អាហារមួយមុខធ្វើឲ្យក្មេងជំទង់ម្នាក់ដែលសន្លប់បាត់ស្មារតីរយៈពេល ៦២ ថ្ងៃ ដឹងខ្លួន – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អាហារមួយមុខធ្វើឲ្យក្មេងជំទង់ម្នាក់ដែលសន្លប់បាត់ស្មារតីរយៈពេល ៦២ ថ្ងៃ ដឹងខ្លួន

Published

on

ក្រុមគ្រួសាររបស់ក្មេងជំទង់អាយុ ១៨ ឆ្នាំម្នាក់ដែលសន្លប់បាត់ស្មារតីអស់រយៈពេលជាងពីរខែ និងគ្មានសង្ឃឹមថានឹងរស់រានមានជីវិតបែរជាជួបរឿងអព្ភូតហេតុ នៅពេលក្មេងជំទង់រូបនេះភ្ញាក់ដឹងខ្លួនយ៉ាងចម្លែក បន្ទាប់ពីបងប្រុសរបស់គាត់បានរៀបរាប់ពីម្ហូបដែលគាត់ចូលចិត្តគឺសាច់មាន់បំពង ។

ក្មេងជំទង់មកពីភាគពាយ័ព្យនៃកោះតៃវ៉ាន់បានធ្លាក់ខ្លួនសន្លប់បាត់ស្មារតី បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ខណៈពេលកំពុងជិះម៉ូតូអូតូ ។ គាត់ទទួលរងការគំរាមកំហែងដល់អាយុជីវិតរួមទាំងការហូរឈាមធ្ងន់ធ្ងរនៅក្នុងសរីរាង្គខាងក្នុងជាច្រើនកន្លែង ។

សារព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា បន្ទាប់ពីមានគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះគ្រូពេទ្យអាចធ្វើឲ្យស្ថានភាពរបស់អ្នកជំងឺមានស្ថេរភាព និងជួយសង្គ្រោះជីវិតគាត់បាន ប៉ុន្តែគាត់ស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតីធ្ងន់ធ្ងរពេក ។

គិលានុប្បដ្ឋាយិកាម្នាក់បាននិយាយថា ក្មេងជំទង់ដែលត្រូវបានគេស្គាល់ថាឈ្មោះ Chiu នៅក្នុងរបាយការណ៍របស់ក្រុមគ្រូពេទ្យត្រូវបានតាមដាន និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រូពេទ្យជំនាញ ។

ទន្ទឹមនោះក្រុមគ្រួសាររបស់គាត់ដែលមានវត្តមាននៅក្បែរគាត់បានធ្វើការបួងសួងអធិស្ឋានសុំឲ្យគាត់មានជីវិតឡើងវិញផងដែរ ។ ស្ថិតក្នុងការតាមដាន និងការព្យាបាលនៅថ្ងៃទី ៦២ បងប្រុសរបស់ Chiu បាននិយាយលេងថា គាត់នឹងផ្តល់អាហារដែលគាត់ចូលចិត្តជាងគេគឺសាច់មាន់បំពង ។

ភ្លាមៗនោះដូចជាប្រើមន្តអាគម ក្មេងជំទង់រូបនេះចាប់ផ្តើមមានស្មារតីឡើងវិញ ហើយសញ្ញានៃចីពចរសំខាន់ៗរបស់គាត់មានស្ថេរភាព ។ ក្រោយមក Chiu បានជាសះស្បើយពេញលេញ ហើយត្រូវបានចេញពីមន្ទីរពេទ្យ ។ បន្ទាប់ពីជាសះស្បើយគាត់បានវិលត្រឡប់ទៅមន្ទីរពេទ្យរួមជាមួយនឹងនំខេកដើម្បីថ្លែងអំណរគុណដល់បុគ្គលិកពេទ្យដែលបានមើលថែរក្សាគាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ1 hour ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ3 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ4 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ4 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម