Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិត២រូប និងឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ បាន​ឆ្លង​កូវីដ​-​១៩ នៅ​​ថៃ

បានផុស

នៅ

នាយក​​មន្ទីរ​សុខាភិបាល​ខេត្ត​ Khon Kaen ​លោក​វេជ្ជបណ្ឌត Somchaichote Piyawachwela បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​អាទិត្យ​ថា វេជ្ជបណ្ឌិត​២​រូប​​ធ្វើ​ការ​នៅ​នាយក​ដ្ឋាន​វះ​កាត់​​ផ្នែក​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ​មន្ទីរ​ពេទ្យ Srinagarind របស់​សាកល​វិទ្យាល័យ Khon Kaen បាន​ឆ្លង​​កូវីដ-១៩។

លោក​វេជ្ជបណ្ឌិត​ទាំង​ពីរ​នាក់​ជា​អ្នក​ឆ្លង​ទី​១៥ និង​ទី​១៦ នៅ​ខេត្ត​ Khon Kaen ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Somchaichote និយាយ​ថា អ្នក​ឆ្លង​​ទី​១៥​អាយុ​២៦​ឆ្នាំ​​បាន​​ធ្វើ​តេស្ត​វិជ្ជមាន​កាល​ពី​ថ្ងៃ​ទី​២​ ខែ​មេសា។ គាត់​បាន​និយាយ​ពីពេល​វេលា​តាម​ដាន​គឺ គាត់​បាន​ញាំ​អាហារ និង​ដើរ​ទិញឥវ៉ាន់​នៅ​ហាង​មួយ​កន្លែង បន្ទាប់​មក​គាត់​បាន​ទៅ​ផ្ទះ ហើយ​ក៏​វិល​ត្រឡប់​មក​ធ្វើ​ការ​​វិញ​នៅ​នាយកដ្ឋាន​វះកាត់​​ដែល​ជា​កន្លែង​បាន​ជួប​ក្រុម​វេជ្ជបណ្ឌិត បុគ្គលិក​ពេទ្យ និង​អ្នក​ជំងឺ​ជា​ច្រើន។

ចំណែក​អ្នក​ឆ្លង​ទី​១៦​អាយុ​២៥​ឆ្នាំ​​ក៏​ធ្វើ​ការ​នៅ​នាយកដ្ឋាន​វះ​កាត់​ដែរ។ គាត់​​បាន​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​វេជ្ជបណ្ឌិត​​ជា​ច្រើន ជួប​បុគ្គលិក​ពេទ្យ និង​អ្នក​ជំងឺ​ជា​ច្រើន ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​បាងកកថែម​ទៀត។

លោក​វេជ្ជបណ្ឌិត Somchaichote បន្ថែម​ថា ជា​ពិសេស​ទៀត​នោះ វេជ្ជបណ្ឌិត​ទាំង​ពីរ​នាក់​​បាន​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ខេត្ត Khon Kaen ប៉ុន្តែ​គាត់​​​​មិន​បាន​និយាយ​ពី​កាល​បរិច្ឆេទ និង​ពេល​វេលា​ជាក់​​នៃ​សកម្មភាព​របស់​ពួក​គាត់​ទេ។

មន្ទីរ​ពេទ្យ Srinagarind Hospital ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​និយាយ​ថា ដោយសារ​តែ​មាន​បុគ្គលិក​ពេទ្យ​ខ្លះ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​បុគ្គលិក​ពេទ្យ​ជា​ច្រើន​បាន​ផ្អាក​ធ្វើ​ការ ដូច្នេះ​​លទ្ធភាព​ផ្តល់​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ​មានកំណត់។

លោក​វេជ្ជបណ្ឌិត​ Pongsak Kiatchusakul នាយក​មន្ទីរពេទ្យ​ Srinagarind Hospital បាន​និយាយ​ថា ក្រុម​គ្រូ​ពេទ្យ និង​អ្នក​ជំងឺ​​​ដែល​បាន​ទំនាក់​ទំនង​ជា​មួយ​លោក​វេជ្ជបណ្ឌិត​២​រូប​ដែល​បាន​ឆ្លង​កូវីដ-១៩ ពី​ថ្ងៃ​ទី​២២ ខែ​មីនា ដល់​ទី​២ ខែ​មេសា ត្រូវ​ទៅ​ធ្វើ​តេស្ត និង​ធ្វើ​ចត្រាឡីស័ក។

លោក Kazuya Nashid

មុន​នេះ​មួយ​ថ្ងៃ​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ លោក Kazuya Nashida ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ-១៩​។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​លោក​មិន​បាន​និយាយ​លំអិត​។

ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ឯកអគ្គរាជ​ទូត​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​​ក្នុង​ប្រទេស​ថៃ ហើយ​សុខភាព​របស់លោក​ល្អ​ប្រសើរ​ហើយ។

ក្រសួង​ការបរទេស​ជប៉ុន​បញ្ជាក់​ថា ៖«បុគ្គលិក​ដែលសង្ស័យ​ទំនាក់ទំនង​ជា​មួយ​ឯកអគ្គរាជ​ទូត​គឺ​ត្រូវ​បាន​ដាក់ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ និង​តាម​ដាន​សុខភាព»។

មជ្ឈមណ្ឌល​សម្រាប់​​​​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩ថៃ​បាន​និយាយ​​ថា នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ មាន​ករណី​ឆ្លង​កូវីដ-១៩​ចំនួន​៩៦​នាក់ ក្នុង​នោះ​មាន​ ជន​ជាតិ​ជប៉ុន​៣​នាក់ដែរ ប៉ុន្តែ​មិន​បាន​បង្ហាញ​ព័ត៌មាន​លំអិត​ពាក់​ព័ន្ធ​នឹង​ជប៉ុន​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖​ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម