ព័ត៌មានអន្ដរជាតិ
អង់គ្លេសត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ចំពេលមានការប្រឆាំងរបស់អាមេរិក
កាសែត The Times នៅថ្ងៃទី១៨ខែកញ្ញា នេះបានរាយការណ៍ថា ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ទ្រាំបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បាននិយាយកាលពីខែកក្កដាថា ចក្រភពអង់គ្លេសនឹងចាត់វិធានការនេះ ប្រសិនបើអ៊ីស្រាអែលមិនបន្ធូរបន្ថយការវាយប្រហារនៅតំបន់ហ្គាហ្សា ឬយល់ព្រមលើបទឈប់បាញ់ក្នុងសង្គ្រាមជិតពីរឆ្នាំរបស់ខ្លួនជាមួយក្រុមហាម៉ាស។
ប្រទេសផ្សេងទៀត រួមទាំងបារាំង កាណាដា និងអូស្ត្រាលី ក៏បាននិយាយរួចហើយដែរថា ពួកគេមានគម្រោងទទួលស្គាល់ប៉ាឡេស្ទីនក្នុងខែនេះ។ យ៉ាងណាក៏ដោយ អ៊ីស្រាអែលប្រឆាំងយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយលើកហេតុផលថា នេះគ្រាន់តែផ្តល់រង្វាន់ដល់ក្រុមហាម៉ាសប៉ុណ្ណោះ។
សហរដ្ឋអាមេរិកក៏បានព្រមានប្រឆាំងនឹងការទទួលស្គាល់ផងដែរ។ ទោះបីជាដំបូងលោក ត្រាំ បាននិយាយថាលោកមិនប្រកាន់ក៏ដោយ ក៏សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនគាំទ្រសកម្មភាពបែបនេះរបស់សម្ព័ន្ធមិត្តឡើយ។

គួរបញ្ជាក់ថាជាច្រើនឆ្នាំមកនេះ ចក្រភពអង់គ្លេសបានគាំទ្រគំនិតនៃ «ដំណោះស្រាយរដ្ឋពីរ» ដែលមានន័យថា អ៊ីស្រាអែលឯករាជ្យ និងប៉ាឡេស្ទីនរស់នៅក្បែរគ្នា។ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំអង់គ្លេសបាននិយាយថា ការទទួលស្គាល់គួរតែកើតឡើងនៅពេលដែលពេលវេលាត្រឹមត្រូវប៉ុណ្ណោះ។ ការសម្រេចចិត្តរបស់លោក Starmer បង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយ ដែលជំរុញដោយស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់ហ្គាហ្សា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


