Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្ស៊ែបៃហ្សង់ ច្រឡំដៃបាញ់មីស៊ីលទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី

បានផុស

នៅ

ប្រទេសអាហ្ស៊ែបៃហ្សង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានច្រឡំដៃបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងនៅជិតព្រំដែនរបស់ខ្លួនជាប់ប្រទេសអាមេនី។

ក្រសួងការបរទេសអាហ្ស៊ែបៃហ្សង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគីអាហ្ស៊ែបៃហ្សង់សូមអភ័យទោសដល់ភាគីរុស្ស៊ីចំពោះឧប្បត្តិហេតុដ៏សោកសៅនេះដែលជារឿងចៃដន្យហើយមិនមែនកំណត់គោលដៅទៅលើភាគីរុស្ស៊ីទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបន្ថែមថា អាហ្ស៊ែបៃហ្សង់បានត្រៀមផ្តល់សំណងដ៏សមរម្យបំផុត។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីនិយាយថា ឧទ្ធម្ភាគចក្រ Mi-24 ដែលអមដំណើរក្បួនយោធារុស្ស៊ីត្រូវបានវាយប្រហារដោយមីស៊ីលក្នុងប្រទេសអាមេនីដោយបានសម្លាប់មនុស្សពីរនាក់នៅលើយន្តហោះ។

ក្រសួងបន្ថែមថា ឧទ្ធម្ភាគចក្រនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលនៅជិតតំបន់ Yerask ជាប់ព្រំដែនអាមេនីនិង Nakhchivan ដែលជាតំបន់ស្វយ័តរបស់អាហ្ស៊ែបៃហ្សង់។

ក្រសួងការបរទេសអាហ្ស៊ែបៃហ្សង់និយាយថា ឧទ្ធម្ភាគចក្រនេះបានហោះនៅជិតព្រំដែនអាមេនី-អាហ្ស៊ែបៃហ្សង់ក្នុងរយៈកម្ពស់ទាបនៅពេលងងឹតអំឡុងពេលមានការប្រយុទ្ធគ្នា។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា គ្មានឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសរុស្ស៊ីណាមួយធ្លាប់ត្រូវបានគេឃើញហោះហើរពីមុនទេនៅក្នុងតំបន់នេះ កងកម្លាំងអាហ្ស៊ែបៃហ្សង់បានសម្រេចចិត្តបើកការបាញ់ប្រហារក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាជាមួយភាគីអាមេនី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

ឡាវ ត្រូវប៉ាន់ពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារ ចិន នៅដើមឆ្នាំនេះ

ព័ត៌មានជាតិ១៣ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ២០ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៧ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

Sokha Hotels

ព័ត៌មានពេញនិយម