Connect with us

ព័ត៌មានអន្ដរជាតិ

​​​[វិចារណកថា​​] ទាហានថៃ​ជាន់​មីន​ ​បញ្ជាក់​ថា ​ទាហាន​ថៃ​ឈ្លានពាន​ទន្ទ្រានចូល​ទឹកដីកម្ពុជា​

បានផុស

នៅ

​​សារ​ព័ត៌មាន​ថៃ​​​​​​​​​​ក្នុង​ប៉ុន្មានថ្ងៃ​នេះ​បាន​​​ផ្សា​យ​​​ត្រឡប់ត្រឡិនជុំវិញ​ឧបទ្ទវហេតុជាន់​មីន​​របួស​ទាហានថៃ​៣នាក់​នៅ​ក្នុងទឹកដី​កម្ពុជានៅ​តំបន់មុំបី តាមការ​អះអាង​​​គ្មានមូលដ្ឋាន​របស់​មេបញ្ជាការ​ភូមិភាគ​​​២​របស់ថៃដែល​​កំពុង​ល្បី​ខាង​​​​​​ពន្យុះ​ឲ្យ​ទាហានក្រោមបង្គាប់ចូលទន្ទា្រន​ចូលដីកម្ពុជា និង​​ពលរដ្ឋថៃដែល​មានជាតិនិយម​ជ្រុល​ចូល​ទៅតំបន់​ជម្លោះ​ដើម្បីបង្កើន​ភាព​តាន​តឹង​​រវាងកងទ័ព​នៃ​ប្រទេសទាំងពីរ​។

លោក ប៊ុន ស៊ិន ប៉ាកក្លាង (Boonsin Padklang) បាន​ផ្តល់​បទ​សម្ភាសន៍​ក្នុងពេលកន្លងមក។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពីការអះអាង​គ្មាន​​មូលដ្ឋាន​ ត្រឡប់ត្រឡិន របស់​មេបញ្ជាការ​​ភូមិភាគ២ថៃ លោក ប៊ុន ស៊ិន ប៉ាកក្លាង (Boonsin Padklang) ​មិនស៊ីសង្វាក់​គ្នា​ជាមួយ​អង្គភាព​ជំនាញមីន ក៏ដូចជា​ អនុរដ្ឋមន្ត្រី​ការ​ពារជាតិថៃ លោក Nattaphon Narkphanit ដែលស្នើ​កម្ពុជាដោះមីន​ និង​សំណល់​​គ្រាប់​ផ្ទុះ​សល់​ពីសង្គ្រាម ភាគី​ថៃ​ក៏​គ្រោង​ប្តឹង​ទៅ​អន្តរជាតិ​រឿងគ្រាប់មីនដែលកម្ពុជាដោះមិនទាន់​អស់​នេះទៀត។​ ប៉ុន្តែ​អ្វីកាន់តែ​ជាក់ច្បាស់​នោះ គឺ​ភាគី​ថៃ​កំពុង​តែ​ធ្វើឲ្យ​ពលរដ្ឋខ្លួន​ឯង​វិល​ខួរក្បាល​ តាមមិនទាន់​ព័ត៌មាន​ដែលក្រុមយោធា​ព្យាយាម​កុហក​ បំភ្លៃ​ ក្រឡៃ​ការពិត​​ប្រវត្តិសាស្ត្រ។​

ជាមួយគ្នា​នេះ​អង្គភាព​​ជំនាញ​​មីន និង​គ្រាប់មិនទាន់ផ្ទុះ​នៅកម្ពុជា បាន​ចេញ​បញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជាគ្មាន​ដាក់​គ្រាប់ ឬ​បង្កប់មីនថ្មី​នោះទេ​។

ឧបទ្ទវហេតុជាន់​​គ្រាប់មីន​ដែល​បង្ក​របួស​រហូត​ដល់​៣នាក់ និង​បណ្តាល​ឲ្យ​ទាហាន​ថៃ​ម្នាក់​របួស​រហូត​​​ដាច់​ជើង ​ក្នុងពេលដើរ​​ល្បាតបែ​បបង្ករឿង​នៅ​ក្នុង​តំបន់​មុំ៣ដែល​​​ប្រឈម​ដាក់​គ្នា បង្ហាញថា យោធា​ថៃ​កំពុង​តែ​​​​ទន្ទ្រានចូល​​​​​​បូរណៈភាព​ទឹកដី​របស់​កម្ពុជា​​ពិត​​ប្រាកដ ដែល​ភាគីថៃ​មិន​អាច​ប្រកែក​បាន និង​ទទួលស្គាល់​​ការ​ពិត​​ជាក់ស្តែង បើទោះបី​​ជា​​ថៃ​ប្រឹង​ក្រឡៃ​ការ​ពិត​​យ៉ាងណាក្តី​ក្នុង​ពេល​កន្លងមក​។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​ដែលត្រូវព្យួរពីអំណាច​ទៅមើល​ទាហាន​ដែល​​​ជាន់​មីន​របួស​នៅ​មន្ទីរពេទ្យ។ FB

​​ការ​​ជាន់​មីន​ផ្ទុះ​​ដ៏កក្រើក​​​​​​​ហាក់​ដូច​ជា​ចាក់​ចំបេះ​ដូង​​នៃ​មេដឹកនាំ​ថៃ ក៏ដូចជា​ជន​ជា​តិថៃ​​គ្រប់រូប​ឲ្យ​ដឹង​ពី​ពុតត្បុត​អាក្រក់​​របស់​ក្រុម​មេយោធា​ស្រេកឃ្លាន​សង្គ្រាម​ និង​​​បង្ក​​ហេតុ​ឈ្លាន​ពាន​។​ ​ឧបទ្ធវហេតុ​​ជាន់​មីន​រងរបួស​លើ​​ក្រុមយោធាថៃ​​នៅ​តំបន់​មុំបី​​​​​​​ក្នុងស្រុក​ជាំក្សាន្ត​​ មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​រែក ​ក្នុង​​ខេត្តព្រះ​វិហារ​​​នៃ​ប្រទេស​​កម្ពុជា​ ប្រឈម​​​ព្រំ​ប្រទល់​​​​ខេត្ត​អ៊ូ​ប៊ុ​ន​នៃ​ប្រទេស​ថៃ​ និង​ខេត្ត​ចំប៉ា​សាក់របស់​ប្រទេស​ឡាវ គឺ​ជា​ការគាស់​ក​កាយនូវ​រឿង​​អាថ៌កំបាំង​ដែល​យោធា​ថៃ និងរដ្ឋាភិបាល​ថៃ​​តែ​ងតែ​​​​បំភ្លៃ​ព័ត៌មាន​កុហក​ប្រជាជន​ខ្លួន​ឯង និងសាធារណៈជន​ទូទៅ​​នៅ​​ក្នុងពិភពលោក ដូច្នោះ​ដែរ​​។​

​​ក្រុមមេបញ្ជាការ​យោធាថៃ​​មួយចំនួន និង​ជា​ពិសេសមេបញ្ជាការ​​ភូមិភាគ​២​របស់​ថៃ លោកឧត្តមសេនីយ៍ទោ ប៊ុន ស៊ិន ប៉ាកក្លាង (Boonsin Padklang) ដែលគេស្គាល់ថា ជា​មេបញ្ជាការ​​​នាំ​​​ភ្លើង​សង្គ្រាម​មក​កាន់​ព្រំ​ដែន​កម្ពុជា​និង​​​នាំ​ភាព​ក្តៅក្រហាយ​ដល់​ប្រជាជន​​នៃ​​​​​​​ប្រទេសទាំងពីរ ​​សុទ្ធ​តែ​បាន​អះអាង​​​​ជារឿយៗ​អំពី​ការ​ការពារ​​បូរណៈភាព​ទឹកដីរបស់​ខ្លួន ក៏ប៉ុន្តែ​ ឧបទ្ធវហេតុ​ជាន់​មីន​​ផ្ទុះ​ដាច់​ជើង​​ទាហាន​ថៃ គឺ​ជារឿង​ដ៏​អាម៉ាស​របស់​យោធាថៃ​​បក​អាក្រាត ដែល​ពួក​គេ​​តែ​ង​តែ​បំភ្លៃ​ និង​ បំភ្លើស​​ផ្ទុយ​ពី​ការ​ពិត​​​ លើការ​អះអាង​លើ​កា​រប្រឈមដាក់​គ្នាពី​ចំណុច​​មុំ៣ រាលដាល់​ដល់​តំបន់​ផ្សេងៗទៀតតាមបណ្តោយ​ព្រំដែន​ ក៏ដូច​ជា​វិស័យ​ជាច្រើន ដូចជា​ ពាណិជ្ជកម្ម ​ថាមពល​ ទូរគមនាគមន៍ សន្តិសុខ​​ផ្ទៃក្នុង​​។

​​រឿង​ដែលគួរ​ឲ្យ​អាម៉ាសបំផុត​នោះ គឺ​​​​កា​រ​អះអាង​​​ផ្ទុយគ្នា​ស្រឡះ​ របស់​មេបញ្ជាការ​​យោធា​​​ភូមិភាគ​២ លោក ប៊ុនស៊ិន ប៉ាកក្លាង និង ​អង្គភាពសកម្មភាព​​កម្ចាត់មីនថៃ​ ( MAU) ​​លើ​ហេតុការណ៍​​​ផ្ទុះ​មីន​តែមួយ​នោះ ដោយ​ លោក ប៊ុនស៊ិន ប៉ាកក្លាង ​​បាន​អះអាង​ប្រាប់​កាសែតថៃ​​ថា ទាហាន​របស់​ខ្លួន​ជាន់​​គ្រាប់មីន​​ជាសំណល់​​​ពីសង្គ្រាម​យូរ​មក​ហើយ ប៉ុន្តែ​​ អង្គភាពសកម្មភាព​​កម្ចាត់មីនថៃ​ ( MAU) វិញ​ ​បែរ​ជា​​លើ​ក​ឡើង​ថា តំបន់​នោះ​ក្នុងទឹកដីថៃ គឺ​​ត្រូវ​បានដោះមីនរួច​អស់​ហើយ និង មីន​​ដែលជាន់​​ផ្ទុះ​​នោះ​ជាប្រភេត​​មីន​បង្កប់ថ្មី​។

​ការ​អះអាងខុសគ្នា​​​របស់​អង្គភាព​​និង​មេដឹកនាំ​យោធា​ប្រចាំតំបន់​គឺ​​​ជារឿង​​អាម៉ាស់ណាស់ទៅហើយ ប៉ុន្តែ​ការ​ពិត​មួយក៏​ត្រូវ​បាន​បញ្ជាក់​ពី​ក្នុងរឿងនេះ​​ដែរ គឺ​​ថា ចំណុច​ដែលផ្ទុះ​​គឺ​ជាទឹកដីរបស់​កម្ពុជា​ ហើយ​ទាហានថៃ​ពិត​ជា​​បាន​ដើរ​​ល្បាត​​រុល​និង​​ទន្ទា្រន​​ចូល​​ទឹកដីកម្ពុជា​ ដែលមាន​ចរិក​បង្ក​ហេតុ​ បង្កើតអរិភាព និង​ បង្កសង្គ្រាម ​យ៉ាង​ប្រាកដ។

មាន​ហេតុផល​​២​យ៉ាង ​​អាច​បញ្ជាក់​ច្បាស់លាស់​ថា ទី​តាំង​ជាន់មីន​របស់​​​ទាហានថៃ​​ជា​ទឹក​ដី​កម្ពុជា​៖

ទី​១​៖ ​​មីន​​ត្រូវ​បាន​បង្កប់​តែ​ក្នុងទឹកដី​​កម្ពុជាប៉ុណ្ណោះ​

ទី ២៖ ក្នុងករណី​មីន​ត្រូវ​បាន​បង្កប់ថ្មី​​ ក៏​យោធាកម្ពុជា​បង្កប់​នៅក្នុងទឹកដី​កម្ពុជា​ ដើម្បីការ​ពារ​ទាហាន​ចោរ​ឈ្លាន​​ប៉ុណ្ណោះ​​

ភាព​មិនស៊ីគ្នា​ដែល​ភាគី​ថៃ​អះអាង​គឺ​នៅ​ត្រង់ថា ​​មេបញ្ជាការ​ភូមិភាគ២ថៃ​ ចេញ​មុខ​​និយាយភ្លាមៗ​ថា​ មីន​នោះ​​ជាសំណល់​​សម័យ​សង្គ្រាម​​ត្រូវ​បាន​បង្កប់​​យូរមកហើយ ខណៈ​​​​អង្គភាពសកម្មភាព​​កម្ចាត់មីនថៃ​ ( MAU) បាន​លើក​ឡើង​ថា មីន​នោះ​ជា​​​ការ​បង្កប់ថ្មី​ថ្មោង ព្រោះ​ថា​ ក្នុងទឹកដី​ថៃ​នៅ​តំបន់​នោះ​ត្រូវ​ពួក​គេ​បាន​សម្អាត​​​រួច​រាល់​ហើយ​។

សារ​ព័ត៌មានថៃ បាន​រាយការណ៍​ដោយ​ដក​ស្រង់​របាយការណ៍ចុងក្រោយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៧ខែកក្កដា របស់​អង្គភាពសកម្មភាពកំចាត់មីន (MAU) ដែលបញ្ជាក់ថា ផ្ទៃដីបៃតង​ដែលជាកន្លែងកំចាត់មីនដែលត្រូវបាន MAU បោស​សម្អាត​ និងកម្ទេច​​ចោលនោះ​ ត្រូវបានផ្ទៀងផ្ទាត់តាមរយៈរបាយការណ៍រូបភាព ថា ជាមីន​ប្រភេទ​​ «PMN-2» ថ្មី ដែលសន្មតថាជាមីនដែលទើបដាក់ថ្មី។ បើ​សិន​​ការ​បង្កប់ថ្មី​ជាការ​ពិត នោះ​គឺ​ជាទឹកដី​កម្ពុជា។

​ទោះបី​​​ជា​គ្រាប់​មីនទាំងនោះ​ បន្សល់​​ពី​សម័យសង្គ្រាម​ស៊ីវិល​ក្នុង​​​ប្រទេស​​កម្ពុជា​​​​មុន​​ទសវត្ស​រ៍​ឆ្នាំ​៩០ គឺ​សុទ្ធតែ​នៅលើ​ទឹកដី​​របស់​កម្ពុជា​ប៉ុណ្ណោះ​ ដោយសារ​តែ​​​ទាហាន​កម្ពុជា​​មិនអាច​​ចូលទៅ​បង្កប់​ក្នុងទឹកដី​ថៃ​ដែល​ពួកគេ​អះអាងថា ​បាន​សម្ពាត​ទីតាំងនោះរួច​ហើយ​ទេ​ ដោយមិនបាច់​និយាយទៅ​ដល់​​​ពេល​នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​ថ្មីៗ​​​នេះ​នោះទេ​​។

​​ភស្តុតាង​នៃ​​​​ការ​ឈ្លាន​ពាន​ចូលទឹកដី​កម្ពុជា​​គឺច្បាស់​ក្រឡែត​តែម្តង​​​។ ​តាមរយៈការ​បកស្រាយ​ពី​អង្គភាពសកម្មភាព​​កម្ចាត់មីនថៃ​ ( MAU) និង មេ​បញ្ជាការ​ភូមិភាគ​២​របស់​ថៃ ប្រៀបបាន​នឹងការ​ទទួលស្គាល់ខ្លួន​ឯងថា «ជាចោរឈ្លានពាន់»​ ស្រេកឃ្លាន​ទឹក​ដីដូច្នោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

​​​[វិចារណកថា​​] ទាហានថៃ​ជាន់​មីន​ ​បញ្ជាក់​ថា ​ទាហាន​ថៃ​ឈ្លានពាន​ទន្ទ្រានចូល​ទឹកដីកម្ពុជា​

សន្តិសុខសង្គម៧ នាទីutes មុន

កម្លាំង​ចម្រុះ​ ចុះបង្រ្កាបទីតាំង២កន្លែង នៅខណ្ឌច្បារអំពៅ និង​ខណ្ឌចំការមន ឃាត់ខ្លួនជនបរទេស១៨នាក់

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

នយោបាយ២ ម៉ោង មុន

សម្ដេចតេជោភ្ញាក់ផ្អើល​ចំពោះ​ការ​ស្រង់មតិពី​ពលរដ្ឋថៃដែល​បង្ហាញ​ការ​ជឿលើ​សម្ដេច​ជាង​លោក​ថាក់ស៊ីន

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម២៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម