Connect with us

ព័ត៌មានអន្ដរជាតិ

នារីអាយុ១៩ឆ្នាំកំពុងជិះម៉ូតូតាមផ្លូវត្រូវសន្តិសុខមីយ៉ាន់ម៉ាបាញ់ស្លាប់

បានផុស

នៅ

នារី​អាយុ​១៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ នៅ​ពេល​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​​បាញ់​ទៅ​លើ​​នាង​ដែល​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​ប្តី​មក​ពី​កន្លែង​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ។

យោង​តាម​ក្រុម​ជួយ​​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​សម្លាប់​បាន​កើត​ឡើង​ប្រហែល​ជា​ម៉ោង​៩​យប់ បន្ទាប់​ពី​ពេល​វេលា​ត្រូវ​​ដល់​ម៉ោង​បំរាម​គោចរ។ គ្រាប់​កាំភ្លើង​ទំនង​ដូច​ជា​ត្រូវ​ពោះ​ប្តីរបស់​​នាង​ឈ្មោះ Ma Htet Htet Win ដែល​កំពុង​បើក​ម៉ូតូ​ មុន​ពេល​ត្រូវ​នាងដែល​ជិះ​ពី​ក្រោយ​​បណ្តាល​ឲ្យ​ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្តី​បាន​ព្យាយាម​​យក​នាង​ទៅ​ព្យាបាល​ដោយ​សាររបួស​ធ្ងន់ ប៉ុន្តែ​ Ma Htet Htet Win បាន​ធ្លាក់​ពី​លើ​ម៉ូតូ​តាម​ផ្លូវ។ ក្រុម​ជួយ​សង្គ្រោះ​បាន​រាយការណ៍​ថា ប្តី​បាន​និយាយ​ថា ទាហាន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ឈប់​ម៉ូតូ ហើយ​ក៏​បាញ់​លើ​ពួក​គេ​ដែល​កំពុង​ជិះ​ចេញ​ទៅ។

អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដែល​បាន​រក​ឃើញ​សពនាង​ Ma Htet Htet Win បាន​និយាយ​ថា មាន​ការ​លំបាក​ខ្លាំង​ដើម្បី​ចូល​ទៅ​ដល់​កន្លែង​សាក​សព យក​ដាក់​ឡាន ហើយ​ដឹក​ទៅ​ផ្ទះ។ ចំណាយ​ពេល​ប្រហែល​ជា​២០​នាទី​ ខណៈ​ក្រុម​ទៅ​យក​បាន​លាក់​ខ្លួន​ពី​កម្លាំង​សន្តិសុខ។

អ្នក​ជួយ​សង្គ្រោះ​ប្រាប់​ថា ៖«តាម​ផ្លូវប្រៀប​ដូច​ជា​វាលពិឃាត​ នៅ​ពេល​ទាហានបាញ់​ជន​ស៊ីវិល​ ដោយ​ឯងៗ​ រាប់​ទាំង​គ្រូ​ពេទ្យ និង​អ្នក​ស្ម័គ្រ​ចិត្ត។ យើងបាន​លាក់​ខ្លួន​ក្នុង​ទី​ងងិត​ដើម្បី​ទៅ​យក​សព​នាង»។

នាង Ma Htet Htet Win បាន​ស្លាប់​នៅ​ពេល​ពួក​គាត់​បាន​ទៅ​ដល់។ អ្នក​សង្គ្រោះ​ប្រាប់​ថា នាង​របួស​ក្បាល​ បន្ទាប់​ពី​ធ្លាក់​ពី​លើ​ម៉ូតូ។ ប្តី​របស់​នាង​បាន​វះ​កាត់​កន្លែង​របួស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម