Connect with us

ព័ត៌មានអន្ដរជាតិ

ទោះប្រមូលផ្តុំគ្នាធ្វើបាតុកម្ម តែមីយ៉ាន់ម៉ា រកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃត្រឹម ១៣ករណី

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីត្រឹម ១៣ករណីប៉ុណ្ណោះក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលនិងកីឡាកាលពីថ្ងៃសុក្រ។

This image has an empty alt attribute; its file name is 202003asia_myanmar_covid-1024x683.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញករណីថ្មីនេះ ត្រូវបានប្រកាសបើទោះបីជាប្រទេសមីយ៉ាន់ម៉ា កំពុងជួបប្រទះចលាចល ហើយប្រជាជនបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងមេដឹកនាំយោធាក៏ដោយ។

This image has an empty alt attribute; its file name is 2021_Myanmar_Protest_in_Hleden-1024x683.jpg

សេចក្តីថ្លែងការណ៍បាននិយាយថា ចំនួននៃករណីជំងឺកូវីដ-១៩សរុបរបស់ប្រទេសនេះ បានកើនឡើងដល់ ១៤២,៤៧៩ករណី ខណៈអ្នកស្លាប់ត្រូវបានគេកត់ត្រាថា មានចំនួន៣,២០៦នាក់គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ។

រហូតមកដល់ពេលនេះ អ្នកជំងឺដែលជាសះស្បើយសរុប ១៣១,៨១០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

This image has an empty alt attribute; its file name is unnamed-1.jpg

សំណាកសរុបចំនួន៩៩៨សំណាក ត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលចំនួននេះគឺធ្លាក់ចុះពីសំណាកប្រហែល១០,០០០សំណាក ដែលត្រូវបានគេធ្វើតេស្តជារៀងរាល់ថ្ងៃកាលពីដើមខែកុម្ភៈ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានរកឃើញករណីជំងឺកូវីដ-១៩ លើកដំបូងបង្អស់នៅក្នុងប្រទេសកាលពីថ្ងៃទី២៣ខែមីនាឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ទីក្រុងមួយរបស់ចិន ផ្ទុះចង្កោមកូវីដថ្មី ពាក់ព័ន្ធទាំងជនជាតិមីយ៉ាន់ម៉ាឆ្លងដែនផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម