Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​តៃវ៉ាន់​សម្លាប់​មនុស្ស​៤៨​នាក់​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រនេះ

បានផុស

នៅ

យ៉ាង​ហោច​ណាស់មនុស្ស​៤៨​នាក់​បាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ បន្ទាប់​ពី​រថ​ភ្លើង​​បាន​ធ្លាក់​ផ្លូវ​នៅ​តៃវ៉ាន់ វេលា​ម៉ោង​ប្រហែល​ជា​ ៩:៣០ ​ព្រឹក​​​នាទី ​ថ្ងៃ​សុក្រ​ ទី​២ ខែមេសា នេះ​ ដែល​បាន​ក្លាយ​ជា​​គ្រោះ​ថ្នាក់​រថភ្លើង​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ចុង​កក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​លោក Lin Chia-lung ​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា រថភ្លើង​ដឹក​មនុស្ស​ប្រមាណ​​៤៩០​​ នាក់​​ដែល​​ខ្ពស់​​ជាង​​តួ​លេខ​របស់​​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​​មុន​ថា មនុស្ស​​៣៥០​នាក់។

តាម​ការ​ឲ្យ​ដឹង​ពី​ទី​ភ្នាក់​ងារ​ពន្លត់​អគ្គីភ័យ​ជាតិ​តៃវ៉ា​ន់​បាន​និយាយ​ថា ហោច​ណាស់​មនុស្ស​៤៨​នាក់​ត្រូវ​​បានបញ្ជាក់​​ពី​​ការ​បាត់​បង់​ជីវិត​ និង​៦៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

តាម​របាយការណ៍​ថា រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ធ្លាក់​ពី​ច្រាំង​ចោទ​ខាង​លើ និង​បាន​ធ្លាក់ចូល​ទៅ​លើ​ផ្លូវ​ដែក ដែល​រថ​ភ្លើង​មួយ​គ្រឿង​ចេញ​ពី​ផ្លូវ​រូង​​ក្រោមដី​​បុក​តែ​ម្តង។ ទូរថភ្លើង​ជា​ច្រើន​នៅ​តែ​បន្ត​ជាប់ក្នុង​ផ្លូវ​រូង​ក្រោម​ដី អ្នក​ដំណើរ​បាន​ព្យាយាម​​ទម្លុះ​ទ្វារ បង្អូច និង​ដំបូល​​រក​ផ្លូវ​ចេញ​ដើម្បី​សុវត្ថិភាព។

រដ្ឋបាល​រថភ្លើង​តៃវ៉ាន់​បាន​សេចក្តី​ថ្លែង​ការណ៍​ដាច់ដោយ​ឡែក​មួយ​ដោយ​និយាយ​ថា មនុស្ស​ជា​ច្រើន​គ្មាន​សញ្ញា​នៃ​ជីវិតរស់​ឡើយ​៕


ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម