Connect with us

ព័ត៌មានអន្ដរជាតិ

ដោសារការបង្រ្កាបជនអន្តោប្រវេសន៍ អាមេរិកខ្វះកម្លាំងពលកម្ម

បានផុស

នៅ

ជនអន្តោប្រវេសន៍ជាង ១.២ លាននាក់បានបាត់ពីកម្លាំងពលកម្មសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ក្រោមគោលនយោបាយអនុវត្តច្បាប់អន្តោប្រវេសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ បើតាមទិន្នន័យការិយាល័យជំរឿនបឋមដែលត្រូវបានវិភាគដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលបង្កឲ្យមានការខ្វះខាតកម្លាំងពលកម្មអាមេរិកក្នុងវិស័យមួយចំនួន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០១ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ចុះនេះរួមមានទាំងអ្នករស់នៅស្របច្បាប់ និងកម្មករមិនស្របច្បាប់ ដែលជាការធ្លាក់ចុះសុទ្ធជាលើកដំបូងនៅក្នុងចំនួនប្រជាជនអន្តោប្រវេសន៍បន្ទាប់ពីមានកំណើនជាច្រើនឆ្នាំ។ ជនអន្តោប្រវេសន៍បង្កើតបានជិត ២០% នៃកម្លាំងការងាររបស់សហរដ្ឋអាមេរិក ហើយមានសារៈសំខាន់ចំពោះកសិកម្ម សំណង់ និងការថែទាំសុខភាព ខណៈការបាត់បង់នេះនឹងធ្វើឲ្យខ្វះកម្លាំងពលកម្មនៅក្នុងវិស័យទាំងនេះ។

កង្វះ​កម្លាំង​ពលកម្ម​បាន​បង្ខំ​ឱ្យ​ដំណាំ​រលួយ​ក្នុង​ចំការរួច​ហើយ ខណៈគម្រោង​ស្ដាឡើងវិញ​យឺតយ៉ាវ និង​គំរាមកំហែង​ដល់​សេវា​ថែទាំ​រយៈពេល​វែង។ ដោយសារ លោក ត្រាំ និយាយថា ការនិរទេសសំដៅទៅលើឧក្រិដ្ឋជន ប៉ុន្តែមនុស្សភាគច្រើនដែលត្រូវបានចាប់ខ្លួនដោយមន្ត្រីអន្តោប្រវេសន៍មិនបានប្រព្រឹត្តបទឧក្រិដ្ឋនោះទេ ដែលបង្កឱ្យមានការភ័យខ្លាចនៅក្នុងសហគមន៍ជនអន្តោប្រវេសន៍។

ការបង្ក្រាបបាតុករខុសច្បាប់។ (រូបភាព៖ AP)

អ្នកសេដ្ឋកិច្ចព្រមានថា ជនអន្តោប្រវេសន៍ជាធម្មតាមានយ៉ាងហោចណាស់ពាក់កណ្តាលនៃកំណើនការងាររបស់សហរដ្ឋអាមេរិក ហើយការបាត់បង់កម្មករភ្លាមៗអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្ម និងគ្រួសារទូទាំងប្រទេស។ លើសពីនេះអ្នកតស៊ូមតិបានព្រមានថា បើគ្មានកម្លាំងពលកម្មអន្តោប្រវេសន៍ ការផលិតស្បៀងអាហារ សំណង់ និងការថែទាំសុខភាពអាចប្រឈមនឹងវិបត្តិកាន់តែកើនឡើង៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម