ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុបាក់ស្រុតផ្លូវដ៏ធំក្នុងទីក្រុងបាងកកហើយ!
ផ្នែកមួយនៃផ្លូវ Samsen ទល់មុខមន្ទីរពេទ្យ Vajira ក្នុងខណ្ឌ Dusit នៃទីក្រុងបាងកក បានបាក់ស្រុតនាព្រឹកថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥នេះ ដោយបង្កើតជារណ្ដៅជម្រៅ៥០ម៉ែត្រ និងបង្ខំឲ្យមានការបិទផ្លូវជាបន្ទាន់។

បើតាមការចុះផ្សាយរបស់ The Nation មន្ត្រីសាលាខណ្ឌ Dusit បានឲ្យដឹងថា ការបាក់ស្រុតនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹក បណ្តាលមកពីផ្ទុះបំពង់ទឹក ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃខាងលើនៃផ្លូវ។ ឧបទ្ទវហេតុនេះបានរំខានដល់ប្រព័ន្ធប្រើប្រាស់សាធារណៈ រួមទាំងអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតំបន់ក្បែរនោះ។ អាជ្ញាធរបានបិទផ្លូវនៅចន្លោះផ្លូវបំបែកមន្ទីរពេទ្យ Vajira និងផ្លូវបំបែក Sang Hi ដោយជំរុញអ្នកបើកបរឲ្យគេចពីតំបន់នោះ។
ក្រុមអ្នកជួសជុលមកពីភ្នាក់ងារជាច្រើន កំពុងធ្វើការជាបន្ទាន់ដើម្បីធ្វើឲ្យទីតាំងមានស្ថិរភាព និងស្ដារសេវាកម្មសំខាន់ៗឡើងវិញ។ ការិយាល័យខណ្ឌ Dusit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមអភ័យទោសចំពោះភាពរអាក់រអួល និងស្នើសុំកិច្ចសហប្រតិបត្តិការជាសាធារណៈ ខណៈពេលដែលយើងកំពុងដោះស្រាយបញ្ហាមួយនេះ»៕



ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


