធផលនេះជាមួយភ្នាក់ងារនិយតករទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ភាគរយ ចំពោះក្មេងអាយុពី ១២ ដល់ ១៥ ឆ្នាំ

ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំង Pfizer និង Moderna កាត់បន្ថយហានិភ័យឆ្លងកូវីដដល់ទៅ ៩០ ភាគរយ ក្រោយចាក់ពេញ ២ ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​០៧​ករណី​បន្ថែម​ទៀត ជា​ករណី​នាំចូល​ពីថៃ​​

កូវីដ-១៩៥ ម៉ោង មុន

​បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

កូវីដ-១៩៦ ម៉ោង មុន

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services