ព័ត៌មានអន្ដរជាតិ
ជនសង្ស័យបាញ់សម្លាប់ Charlie Kirk បដិសេធមិនសហការជាមួយអ្នកស៊ើបអង្កេត
អាជ្ញាធរក្នុងរដ្ឋ Utah កំពុងស្វះស្វែងដើម្បីកំណត់មូលេហេតុនៅពីក្រោយការសម្លាប់សកម្មជនអភិរក្សនិយមលោក Charlie Kirk បន្ទាប់ពីជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ Tyler Robinson អាយុ២២ ឆ្នាំបានបដិសេធមិនសហការជាមួយអ្នកស៊ើបអង្កេត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។

Robinson នឹងត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃអង្គារ ហើយអ្នកស៊ើបអង្កេតកំពុងសាកសួរជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ជនសង្ស័យដើម្បីដឹងពីមូលហេតុពីក្រោយការបាញ់ប្រហារ បើទោះបីជារូបគេមិនព្រមសហការក៏ដោយ។
គួររម្លឹកថាលោក Kirk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ និងជាសហស្ថាបនិកនៃ Turning Point USA ត្រូវបានបាញ់សម្លាប់នៅកអំឡុងពេលព្រឹត្តិការណ៍មួយនៅខាងក្រៅសាកលវិទ្យាល័យ Utah Valley ដែលមានមនុស្សចូលរួមចំនួន៣ពាន់។ ការបាញ់ប្រហារនេះ ជនសង្ស័យបានបាញ់ចេញពីដំបូលផ្ទះ នៅមិនឆ្ងាយពីកន្លែងប្រមូលផ្ដុំប៉ុន្មាននោះទេ។

បន្ទាប់ពីការតាមប្រមាញ់អស់រយៈពេល ៣៣ ម៉ោង Robinson ដែលជានិស្សិតនៅមហាវិទ្យាល័យបច្ចេកទេស Dixie Technical College ត្រូវបានចាប់ខ្លួននៅផ្ទះឪពុកម្តាយរបស់គាត់។ យោងតាម សាច់ញាតិបានរាយការណ៍ថា Robinson ជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ហើយធ្លាប់បានសម្ដែងការមិនពេញចិត្តចំពោះ Kirk កន្លងមក។
សមាជិកគ្រួសារម្នាក់ក៏បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា Robinson ប្រែក្លាយជាអ្នកចូលចិត្តនយោបាយកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរនិយាយថា រូបគេក៏ឆ្លាក់សារប្រឆាំងរបបហ្វាស៊ីស លើសម្បកគ្រាប់កាំភ្លើង ដែលគេបានរកឃើញជាមួយអាវុធប្រើក្នុងការសម្លាប់នោះ។ មិត្តរួមបន្ទប់របស់ Robinson ក៏កំពុងតែសហការណ៍ជាមួយ FBI ដែរ។
គួរបញ្ជាក់ថាការបាញ់ប្រហារនេះបានធ្វើឲ្យអ្នកអភិរក្សនិយមជាច្រើនខឹងសម្បា និងជំរុញឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សាផ្នែកនយោបាយនៅក្នុងសហរដ្ឋអាមេរិក៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


