ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេសមានវ៉ាក់សាំងលើសពីគ្រប់សម្រាប់មនុស្សក្រោមអាយុ៣០ឆ្នាំ
ចក្រភពអង់គ្លេសមានវ៉ាក់សាំងការពារកូវីត-១៩សម្រាប់ចាក់មនុស្សអាយុក្រោម៣០ឆ្នាំលើសពីគ្រប់គ្រាន់។ នេះតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលចក្រភពអង់គ្លេសលោក Matt Hancock បាននិយាយនៅថ្ងៃព្រហស្បតិ៍។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើង បន្ទាប់ពីស្ថាប័នប្រឹក្សាវ៉ាក់សាំងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយនៅថ្ងៃពុធថា ពលរដ្ឋអង់គ្លេសអាយុពី១៨ឆ្នាំដល់២៩ឆ្នាំនឹងទទួលបានការចាក់វ៉ាក់សាំង AstraZeneca របស់ Oxford ចំពេលដែលមានកង្វល់ជុំវិញព័ត៌មានពីការឈាមកកដ៏កម្រ។
លោករដ្ឋមន្ត្រី Hancock បានប្រាប់ BBC ថា ចក្រភពអង់គ្លេសនៅតែដើរនៅលើផ្លូវដើម្បីចាក់វ៉ាក់សាំងដល់មនុស្សធំពេញវ័យទាំងអស់ត្រឹមថ្ងៃទី៣១ ខែកក្កដា។ វ៉ាក់សាំង AstraZeneca នៅតែមានសុវត្ថិភាព និងអ្នកដែលត្រូវបានចាក់ដូសទី១រួច នឹងបន្តចាក់ដូសទី២។
លោកនិយាយថា គ្មានភស្តុតាង ឬសញ្ញាណាមួយនៃឈាមកកទេ បន្ទាប់ពីចាក់ដូសទីពីររួច។
លោកថា ៖«ប្រព័ន្ធសុវត្ថិភាពដែលយើងមានជុំវិញវ៉ាក់សាំងនេះគឺលឿនណាស់ដែលវាអាចចាប់បានពីអ្វីមួយដែលមាន៤ក្នុងចំណោម១លាន (ឱកាសនៃការវិវត្តទៅជាឈាមកកគឺកម្រណាស់)។ ខ្ញុំត្រូវបានគេប្រាប់ថា ចំណុចនេះគឺប្រហាក់ប្រហែលទៅនឹងហានិភ័យនៃធ្វើដំណើរតាមយន្តហោះរយៈពេលអង្វែង»។

ទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាពចក្រភពអង់គ្លេស (MHRA) បាននិយាយនៅថ្ងៃពុធថា ផ្នែកផលប៉ះពាល់នៃវ៉ាក់សាំង AstraZeneca ពិតជាកម្រណាស់ និងប្រភពប្រសិទ្ធភាពរបស់វាត្រូវបានបញ្ជាក់។ អត្ថប្រយោជន៍វ៉ាក់សាំងនេះនៅតែមានអំណោចផលសម្រាប់ភាគច្រើនបំផុត។
អនុប្រធានវេជ្ជសាស្ត្រនៅប្រទេសអង់គ្លេសលោក Jonathan Van-Tam និយាយថា ដោយសារស្ថានភាពផ្គត់ផ្គង់ជាមួយនឹងវ៉ាក់សាំងផ្សេងៗ ផលប៉ះពាល់ទៅលើកម្មវិធីវ៉ាក់សាំងនៅចក្រភពអង់គ្លេសគួរតែមានស្តួចស្តើងប៉ុណ្ណោះ។
ថ្មីៗនេះ ចក្រភពអង់គ្លេសកំពុងប្រើប្រាស់វ៉ាក់សាំង Pfizer ហើយនៅប្រទេសវែលវិញបានចាក់វ៉ាកសាំង Moderna ដូសទី១កាលពីថ្ងៃពុធ។
ប្រទេសនេះក៏មានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុនផ្សេងជាច្រើនទៀតដែលកំពុងរង់ចាំកាអនុម័ត ក្នុងមានទាំង Valneva និង Janssen។
រហូតដល់ពេលនេះ យោងតាមទិន្នន័យផ្លូវការបង្ហាញថា មនុស្សជាង៣១.៧លាននាក់ត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១រួចហើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Xinhua
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


