ផ្ទុះជំងឺ អេបូឡា ថ្មីកំពុងអុកឡុកនៅប្រទេសហ្គីណេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ផ្ទុះជំងឺ អេបូឡា ថ្មីកំពុងអុកឡុកនៅប្រទេសហ្គីណេ

Published

on

ប្រទេសនៅតំបន់អាហ្វ្រិកខាងលិច ហ្គីណេ បានរកឃើញករណីឆ្លងវីរុសអេបូឡាចំនួន ៥ ករណី និងការស្លាប់ទាក់ទងនឹងជំងឺនេះចំនួន ៣ នាក់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Africa CDC ដែលជាទីភ្នាក់ងារថែទាំឯកទេសនៃសហភាពអាហ្វ្រិកដែលមានសមាជិក ៥៥ ប្រទេសបាននិយាយថា ករណីឆ្លងជំងឺអេបូឡាថ្មីចំនួន ៥ ករណីនេះបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលត្រូវបានរកឃើញនៅទ្វីបនេះឡើងដល់ ៣៥ ករណី និងមានអ្នកស្លាប់ចំនួន ១៨ នាក់ ។

Africa CDC បាននិយាយថា “ប្រទេសហ្គីណេបានរកឃើញករណីឆ្លងជំងឺអេបូឡាសរុបចំនួន ២៣ ករណីក្នុងនោះ ១២ នាក់បានស្លាប់ ខណៈអ្នកជំងឺ ៩ នាក់ផ្សេងទៀតបានជាសះស្បើយ” ។

Africa CDC បានបន្ថែមថា “ចំណែក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានរកឃើញករណីអេបូឡាសរុបចំនួន ១២ ករណី ក្នុងនោះ ៦ នាក់បានស្លាប់ ខណៈអ្នកជំងឺ ៦ នាក់ផ្សេងទៀតបានជាសះស្បើយ” ។

ការផ្ទុះឡើងថ្មីនៃវីរុសអេបូឡាដ៏សាហាវនៅក្នុងប្រទេសអាហ្វ្រិកទាំងពីរកំពុងបញ្ជូនអ្នកជំនាញថ្មីបន្ថែមទៅកាន់ទ្វីបអាហ្រ្វិក ខណៈដែលទ្វីបនេះកំពុងព្យាយាមដោះស្រាយជំងឺរាតត្បាតកូវីដ ១៩ ។

ជំងឺអេបូឡាគឺជាជំងឺដ៏កាចសាហាវ និងអត្រាឆ្លងលឿន ហើយវាបណ្តាលឲ្យមានរោគសញ្ញាជាច្រើនរួមមានគ្រុនក្តៅ ក្អួត រាគរូស ឈឺសាច់ដុំ និងខ្សោយខ្លាំង ហើយក្នុងករណីភាគច្រើនមានការហូរឈាមខាងក្នុង និងខាងក្រៅខ្លួន ។

គួរបញ្ជាក់ថា ការផ្ទុះវីរុសអេបូឡានៅអាហ្វ្រិកខាងលិចកាលពីឆ្នាំ ២០១៤-២០១៦ បានសម្លាប់មនុស្សជាង ១១,៣០០ នាក់ និងមានអ្នកឆ្លងជាង ២៨,៦០០ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ23 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ2 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

ព័ត៌មានអន្ដរជាតិ2 hours ago

អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services