Connect with us

ព័ត៌មានអន្ដរជាតិ

គួរដឹងឲ្យហើយ! វ៉ាក់សាំងកូវីដដូសទី២ មានប្រតិកម្មខ្លាំងជាងដូសទី១ទៅទៀត

បានផុស

នៅ

មនុស្សមួយចំនួនប្រហែលជាបានដឹងរួចទៅហើយថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នឹងបណ្តាលឲ្យមានប្រតិកម្មខ្លាំងជាងការចាក់ដូសទី១ទៅទៀតដូចជា អស់កម្លាំង ឈឺក្បាល ញាក់ គ្រុនក្តៅ ចង្អោរចង់ក្អួតនិងឈឺសាច់ដុំ។

This image has an empty alt attribute; its file name is photo_2021-04-08_09-34-18-2-1024x682.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្នកឆ្ងល់ទេ ហេតុអ្វីបានទៅជា​អញ្ចឹង?

យោងតាមវេជ្ជបណ្ឌិត William B. Greenough សាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រ Johns Hopkins បានធ្វើការពន្យល់អំពីប្រតិកម្មនេះ។

ជាមួយនឹងវ៉ាក់សាំងដូសទី១ រាងកាយរបស់អ្នកចាប់ផ្តើមបង្កើតភាពស៊ាំដំបូងរបស់ខ្លួន រួមទាំងផលិតអង់ទីគ័រផងដែរ។ ប៉ុន្តែជាមួយនឹងការចាក់លើកទី២ ធាតុសំខាន់ៗនៃប្រព័ន្ធភាពស៊ាំរបស់អ្នក បានបញ្ចេញប្រតិកម្មកាន់តែខ្លាំងឡើងដើម្បីឆ្លើយតបទៅនឹងវ៉ាក់សាំង។

This image has an empty alt attribute; its file name is photo_2021-04-08_09-34-18-1024x682.jpg

លោក Greenough បាននិយាយថា “នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកស្គាល់វីរុស (បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២) ប្រព័ន្ធភាពស៊ាំនឹងមានប្រតិកម្មកាន់តែខ្លាំងឡើងចំពោះវ៉ាក់សាំង។ នេះគឺជាសញ្ញាមួយដែលថា វ៉ាក់សាំងកំពុងធ្វើការហើយប្រព័ន្ធភាពស៊ាំរបស់អ្នក ស្គាល់វ៉ាក់សាំងនៅក្នុងខ្លួនអ្នក”។

ជាមួយនឹងវ៉ាក់សាំងដូសទី២ រាងកាយរបស់អ្នកមិនត្រឹមតែបង្កើតអង់ទីគ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យកូនកណ្តុរនិងផ្នែកផ្សេងទៀតនៃរាងកាយ ប្រតិកម្មទៅនឹងវ៉ាក់សាំងនៅកម្រិតដ៏ខ្លាំងមួយផងដែរ។

This image has an empty alt attribute; its file name is photo_2021-04-08_09-34-19-1024x682.jpg

ទាំងនេះហើយជាមូលហេតុដែលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ មានប្រតិកម្មខ្លាំងជាងដូសទី១។ ហើយអ្នកពុំចាំបាច់ព្រួយបារម្ភអ្វីឡើយ ប្រសិនបើប្រតិកម្មទាំងនេះកើតឡើង។

ប៉ុន្តែអ្វីដែលអ្នកត្រូវតមជាចាំបាច់នោះគឺ គ្រឿងស្រវឹងនិងអាហារដែលមានជាតិហឹរខ្លាំង ព្រោះថា វាអាចធ្វើឲ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងអន់ថយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ WFLA

ចុចអាន៖ រយៈពេល​២​ថ្ងៃ​មាន​មាន​សហជីព និង​កម្មករ​រោងចក្រ​ជិត​១​ម៉ឺន​នាក់​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ចិនផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១​ ៣០០០តេស្ដ ដល់ក្រសួងមហាផ្ទៃ  

ព័ត៌មានអន្ដរជាតិ២ នាទី មុន

គ្រូពេទ្យរុស្ស៊ី បង្កើតប្រវត្តិសាស្រ្តពិភពលោក វះកាត់យកសាច់មហារីក ១៧០ដុំ ពីខ្លួនមនុស្ស ដោយជោគជ័យ

ព័ត៌មានជាតិ៤ នាទី មុន

ថ្នាក់ដឹកនាំធនាគារជាតិចង់ឱ្យកម្មកររោងចក្របើកប្រាក់ខែជាប្រាក់រៀល

សន្តិសុខសង្គម១៥ នាទី មុន

ស្នងការខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវករណីអធិការរងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋជិត២ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌ

ព័ត៌មានជាតិ២២ នាទី មុន

អង្គការទស្សនៈពិភពលោក កៀរគររកសៀវភៅ ១ ម៉ឺនក្បាល ដើម្បីផ្ដល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល

Sokha Hotels

ព័ត៌មានពេញនិយម