សុខភាព
អ្នកមានជំងឺថ្លើមអាចចាក់វ៉ាក់សាំងកូវីដ៣ប្រភេទនេះ
កាលពីខែមីនា ឆ្នាំ ២០២១ នេះ ចក្រភពអង់គ្លេសបានអនុម័តឱ្យអ្នកមានជំងឺថ្លើមអាចចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដូចទៅនឹងបុគ្គលទូទៅដែរ។

បើយោងតាមការចុះផ្សាយពីគេហទំព័រ NSH របស់អង់គ្លេស ការចាក់វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Moderna និងវ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាត្តឱ្យប្រើប្រាស់ចំពោះប្រជាជនទូទៅ បូករួមទាំងអ្នកដែលប្រឈមហានិភ័យខ្ពស់រួមមាន មនុស្សចាស់និងអ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ។ ក្នុងនោះអ្នកជំងឺថ្លើម ក៏មានឱកាសទទួលវ៉ាក់សាំងដូចគ្នា។
តាមការសិក្សាបង្ហាញថា ក្រុមអ្នកជំងឺរលាកថ្លើមប្រភេទB ប្រភេទC ពុំមានផលប៉ះពាល់ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ដោយឡែកអ្នកជំងឺមហារីកថ្លើម អ្នកប្តូរសរីរាង្គថ្លើម អ្នកជំងឺក្រិនថ្លើម អ្នកជំងឺរលាកថ្លើម ដែលមានប្រព័ន្ធការពារចុះខ្សោយ ក៏ត្រូវបានអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំងបានដែរ ដោយសារក្រុមអ្នកជំងឺទាំងនេះ អាចវិវត្តកាន់តែធ្ងន់ធ្ងរ ប្រសិនពួកគាត់ឆ្លងកូវីដ-១៩។ យ៉ាងណាមិញ ប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់អ្នកជំងឺថ្លើម ក្រោយចាក់ថ្នាំបង្ការ នៅពុំទាន់មានការបញ្ជាក់ច្បាស់ថា អាចការពារបានកម្រិតណាទេ។ ប៉ុន្តែប្រសិទ្ធភាពការពារការចម្លងវីរុសកូវីដ-១៩ នៅតែមានចំពោះអ្នកជំងឺថ្លើមដដែល។

ទោះយ៉ាងណា មុនទទួលការចាក់វ៉ាក់សាំងសម្រាប់ក្រុមអ្នកជំងឺថ្លើម តម្រូវឱ្យមានការពិនិត្យនិងពិភាក្សាជាមួយវេជ្ជបណ្ឌិតសិន ដើម្បីឱ្យច្បាស់ពីស្ថានភាពជាក់ស្ដែង។ មួយវិញទៀត វ៉ាក់សាំងទាំង៣ខាងលើ កម្ពុជានៅមិនទាន់បញ្ជារទិញមកប្រើប្រាស់នៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NSH
ចុចអាន៖ ៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩
ចុចអាន៖ កុំប្រហែស! ទោះចាក់វ៉ាក់សាំងហើយ ក៏នៅតែអាចឆ្លងកូវីដដែរ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់