Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៣នាក់ទៀតស្លាប់ ក្នុងបាតុកម្មនៅឥណ្ឌូណេស៊ី

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ខែសីហានេះ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់នៅក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមបាតុករបានដុតអគារក្រុមប្រឹក្សាក្រុងអំឡុងពេលមានចលាចលទូទាំងប្រទេសដែលបង្កឡើងដោយការស្លាប់របស់អ្នករត់ម៉ូតូឌុប Affan Kuniawan ដោយសារឡានប៉ូលិសបើកបុក។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងគ្រោះអគ្គិភ័យដែលបង្កដោយបាតុករ បានបង្ករបួសស្នាមដល់មនុស្សបួននាក់ទៀត ដែលជាឧប្បត្តិហេតុដ៏សាហាវបំផុតមួយនៅក្នុងបាតុកម្មក្នុងទីក្រុងធំៗរួមមាន Jakarta, Yogyakarta, Bandung, Semarang, Surabaya និង Medan។

គួរបញ្ជាក់ថាបាតុកម្មនេះបានកើតឡើងបន្ទាប់ពី ក្រុមបាតុករខឹងសម្បារនឹងប្រាក់ឈ្នួលទាប និងការយល់ឃើញថាការផ្ដល់ប្រាក់ដល់សមាជិកសភាខ្ពស់ពេក។ ពួកគេ បានកំណត់គោលដៅបាតុកម្មលើការិយាល័យរដ្ឋាភិបាល និងប៉ុស្តិ៍ប៉ូលិស ដែលភាគច្រើនត្រូវបានរងការដុតបំផ្លាញ។ បាតុកម្មនេះកាន់តែកើនឡើងដោយសារតែ មានការស្លាប់របស់ជនស៊ីវិលដែលមិនបានចូលរួមធ្វើបាតុកម្ម ត្រូវបានឡានប៉ូលិសកិនស្លាប់ភ្លាមៗ។

(រូបភាព៖ Reuters)

នេះគឺជាអំពើហឹង្សាដែលធ្ងន់ធ្ងរបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីក្រោមការដឹកនាំរបស់ប្រធានាធិបតី Prabowo Subianto កាន់តំណែងបានជិតមួយឆ្នាំប៉ុណ្ណោះ។ លោក Prabowo បានជំរុញឱ្យមានភាពស្ងប់ស្ងាត់ បញ្ជាឱ្យមានការស៊ើបអង្កេត និងបានទៅសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះដោយផ្ទាល់។ លើសពីនេះអាជ្ញាធរ​ឥណ្ឌូណេស៊ីបញ្ជាក់​ថា ប៉ូលិស​៧​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជុំវិញ​ការ​ស្លាប់​របស់​អ្នកបើកបរម៉ូតូឌុប ។

ភាពចលាចលនេះបានគូសបញ្ជាក់ពីការកើនឡើងការមិនសប្បាយចិត្តជាមួយនឹងវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាល និងការខកចិត្តកាន់តែខ្លាំងឡើងចំពោះគោលនយោបាយរបស់រដ្ឋ បើទោះបីជាមានការសន្យារបស់លោក Prabowo អំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក៏ដោយ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម