Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ជាង ៦០០នាក់ ក្នុងគ្រោះរញ្ជួយដី នៅ អាហ្វហ្គានីស្ថាន

បានផុស

នៅ

ក្រសួងមហាផ្ទៃនៃប្រទេសអាហ្វហ្គានីស្ថានដែលដឹកនាំដោយក្រុមតាលីបង់បញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃចន្ទទី១ខែកញ្ញាឆ្នាំ២០២៥មនុស្ស ៦២២នាក់បានស្លាប់និងជាង ១ ៣០០នាក់របួសក្នុងគ្រោះរញ្ជួយដី៦.០រ៉ិចទ័រ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ BBC និង CNN, រញ្ជួយដីនេះវាយប្រហារនាវេលាទាបភ្លឺថ្ងៃចន្ទ ជាមួយជម្រៅ៨គីឡូម៉ែត្រ មានចំណុចកណ្តាលក្បែរទីក្រុង Jalalabad ដែលជាទីក្រុងធំលំដាប់ទី៥របស់អាហ្វហ្គានីស្ថាន និងមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រពីទីក្រុង កាប៊ូល។ 

កន្លែងដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺខេត្តភាគខាងកើតដូចជាខេត្ត Laghman និង Nangarhar ដែលគេស្គាល់ថាជាតំបន់ភ្នំ និងសម្បូរទៅដោយសំណង់ហេដ្ឋារចនាសម្ព័ន្ធ ទ្រុឌទ្រោម។ ដូច្នេះហើយ ទើបក្រុមតាលីបង់ ដាក់ការសន្និដ្ឋានថា តួលេមនុស្សស្លាប់អាចហក់ឡើងខ្ពស់ជាងនេះទៀត ខណៈនៅមានមនុស្សច្រើននាក់កំពុងបាត់ខ្លួន និងខ្លះត្រូវជាប់នៅក្រោមសំណង់បាក់បែក។

(រូបថត៖ Reuters)

អ្នកនាំពាក្យក្រសួងសុខាភិបាល Sharafat Zaman បានឲ្យដឹងថា ភូមិចំនួន៣ត្រូវខ្ទេចហ្មត់ដោយសាររញ្ជួយដីនេះ ឯមនុស្សស្លាប់មានរាប់សិបនាក់។

ស្របពេលជាមួយគ្នានោះ ក្រុមតាលីបង់ក៏ចល័តកងអង្គភាពជួយសង្គ្រោះផងដែរ ប៉ុន្តែដោយសារតំបន់នោះនៅឆ្ងាយនិងផ្លូវពិបាកធ្វើដំណើរ បណ្តាលឲ្យប្រតិបត្តិការនេះជួបឧបសគ្គ។

(រូបថត៖ Reuters)

សូមជម្រាបថា អាហ្វហ្គានីស្ថាន តែងកើតមានគ្រោះរញ្ជួយដីដែលភាគច្រើនវាយប្រហារតំបន់ភ្នំ Hindu Kush ស្ថិតនៅជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។

ជាក់ស្តែងនៅខែតុលាឆ្នាំ២០២៣ មនុស្សជាង២ ០០០នាក់ បានស្លាប់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេស ហើយនោះត្រូវគេកត់ត្រាថា ជាការរញ្ជួយដ៏សាហាវបំផុតមិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សង្ស័យ​ស្លាប់​រាប់​រយ​នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រនៅ​អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម