Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីបញ្ជាក់ថា ខ្លួនមិនបានទទួលស្គាល់របបយោធា មីយ៉ាន់ម៉ា​ទេ ក្រោយ​មាន​ប្រជុំ​មួយ​ជា​មួយ​រដ្ឋ​មន្ត្រី​មីយ៉ាន់ម៉ា

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី​បាន​និយាយ​​ថា ​កិច្ច​ប្រជុំ​មួយ​រវាង​ឯក​អគ្គរាជទូតម៉ាឡេស៊ី​ប្រចាំ​នៅប្រទេស​មីយ៉ាន់ម៉ា និង​សមាជិក​ នៃ​គណៈ​រដ្ឋ​មន្ត្រី​​របប​យោធា​មីយាន់ម៉ា​មិន​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នៃ​សមាជិក​អាស៊ាន​ឡើយ។

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ពុធ​រវាងរដ្ឋ​មន្ត្រី​​ក្រសួង​ថាមពល និង​អគ្គីសនី​របស់​របប​យោធាមីយ៉ាន់ម៉ា​លោក U Aung Than Oo និង​ឯកអគ្គរាជ​ទូត​ម៉ាឡេស៊ីលោក Datuk Zahairi Baharim បាន​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ាដែល​ថា ម៉ាឡេស៊ី​ទទួល​ស្គាល់​របប​យោធា​មីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត​ដែល​គ្រប់​គ្រង​ដោយ​របប​យោធាមីយ៉ាន់ម៉ា​បាន​អះអាង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​​ពី​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​នៅ​ក្នុង​វិស័យ​អគ្គីសនី និង​ថាមពល ព្រម​ទាំង​កាលានុវត្តភាព​វិនី​យោគទ្វេ​ភាគី។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសម៉ាឡេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​របស់​​ក្រុម​ហ៊ុន​ម៉ាឡេស៊ី Petronas ដើម្បី​ផ្អាកប្រតិបត្តិការ​​ជា​បណ្តោះ​អាសន្ន​នូវផ្នែក​ខាង​លើ​នៃតំបន់ឧស្ម័ន​ Yetagun ​នៅ​សមុទ្រ​Andaman Sea របស់​ប្រទេស​មីយ៉ាន់ម៉ា។

នៅ​ដើម​ខែ​មេសា ក្រុម​ហ៊ុន PC Myanmar (Hong Kong) Ltd (PCML) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ Petronas បាន​អំពាវ​នាវ​​ឲ្យ​មាន​ការ​ផ្អាក​​​គម្រោង Yetagun ដោយ​សំអាង​ទៅ​លើ​ការ​ផលិត​ឧស្ម័ន​ថយ​ចុះ។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​និយាយ​ថា កិច្ច​ប្រជុំ​មិន​បាន​ទទួល​ស្គាល់​​​ក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋ (SAC) ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​របប​យោធាមីយ៉ាន់ម៉ា​ដែល​បាន​បង្កើត​ឡើង​ដោយ​មេ​ដឹក​នាំ​រដ្ឋ​ប្រហារ បន្ទាប់​ពី​ពួក​គេ​កាន់​អំណាច​កាល​ពី​ថ្ងៃ​ទី​១កុម្ភៈ​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម