ព័ត៌មានអន្ដរជាតិ
កូវីដនៅ ប្រេស៊ីល ឆ្លងលើស ១៣ លានករណី ក្រោយរកឃើញថ្មីជិត ៣ ម៉ឺននាក់រយៈពេល ២៤ ម៉ោងចុងក្រោយ
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប្រេស៊ីលបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ២៨,៦៤៥ នាក់ និងស្លាប់បន្ថែម ១,៣១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
ប្រេស៊ីលគឺជាប្រទេសអាមេរិកខាងត្បូងដែលរងគ្រោះខ្លាំងនូវជំងឺកូវីដ ១៩ ហើយជាប្រទេសទទួលរងនូវការផ្ទុះឡើងដ៏អាក្រក់បំផុតលំដាប់ទី ២ លើពិភពលោកទាំងការស្លាប់ និងករណីឆ្លង បន្ទាប់ពីសហរដ្ឋអាមេរិក ។

កាលពីសប្តាហ៍មុនមូលនិធិ Oswaldo Cruz ដែលជាស្ថាប័នសុខាភិបាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលេចធ្លោជាងគេនៅតំបន់អាមេរិកឡាទីនដែលមានទំនាក់ទំនងនឹងក្រសួងសុខាភិបាលប្រេស៊ីលបានព្រមានថា មន្ទីរពេទ្យនៅតាមតំបន់ភាគច្រើននៃប្រទេសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ខណៈគ្រែក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ផ្ទុកទៅដោយអ្នកជំងឺលើសពី ៩០ ភាគរយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ កើនឡើងដល់ ១៣,០១៣,៦០១ ករណី និងមានអ្នកស្លាប់សរុបចំនួន ៣៣២,៧៥២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ប្រេស៊ីល រកឃើញអ្នកឆ្លងកូវីដជាង ៩ ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ
ចុចអាន ៖ ប្រេស៊ីល រកឃើញអ្នកឆ្លងកូវីដថ្មីប្រចាំថ្ងៃមិនធ្លាប់មានជាង ១០ ម៉ឺនករណី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


