ព័ត៌មានអន្ដរជាតិ
ជប៉ុន ជំរុញបន្តវិធានការការពារប្រឆាំងកូវីដ ទោះអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ
ក្រុមស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុនកំពុងអំពាវនាវឲ្យបន្តវិធានការការពារប្រឆាំងនឹងជំងឺកូវីដ ១៩ សូម្បីអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា អ្នកទទួលចាក់វ៉ាក់សាំង Pfizer-BioNTech បានឆ្លងវីរុសនេះជាបន្តបន្ទាប់ ។
ក្រុមគ្រូពេទ្យនិយាយថា ពួកគេបានដឹងថាបុគ្គលិកពេទ្យម្នាក់អាយុ ២០ ឆ្នាំត្រូវបានគេធ្វើតេស្តវិជ្ជមាន ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានទទួលការចាក់វ៉ាក់សាំងដូសដំបូងកាលពីចុងខែកុម្ភៈ ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា របាយការណ៍ជំងឺនេះបានកើតឡើង ៦ ថ្ងៃ ហើយអ្នកទទួលចាក់វ៉ាក់សាំងទំនងជាឆ្លងវីរុសនេះ បន្ទាប់ពីការចាក់ ។ ប៉ុន្តែក្រោយមកពួកគេបន្ថែមថា ស្ថានភាពរបស់នាងមានភាពល្អប្រសើរ ហើយនាងបានចេញពីមន្ទីរពេទ្យផងដែរ ។
ក្រុមនេះកំពុងតាមដានស្ថានភាពសុខភាពរបស់បុគ្គលិកសុខាភិបាលប្រមាណ ១៩,០០០ នាក់នៅប្រទេសជប៉ុនដែលត្រូវបានចាក់វ៉ាក់សាំងរួច ។ វានិយាយថា នេះជាករណីដំបូងនៃការឆ្លងជំងឺកូវីដ ១៩ ដែលត្រូវបានបញ្ជាក់ បន្ទាប់ពីបុគ្គលិកសុខាភិបាលបានទទួលការចាក់វ៉ាក់សាំងរួច ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា វាប្រហែលចំណាយពេល ១៤ ថ្ងៃសម្រាប់អ្នកទទួលវ៉ាក់សាំង Pfizer-BioNTech ដើម្បីបង្កើតកម្រិតនៃភាពស៊ាំ ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយនៅក្នុងខែមីនាថា សូម្បីតែមនុស្សដែលត្រូវបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូសក៏នៅតែមានឱកាសឆ្លងតិចតួច និងឆ្លងវីរុសនេះទៅអ្នកដទៃដែរ ។ អ្នកចាក់វ៉ាក់សាំងហើយនៅតែត្រូវចាត់វិធានការបង្ការដូចជា ការពាក់ម៉ាសនៅតាមទីសាធារណៈ រក្សាគម្លាតសង្គម លាងសម្អាតដៃនឹងអាល់កុល ឬជែលជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត