Connect with us

ព័ត៌មានអន្ដរជាតិ

​​​ហាម៉ាស​និង​អ៊ីស្រាអែលដើ​រ​ដល់​ផ្លូវទាល់​ក្នុងសង្គ្រាម​២ឆ្នាំ​​ ក្រោមសម្ពាធ​ខ្លាំង​មិនធ្លាប់មាន​

បានផុស

នៅ

​​​រយៈពេល​សង្គ្រាម​​ជិត​២ឆ្នាំ​នៃសង្គ្រាម​ដ៏ក្រាញននៀល​ នៅ​ទីបំផុត​​ ចលនា​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់ប៉ាឡេស្ទីន​​ដែលតស៊ូ​​​ប្រយុទ្ធ​​​ប្រឆាំង​នឹងអ៊ីស្រាអែល បាន​បង្ហាញ​ជំហរ​យល់​ព្រម​ដោះលែង​​​ចំណាប់ខ្មាំង​ដែលនៅ​រស់ និងបាត់បង់ជីវិត ដែល​នៅ​សល់​​​ដែលគេជឿថា នៅ​៤៨​នាក់​ទៀត​ ក្នុងនោះ​​២០​នាក់​​នៅមានជីវិត។

តាមការ​ចេញផ្សាយ​របស់​បណ្តាញ​សា​រព័ត៌មាន​បស្ចឹម​ប្រទេស ​ក្រុម​ហាម៉ាស​ បានបង្ហាញពីការឆ្លើយតបរបស់ខ្លួនចំពោះផែនការរបស់លោក ដូណាល់ ត្រាំ សម្រាប់ការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់អ្នកសម្រុះសម្រួល ដោយ​ប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ដែលឃុំខ្លួននៅក្នុង​តំបន់ហ្គាហ្សា​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ ព្រម​ទាំង​ប្រគល់សាកសពចំណាប់ខ្មាំំង​ដែលបាត់​បង់ជីវិត​។

​ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ក្រុមហាម៉ាស​ដែល​​ត្រូវ​បាន​ដកស្រង់ចេញផ្សាយ​ដោយ​​​ភ្នាក់ងារ​ព័ត៌មាន​នានា ក្រុមហាម៉ាស​ លើក​ឡើង​ថា៖«​​ហាម៉ាសប្រកាសការយល់ព្រមរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំង​ទាំង​នៅរស់​ និង​សាកសព ដោយ​ផ្អែក​តាមរូបមន្តផ្លាស់ប្តូរដែលមាននៅក្នុងសំណើរបស់ប្រធានាធិបតី ត្រាំ ជាមួយនឹងលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តការដោះដូរ​អ្នក​ទោស​​»។

​ក្រុមហាម៉ស ក៏បានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមលក្ខណៈដើម្បី «ចូលភ្លាមៗ តាមរយៈអ្នកសម្រុះសម្រួល ក្នុងការចរចា ដើម្បីពិភាក្សាលម្អិត»។

ចលនានេះបានកត់សម្គាល់ថា “ចំពោះបញ្ហាផ្សេងទៀតដែលរួមបញ្ចូលនៅក្នុងសំណើរបស់ប្រធានាធិបតី Trump ទាក់ទងនឹងអនាគតនៃតំបន់​ហ្គាហ្សា​ និងសិទ្ធិមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន ទាំងនេះត្រូវបានចងភ្ជាប់ទៅនឹងជំហរជាតិរួម»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​ពី​មាន​សម្ពាធជា​អន្តរជាតិទាមទារ​ឲ្យ​អ៊ីស្រាអែលដែល​ជាសម្ព័ន្ធ​មិត្តរបស់​សហរដ្ឋអាមេរិក បញ្ចប់​​​សង្គ្រាម​នៅហ្គាហ្សា និង​ចាត់​ទុក​ទង្វើង​អ៊ីស្រាអែល​ជា​​ «អំពើ​ប្រល័យ​ពូជសាសន៍» ​កាលពីថ្ងៃទី ២៩​ខែកញ្ញា សេតវិមានបានបង្ហាញ «ផែនការទូលំទូលាយ» របស់ប្រធានាធិបតីអាមេរិក ដើម្បីដោះស្រាយជម្លោះតំបន់ហ្គាហ្សា បន្ទាប់​ពី​លោក​ ត្រាំ បាន​ជួយ​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ។

សេតវិមាន បាន​ស្នើ​ផែនការ​​២០​ចំណុច។ សំណើ​នេះ​រួម​បញ្ចូល​ទាំង​ការ​គ្រប់គ្រង​បណ្ដោះ​អាសន្ន​នៃ​អាជ្ញាធរ​ពី​ខាងក្រៅ​ ​​លើ​​តំបន់់​ហ្គាហ្សា​ និង​ការ​ដាក់​ពង្រាយ​កម្លាំង​រក្សា​ស្ថិរភាព​អន្តរជាតិ។ អ៊ីស្រាអែលបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះផែនការនេះ ក្រោយ​រងសម្ពាធជា​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

នៅព្រឹកថ្ងៃសុក្រ ប្រធានាធិបតី​ ត្រាំ​ បានព្រមានក្រុមហាម៉ាសថា ជា «នរក ដូចគ្មាននរណាម្នាក់ធ្លាប់បានឃើញពីមុនមក» ប្រសិនបើ​ក្រុមនេះ​​មិនទទួលយកផែនការរបស់លោក ត្រឹមម៉ោង៦​ល្ងាច (ម៉ោង១០យប់​ម៉ោង​សកល (GMT) នៅថ្ងៃអាទិត្យ (ត្រូវ​ម៉ោង​​៥ព្រឹកថ្ងៃចន្ទ​ម៉ោងនៅកម្ពុជា)៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម