Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះអ្នកស្លាប់​កើន​ដល់​ជាង​១៥០​នាក់​ពី​ជំនន់​ទឹក​ភ្លៀងនៅឥណ្ឌូណេស៊ី និងទីម័រខាងកើត

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​១៥៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ទីម័រខាង​កើត។​ ស្រប​ពេល​មនុស្ស​ជា​ច្រើន​នាក់​​កំពុង​បាត់​ខ្លួន​ បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​ត្រូពិក​​បាន​វាយ​ប្រហារ​​លើ​ប្រទេសជាប់​ព្រំ​ដែន​គ្នា​ទាំង​ពីរ​នេះ និង​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ផ្ទះ​សម្បែង។ នេះ​បើ​តាម​មន្ត្រី​បាននិយាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ខ្លួន​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​១៣០​នាក់​​នៅក្នុង​ប្រជុំ​កោះ​ដាច់​ស្រយាល់​​ជិត​ប្រទេស​ទីម័រ​ខាង​កើត​ដែល​ប្រទេស​នេះក៏​មាន​អ្នក​ស្លាប់​​២៧​នាក់​ត្រូវ​បាន​កត់​ត្រា​ផ្លូវ​ការ។

ក្រុម​អ្នក​​រុក​រក​ជួយ​សង្គ្រោះ​ឥណ្ឌូណេស៊ី​បាន​កំពុង​ស្វះ​ស្វែង​រក​មនុស្ស​ជាង​៧០​នាក់​ទៀត​ដែល​កំពុង​បាត់​ខ្លួន និង​បាន​ប្រើ​ត្រាក់ទ័រ​កាយ​ដី​ដើម្បី​ជរុញ​គំនរ​​កំទេចកំទី​ដែល​បាន​បន្សល់​ទុក​ពី​ព្យុះ​ស៊ីក្លួន​ត្រូពិក Seroja។

ភ្លៀង​​ធ្លាក់​ខ្លាំង​ដូច​ហែក​មេឃ​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង និង​បាន​​ធ្វើ​ឲ្យ​រអិល​បាក់​ដី​​​ដែល​បាន​ប្រែ​ក្លាយ​សហគម​តូច​ៗ​គ្រប​ដណ្តប់​ដោយ​ដី​ភក់ សំរាម កំទេចកំទី​ និង​បាន​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ជម្លៀស​ចេញ​ទៅ​រក​ទី​ជម្រក។

អាជ្ញាធរ​បាន​និយាយ​ថា ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង មន្ទីរ​ពេទ្យ ផ្លូវ​ថ្នល់​ និង​ស្ពាន​ត្រូវ​បាន​បំផ្លាញ ឬ​រង​ការ​ខូច​ខាត​​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នេះ ខណៈ​មនុស្ស​ជាង​១​ម៉ឺន​នាក់​បានជម្លៀស​ទៅ​​កាន់​ទីជម្រក​សុវត្ថិភាព។

អ្នក​នាំ​ពាក្យ​ទី​ភ្នាក់​ងារ​គ្រោះ​មហន្តរាយ​ជាតិ​លោក Raditya Jati បាន​និយាយ​ថា ៖«យើង​អាច​នឹង​ឃើញ​អាកាស​ធាតុ​អាក្រក់​ (ពី​ស៊ីក្លូន)​ នៅ​​បន្ត​មាន​សម្រាប់​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត៕

អាន​បន្ថែមជំនន់​ទឹក​ភ្លៀង​សម្លាប់​មនុស្ស​៧៥​នាក់​ បាត់​ខ្លួន​ច្រើន​នាក់​នៅ​ឥណ្ឌូណេស៊ី និង​ទីម័រខាង​កើត​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Inquirer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ វិនាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣២ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤១ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម