Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សាសកល៖ ហាលថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារកូវីដ

បានផុស

នៅ

ការព្យាបាលដោយពន្លឺអាចត្រូវបានសាកល្បង ខណៈអ្នកជំនាញនិយាយថា កាំរស្មីយូវីពីព្រះអាទិត្យធ្វើឱ្យស្បែកបញ្ចេញជាតិគីមីដែលបន្ថយរោគសញ្ញា និងអត្រាមរណភាពដោយសារកូវី-១៩។

How to avoid a face mask tan, according to a dermatologist| Well+Good
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Richard Weller នៃសាកលវិទ្យាល័យ  Edinburgh ប្រទេសស្កុតឡេន មានប្រសាសន៍ថា “យើងនៅតែមិនទាន់យល់ច្បាស់អំពី Covid-19 នៅឡើយ។ យ៉ាងណាលទ្ធផលសិក្សាដំបូងៗបង្ហាញថាការប៉ះនឹងពន្លឺព្រះអាទិត្យគឺជាមធ្យោបាយមួយក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់។”

ចំណែក លោកសាស្រ្តាចារ្យ Chris Dibben មកពីសាកលវិទ្យាល័យដដែល លើកឡើងស្រដៀងគ្នាថា “រដូវកាលនិងអត្រាមរណភាពនៃអ្នកជំងឺកូវីដ-១៩ពិតជាមានទំនាក់ទំនងគ្នា។”

អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការប៉ះនឹងពន្លឺព្រះអាទិត្យអាចជួយអ្នកជំងឺបាន ព្រោះវាបណ្តាលឱ្យស្បែកបញ្ចេញនីត្រាតអុកស៊ីតដែលកាត់បន្ថយសមត្ថភាពចម្លងវីរុសក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍។

How to avoid face mask tan lines | SUGAR Cosmetics Blog

ក្នុងករណីដែលបានលើកឡើងខាងលើ មិនមានន័យថា​ ការហាលថ្ងៃអាចព្យាបាលជំងឺកូវីដឱ្យជាសះស្បើយនោះទេ។ នេះចង់សំដៅដល់ ការដែលអ្នកជំងឺប៉ះជាមួយពន្លឺព្រះអាទិត្យបានច្រើន ហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់​នឹងត្រូវបានថយចុះ។ មូលហេតុនេះ ទើបគ្រូពេទ្យទូន្មានឱ្យអ្នកជំងឺបើកទ្វារបង្អួចដើម្បីឱ្យមានពន្លឺធម្មជាតិអាចជះប៉ះរាងកាយ ហើយបើសិនជាអាចការចេញក្រៅបន្ទប់ ​ក៏ជួយបានច្រើនផងដែរ។

Everyday skincare tips to avoid “face mask tan lines”

ទោះយ៉ាងណា លោកបណ្ឌិត Weller បានព្រមានពីសក្តានុពលនិងគ្រោះថ្នាក់នៃការប៉ះជាមួយពន្លឺព្រះអាទិត្យនិងកាំរស្មីអ៊ុលត្រាវីយូទៅលើអ្នកជំងឺ Covid-19 ថា មិនគួរធ្វើឡើងឱ្យហួសកម្រិតទេ​ ដោយមិនត្រូវឈរហាលថ្ងៃរាប់ម៉ោងឡើយ។

ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិតព្រមានបន្ថែមថា ពន្លឺព្រះអាទិត្យមិនមែនសុទ្ធតែផ្ដល់ផលល្អទេ វាអាចធ្វើឱ្យវ៉ាក់សាំង Covid-19 មិនសូវមានប្រសិទ្ធភាព ហើយប្រជាជនដែលចាក់វ៉ាក់សាំង គួរតែធ្វើនៅនៅតំបន់ដែលមិនមានអាកាសធាតុក្ដៅខ្លាំង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ DAILY STAR

ចុចអាន៖ អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ

ចុចអាន៖ ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ ​គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម