Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកតវ៉ាមីយ៉ាន់ម៉ាប្រារព្ធ​​ពិធី​បុណ្យ​​ស៊ុតអេស្ទើរជានិម្មិតរូបនៃការតស៊ូ ឯ​អ្នកស្លាប់ឡើងដល់​៥៥៧នាក់

បានផុស

នៅ

អ្នក​តវ៉ា​ប្រឆាំង​របប​គ្រប់​គ្រងយោធាមីយ៉ាន់ម៉ា​បាន​រៀប​ចំពិធីបុណ្យ​ស៊ុតអេស្ទើរ (Easter)​ជា​និម្មិត​រូប​នៃ​ការតស៊ូ​នា​​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មីនា នេះ​ដោយ​បាន​ផ្សាយ​រូ​បភាព​នៃ​ស៊ុត​​ជាមួយ​នឹង​​ពាក្យ​ស្លោកជា​ច្រើន​ បន្ទាប់​ពី​ពិធី​ដុត​ទៀន​ពេល​យប់​ទូទាំង​ប្រទេស​ដើម្បី​ជា​កា​រ​ចង​ចាំ​ដល់​អ្នក​បាត់​បង់​ជីវិត ចាប់​តាំង​ពី​រដ្ឋប្រហារ១កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ហោច​ណាស់​​ជន​ស៊ីវិល​៧​​នាក់​ត្រូវ​បាន​​របប​យោធា​មីយ៉ាន់ម៉ាបាន​សម្លាប់​នៅ​ថ្ងៃ​សៅរ៍ ម្សិល​មិញ​ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​​​កើន​ឡើង​ដល់​៥៥៧​​នាក់​ទូទាំង​ប្រទេស​។

ទោះ​ជា​ហិង្សាស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​របប​យោធា ប៉ុន្តែ​ជន​ស៊ីវិល​នៅ​តំបន់​​ទី​ក្រុង​ Sagaing, Mandalay,​ Mon រដ្ឋ Kayah និង Kachin States ​នៅ​តែ​ចេញ​មុខ​បន្ត​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ដោយ​យោធា​ដដែល។

ជន​ស៊ីវិល​៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ប៉ូលិស និង​ទាហាន​បើក​ការ​បាញ់​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​តំបន់ Sagaing។

បុរស​ឈ្មោះ Ko Wai Moe Naing សមាជិក​ដឹក​នាំ​គណកម្មាធិការ​កូដកម្ម​នៅ Monywa បាន​និយាយ​ថា ៖«ប៉ូលិស​ និង​ទាហាន​បាន​​បាញ់​ទៅ​លើ​ក្រុម​តវ៉ា ពេល​អ្នក​តវ៉ា​វ័យ​ក្មេង​បាន​​វ៉ៃ​បក​វិញ។ ពួក​គេបាន​ព្យាយាម​រារាំង​អ្នក​តវ៉ា​មិន​ឲ្យ​ចូល​ទៅ​ក្នុង​សង្កាត់​របស់​ពួក​យើង តែ​យើង​បាត់​បង់​មនុស្ស​៣​នាក់​នៅ​ពេល​ព្រឹក»។

គាត់​បាន​បញ្ជាក់​ពី​អ្នក​ស្លាប់​ទាំង​៣នាក់​ថា មនុស្ស​២​​នាក់​ត្រូវ​បាន​បាញ់​ចំក្បាល​ស្លាប់ និងម្នាក់​ទៀត​បាញ់​ចំ​ក។ ពេល​នោះ​អ្នក​តវ៉ា​ជា​ច្រើន​បាន​របួស។​

ចំណែក​​ជន​រង​គ្រោះ​​២​នាក់​ទៀត​ត្រូវ​បាន​របប​យោធា​បាញ់សម្លាប់​​នៅ​កន្លែង​តវ៉ាមួយ​នៅតំបន់​ Thaton ក្នុង​រដ្ឋ Mon State។ ការ​បង្ក្រាប​នៅ​កន្លែង​នេះ ហោច​ណាស់​យុវជន​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

បុរស​ជន​ជាតិ​ភាគ​​តិច Chin អាយុ​២៦​ឆ្នាំ​ឈ្មោ Salai Than Gang បាន​ស្លាប់នៅ​ផ្ទះ​របស់​គាត់​នា​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​គាត់​ត្រូវ​កម្លាំង​សន្តិសុខ​បាញ់​ត្រូវ​ពោះ​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មីនា នៅ​តំបន់ Sagaing ដែល​ធ្វើ​ឲ្យ​ដំប៉ៅ​រហូត​មិន​អាច​ព្យាបាល​ជាសះ​ស្បើយ។

អ្នក​តវ៉ា​មីយ៉ាន់ម៉ាក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​យុទ្ធនាការណ៍​ស៊ីវិល​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​យោធា​មីយ៉ាន់ម៉ា​។ ពួក​គេ​បាន​រៀប​ចំ​ផែន​ការ​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ជា​សកម្មភាព​ប្រឆាំង​ដូច​ជា​នៅ​ថ្ងៃ​អាទិត្យ​នេះ​រៀប​ចំ​ពិធី​បុណ្យ​ស៊ុត​អេស្ទើរ។

នៅ​ក្នុងយុទ្ធនាការណ៍​នេះបង្ហាញ​សារ​ជា​ពាក្យ​ស្លោក​ថា «យើង​ត្រូវ​តែ​ឈ្នះ»​«បដិវត្ត​និទាឃ​រដូវ»​ «ចាក​ចេញ​​ទៅ MAH»​ដែល​ពាក្យ MAH នេះ​សំដៅ​ទៅ​លើ​មេដឹក​នាំ​របប​យោធា​ឧត្តម​សេនីយ Min Aung Hlaing ហើយ​បាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បាន​ដើរ​​ដង្ហែរ​ក្បួន​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​នានា​ដែល​មាន​ទាំង​​ប្រុស ស្រី ក្មេង​ចាស់។

យោធា​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណេត​ផ្តាច់​ប្រព័ន្ធ​​អ៊ីនធឺណេត​កាល​ពី​ថ្ងៃសុក្រ​ដែល​មិន​ចង់​អ្នក​ប្រើ​ប្រាស់​មាន​ការ​ទំនាក់​ទំនង​គ្នា​កើត ប៉ុន្តែ​សារ​ និង​រូប​ភាព​ជា​ច្រើន​នៅ​តែ​អាច​ផ្សាយ​ចេញ​បាន​ដដែល។

ទន្ទឹម​ជា​មួ​យ​គ្នា​នេះ អាជ្ញាធរមីយ៉ាន់ម៉ា​បាន​ចេញ​ដីកា​ចាប់​ខ្លួន​សិល្បករ សិល្បការិនី​ប្រហែល​ជា​៤០​នាក់​ដែល​ល្បី​ខាង​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​យោធា ក្នុងនោះ ​រាប់​ទាំង​អ្នក​ល្បី​តាម​បណ្តាញ​ទំាក់ទំនង​សង្គម តារា​ចម្រៀង តារា​សម្តែង តារា​ម៉ូដែល​ជា​ដើម៕

ប្រែ​សប្រួល៖ វីរបុត្រ
ប្រភព៖ CNA & Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម