Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងព្រំដែនចិន ផ្ទុះការឆ្លងកូវីដក្នុងសហគមន៍ខ្ពស់បំផុត ភាគច្រើនជាជនជាតិមីយ៉ាន់ម៉ាដែលឆ្លងដែនចូល

បានផុស

នៅ

ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល២ខែ ខណៈទីក្រុងមួយនៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ាក្នុងខេត្ត Yunnan ភាគនិរតី កំពុងតែផ្ទុះការឆ្លងក្នុងសហគមន៍។

China reports highest number of new Covid-19 cases in two months
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលក្នុងទីក្រុង Ruili បានដាក់ប្រជាជនឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយអនុវត្តការធ្វើតេស្តដ៏ធំមួយ និងចាប់ផ្តើមរឹតត្បិតលើប្រជាជនមិនឲ្យចាកចេញនិងចូលទីក្រុងកាលពីសប្តាហ៍មុន បន្ទាប់ពីបានរាយការណ៍អំពីអ្នកជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is thumbs_b_c_346dd41659aefdc98c1f6663bdcbef5a.jpg

ទីក្រុងនេះបានរាយការណ៍អំពីករណីឆ្លងក្នុងសហគមន៍ថ្មីទាំង១៥ករណី កាលពីថ្ងៃទី៤ខែមេសា។ ចំនួននៃការឆ្លងថ្មីសរុប រួមទាំងការឆ្លងដែលនាំចូលមកពីបរទេសផងដែរនោះ មានចំនួន៣២ករណីដែលនេះជាតួលេខខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣១ខែមករាមក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ករណីដែលត្រូវបានរកឃើញនៅទីក្រុង Ruili គឺជាការឆ្លងក្នុងសហគមន៍ដែលបង្កឡើងដោយវីរុស នាំចូលពីប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមអ្នកជំងឺថ្មីដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងនេះ គឺមាន១១នាក់ជាពលរដ្ឋមីយ៉ាន់ម៉ា។

This image has an empty alt attribute; its file name is thumbs_b_c_a610cb2ad7a67d58d9fde8d0d32a47c7.jpg

ទីក្រុង Ruili គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយរបស់ខេត្ត Yunnan ដែលមានព្រំប្រទល់៤,០០០គីឡូម៉ែត្រជាប់ប្រទេសឡាវ មីយ៉ាន់ម៉ានិងវៀតណាម។

អាជ្ញាធរក្នុងតំបន់ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅទីក្រុង Ruili ផងដែរ ក្នុងគោលបំណងទប់ស្កាត់ជំងឺកូវីដ-១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទីក្រុងមួយរបស់ចិន ផ្ទុះចង្កោមកូវីដថ្មី ពាក់ព័ន្ធទាំងជនជាតិមីយ៉ាន់ម៉ាឆ្លងដែនផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម