Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ បើចិន វាយប្រហារ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់បាននិយាយនៅថ្ងៃពុធទី០៧ខែមេសានេះថា កោះតៃវ៉ាន់នឹងប្រយុទ្ធដល់ទីបញ្ចប់ប្រសិនបើចិនវាយប្រហារ។ លោកបន្ថែមថា សហរដ្ឋអាមេរិកបានមើលឃើញពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពេលមានសម្ពាធយោធារបស់ចិនកាន់តែខ្លាំងឡើងរួមទាំងសមយុទ្ធនាវាដឹកយន្តហោះ នៅក្បែរកោះនេះផងដែរ។

This image has an empty alt attribute; its file name is Joseph-Wu-800x450-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះតៃវ៉ាន់ បានត្អូញត្អែរម្តងហើយម្តងទៀតពីសកម្មភាពយោធារបស់ទីក្រុងប៉េកាំង ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយកងទ័ពអាកាសរបស់ប្រទេសចិនបានហោះហើរស្ទើរតែរាល់ថ្ងៃ នៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ កាលពីថ្ងៃចន្ទ ប្រទេសចិនបាននិយាយថា ក្រុមនាវាដឹកយន្តហោះកំពុងធ្វើសមយុទ្ធនៅជិតកោះនេះ។

លោក Joseph Wu បានប្រាប់អ្នកយកព័ត៌មាននៅក្រសួងរបស់លោកថា “តាមរយៈការយល់ដឹងរបស់ខ្ញុំអំពីស្ថាប័នធ្វើសេចក្តីសម្រេចចិត្តរបស់អាមេរិកដែលកំពុងឃ្លាំមើលការវិវត្តនៅក្នុងតំបន់នេះ ពួកគេមើលឃើញយ៉ាងច្បាស់ពីគ្រោះថ្នាក់នៃលទ្ធភាពដែលថា ប្រទេសចិននឹងធ្វើការវាយប្រហារប្រឆាំងនឹងកោះតៃវ៉ាន់” ។

This image has an empty alt attribute; its file name is taiwan-says-will-fight-to-the-end-if-china-attacks-1024x768.jpg

យើងប្តេជ្ញាការពារខ្លួនដោយគ្មានសំណួរអ្វីទាំងអស់ ហើយយើងនឹងប្រយុទ្ធក្នុងសង្គ្រាមប្រសិនបើយើងចាំបាច់ត្រូវប្រយុទ្ធ។ ហើយប្រសិនបើយើងត្រូវការការពារខ្លួនដល់ថ្ងៃចុងក្រោយ យើងនឹងការពារខ្លួនយើងដល់ថ្ងៃចុងក្រោយ។

ទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកគាំទ្រនិងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បាននិងកំពុងជំរុញឲ្យទីក្រុងតៃប៉ិធ្វើទំនើបកម្មយោធារបស់ខ្លួន ដូច្នេះតៃវ៉ាន់អាចក្លាយជា “សត្វកាំប្រមា” ដែលចិនពិបាកវាយប្រហារ។

This image has an empty alt attribute; its file name is c1_2096503.jpg

លោក Wu បាននិយាយថា ពួកគេបានប្តេជ្ញាចិត្តធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់ពួកគេ និងចំណាយកាន់តែច្រើនលើវិស័យការពារជាតិ។

ការការពារកោះតៃវ៉ាន់គឺជាទំនួលខុសត្រូវរបស់យើង។ យើងនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពការពារជាតិរបស់យើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ តៃវ៉ាន់ ត្រៀមរៀបចំហ្គេមធ្វើសង្គ្រាម និងវីដេអូត្រាប់ការវាយប្រហាររបស់ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម