Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោសជិត២,០០០នាក់ រត់ចេញពីពន្ធនាគារក្នុងការវាយប្រហារទ្រង់ទ្រាយធំនៅ នីហ្សេរីយ៉ា

បានផុស

នៅ

អ្នកទោសជាង១,៨០០នាក់ បានរត់ចេញពីពន្ធនាគារមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីវាត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង។

This image has an empty alt attribute; its file name is gn4-39226644-69389843img-gn4-39226644-69389843-1024x682.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវាយប្រហារត្រូវបានគេរាយការណ៍ថា បានចូលបរិវេណពន្ធនាគារនៅភាគខាងត្បូងឆៀងខាងកើតនៃទីក្រុង Owerri ដោយប្រើគ្រឿងផ្ទុះ។

អ្នកទោស៦នាក់ បានវិលត្រឡប់មកវិញខណៈ ៣៥នាក់បានបដិសេធរត់គេចខ្លួន។

This image has an empty alt attribute; its file name is 79acaecf-4952-4c8f-8f88-3084b171b5c0_16x9_1200x676-1024x575.jpg

ប៉ូលិសបានចោទប្រកាន់ក្រុមបំបែកខ្លួន “ជនជាតិដើមភាគតិច Biafra” ចំពោះការធ្វើសកម្មភាពវាយប្រហារនេះ។

សេវាកម្មកែប្រែនីហ្សេរីយ៉ា បានបញ្ជាក់ថា អ្នកទោសចំនួន១,៨៤៤នាក់ បានរត់ចេញពីពន្ធនាគារនៅរដ្ឋ Imo។

This image has an empty alt attribute; its file name is 117844785_e4cdfcda-a1c5-49d8-b7a9-b611cd63fe82.jpg

បុរសប្រដាប់អាវុធធុនធ្ងន់បានជិះឡានភីកអាប់និងឡានក្រុងទៅវាយលុក ពន្ធនាគារ Owerri Custodial Centre នៅព្រឹកព្រលឹមថ្ងៃចន្ទ។

អ្នកនាំពាក្យប៉ូលិសបាននិយាយថា ក្រុមអ្នកវាយប្រហារបានប្រើគ្រាប់បែក កាំភ្លើងយន្ត គ្រឿងផ្ទុះនិងកាំភ្លើងក្នុងហេតុការណ៍នេះ។

This image has an empty alt attribute; its file name is 102636_AA_thumbs_b_c_518d650c9f4eebc61b006834313a0146_Nigeria_1617642081188.jpeg

លោកប្រធានាធិបតី Muhammadu Buhari បានហៅការវាយប្រហារនេះថាជា “អំពើភេរវកម្ម” ដែលធ្វើឡើងដោយក្រុម “អនាធិបតេយ្យនិយម”។ លោកបានអំពាវនាវឲ្យកងកម្លាំងសន្តិសុខចាប់អ្នកវាយប្រហារនិងអ្នកទោសដែលរត់គេចខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រកឃើញក្រុមនៅពីក្រោយការចាប់ជម្រិតក្មេងសិស្សសាលានីហ្សេរីយ៉ាជាង៣០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម