Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល បង្ខំចិត្តជីកផ្នូរយកឆ្អឹងខ្មោចចំនួន១,០០០ចេញ ដើម្បីទុកកន្លែងដាក់អ្នកស្លាប់ដោយសារកូវីដ

បានផុស

នៅ

ទីបញ្ចុះសពមួយនៅក្នុងប្រទេសប្រេស៊ីល ត្រូវបង្ខំចិត្តជីកយកឆ្អឹងខ្មោចចំនួន១,០០០ ដើម្បីទុកកន្លែងសម្រាប់ដាក់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩ បន្ថែមទៀត។

Aerial view of gravediggers' exhumations at Vila Nova Cachoeirinha cemetery, Brazil
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជីកជាលក្ខណៈទ្រង់ទ្រាយធំដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងស្របពេលប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្លាយជាប្រទេសមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅលើពិភពលោក ខណៈបច្ចុប្បន្នមានអ្នកស្លាប់លើស៣២៨,០០០នាក់។

Some cemeteries are authorised to stay open until 10pm to keep pace with the Covid deaths

ក្រុមអ្នកជីកផ្នូរ ត្រូវបានគេឃើញចូលទៅក្នុងផ្នូរនៃទីបញ្ចុះសព Vila New Cachoeirinha នៃទីក្រុង Sao Paulo។

A gravedigger wearing a protective suit hands a bag to another worker

នៅក្នុងឈុតការពារពណ៌ស ពួកគេបានធ្វើការយ៉ាងមមាញឹក ដើម្បីបើកផ្នូរខ្មោច ដែលគេកប់កាលពីប៉ុន្មានឆ្នាំមុន ហើយនាំយកឆ្អឹងខ្មោចទៅដាក់នៅកន្លែងផ្សេង។

South America has been hard hit by a new pandemic wave with Brazil at its epicenter

អ្វីដែលកាន់តែរន្ធត់ទៀតនោះគឺថា នៅ Vila Formosa ដែលជាទីបញ្ចុះសពធំបំផុតរបស់ប្រេស៊ីលក្នុងទីក្រុង Sao Paulo, កម្មករដែលពាក់ម៉ាសនិងឈុតការពារបិទជិត បានជីកផ្នូរនៅពេលយប់ក្រោមពន្លឺព្រះចន្ទពេញវង់ ក្នុងសប្តាហ៍នេះ។

More items being removed from deep within the burial ground, Brazil

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងធំបំផុតរបស់ប្រេស៊ីលមួយនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីយកឆ្អឹងខ្មោចចេញពីផ្នូរចាស់ៗ ទុកកន្លែងទំនេរសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ដែលកំពុងកើនឡើងយ៉ាងគំហុក។

Sao Paulo exhumes old graves to make space for surging Covid burials

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ទី០៣ខែមេសានេះ ប្រទេសប្រេស៊ីល បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ១២,៩១២,៣៧៩ករណីនិងស្លាប់ ៣២៨,៣៦៦នាក់។

An excavator opens graves on the last piece of land as new burials are suspended, except private deposits and children, at Vila Nova Cachoeirinha cemetery

ប្រេស៊ីល ឈរនៅលំដាប់ទី២លើពិភពលោកជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុតបន្ទាប់ពី សហរដ្ឋអាមេរិក​ ដែលមាន ៥៦៧,៦១០៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ប្រេស៊ីល ជាប្រទេសទី២ មានមនុស្សស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម