Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ា មិនអនុញ្ញាតឲ្យប្រេសិត UN ចូលប្រទេស

បានផុស

នៅ

កាលពីថ្ងៃសុក្រ យោធាមីយ៉ាន់ម៉ា បានបដិសេធអនុញ្ញាតឲ្យប្រេសិតរបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ច បន្ទាប់ពីលោកស្រីបានមកដល់ទីក្រុងបាងកក ក្នុងក្តីសង្ឃឹមចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ។

This image has an empty alt attribute; its file name is 116784561_acf113ec-bdb3-47de-bcf8-9d4b559a1c20.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Christine Schraner Burgener ប្រេសិតពិសេស អង្គការសហប្រជាជាតិសម្រាប់ប្រទេស មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាស៊ី ជាមួយគោលបំណងស្វែងរកផ្លូវចាកចេញពីភាពវឹកវរដែលកំពុងកើតឡើងនៅជិតខាងប្រទេសថៃ។

លោកស្រី Schraner Burgener បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោកស្រីថា ​“ខ្ញុំទើបតែមកដល់ទីក្រុងបាងកកសម្រាប់កិច្ចពិភាក្សា។ ខ្ញុំសោកស្តាយណាស់ ដែលយោធាមីយ៉ាន់ម៉ាឆ្លើយតបមកខ្ញុំកាលពីម្សិលមិញថា ពួកគេមិនបានត្រៀមខ្លួនទទួលខ្ញុំទេ។ ខ្ញុំបានត្រៀមខ្លួនសម្រាប់កិច្ចសន្ទនា។ អំពើហិង្សា នឹងមិននាំឲ្យមានដំណោះស្រាយប្រកបដោយចីរភាពនោះទេ”។

This image has an empty alt attribute; its file name is 799333-1024x593.jpg

ការបដិសេធនេះបានកើតឡើង ចំពេលមានការព្រួយបារម្ភជាអន្តរជាតិចំពោះព្រឹត្តិការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងបានឡើងកាន់អំណាចកាលពីថ្ងៃទី១ខែកុម្ភៈ។

លោកស្រី Schraner Burgener កំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនផងដែរ បើទោះបីជាព័ត៌មានលម្អិតនិងពេលវេលាមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ។

This image has an empty alt attribute; its file name is 79e86c00bc0bfc40019c6bf1249103eb.jpg

មន្ត្រី UN និយាយថា ប្រេសិតរូបនេះចង់ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបផ្ទាល់ជាមួយក្រុមឧត្តមសេនីយ៍ ប៉ុន្តែអ្នកនាំពាក្យយោធាបានបដិសេធ។

អ្នកនាំពាក្យ Zaw Min Tun បានប្រាប់ AFP ថា “យើងមិនអនុញ្ញាតចំពោះរឿងនេះទេ។ យើងក៏គ្មានគម្រោងអនុញ្ញាតនៅខណៈពេលនេះដែរ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ យោធា មីយ៉ាន់ម៉ា ថា អត់ធ្មត់អស់ហើយ បើប្រើអាវុញបាញ់មែននឹងមានអ្នកស្លាប់ ៥០០ នាក់ឯណោះក្នុងមួយម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម