៥ យ៉ាង ថែទាំសុខភាពអ្នកទឹកនោមផ្អែមបានល្អ ក្នុងពេលផ្ទុះកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

៥ យ៉ាង ថែទាំសុខភាពអ្នកទឹកនោមផ្អែមបានល្អ ក្នុងពេលផ្ទុះកូវីដ-១៩

បានផុស

នៅ

បច្ចុប្បន្ន តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC) អាមេរិក​បញ្ជាក់​ថា មនុស្ស​គ្រប់​វ័យ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា មហារីក ទឹក​នោម​ផ្អែម​ទាំង​ពីរ​ប្រភេទ​ជាដើម ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បើ​ឆ្លង​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Diabetes in Asian Americans | Joslin Diabetes Center

អ្នក​ដែល​មាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ភាគ​ច្រើន​ទទួល​បាន​លទ្ធផល​អាក្រក់​ច្រើន​ជាង​ល្អ បើ​ឆ្លង​កូវីដ-១៩ ជា​ហេតុ​ដែល​អ្នក​ទឹក​នោម​ផ្អែម​ត្រូវ​ថែទាំ​សុខភាព​ខ្លួន​កាន់​តែ​ដិត​ដល់។ ៥ យ៉ាង​ខាង​ក្រោម​នេះ ជា​តិចនិក​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​អនុវត្ត​ជា​ប្រចាំ​អំឡុង​ពេល​នេះ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ ដើម្បីប្រយុទ្ធនឹង​វីរុស​កូវីដ-១៩។

១. ញ៉ាំ​ថ្នាំ​ទៀងទាត់

New study sheds light on why East Asian people are more prone to type 2  diabetes — Nuffield Department of Population Health

មាន​ព័ត៌មាន​មិន​ពិត​ខ្លះ​និយាយ​ថា ការ​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងាយ​នឹង​ឆ្លង​វីរុស។ តែ​នេះ​មិន​មែន​ជា​ការ​ពិត​ទេ ប្រសិន​បើ​យើង​ឈប់​ញ៉ាំ​ថ្នាំ​តាម​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ យើង​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​សុខភាព​ស្មុគ​ស្មាញ​ផ្សេង​ទៀត​ជា​មិន​ខាន។

២. ហាត់ប្រាណ​នៅ​ផ្ទះ

Premium Photo | Senior woman doing yoga in the park on a rug

លំហាត​ប្រាណ​ដូច​ជា ការ​ដើរ និង​លើក​ទម្ងន់ មាន​សារៈ​សំខាន់​សម្រាប់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោមផ្អែម ។ វា​អាច​ជួយ​ឲ្យ​យើង​រក្សា​ទម្ងន់​សុខភាព​ល្អ ជា​ហេតុ​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ ការ​ហាត់​ប្រាណ​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត ដូច​ជា​លើស​កូឡេស្ដេរ៉ូល និង​លើស​សម្ពាធ​ឈាម។

លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ឲ្យ​យើង​តាម​ដាន​សុខភាព​ជើង​យើង ព្រោះ​បើ​មាន​សភាព​ស្ពឹក​ជើង ឬ​មុត​ជើង​ដោយ​មិន​ដឹង​ខ្លួន​អាច​ក្លាយ​ជា​ដំបៅ​ជើង​បាន។ ហាត់ប្រាណ​ក៏​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​យើង​ដែរ សូម្បី​តែ​ដើរ​ហាត់ប្រាណ​តិចតួច​ក៏​រាងកាយ​បង្កើត​អ័រម៉ូន endorphin ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។

៣. ញ៉ាំ​អាហារ​ត្រឹម​ត្រូវ និង​រក្សា​សំណើម

Asian American Diabetes Initiative | Joslin Diabetes Center

ការ​គ្រប់​គ្រង​សារធាតុ​ចិញ្ចឹម​ឲ្យ​មាន​តុល្យភាព​គ្នា​ជា​រឿង​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ យើង​ត្រូវ​ការ​បរិមាណ​អាហារ និង​ជាតិ​ស្ករ​ត្រឹមត្រូវ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​សុខភាព​ល្អ​ពេញ​មួយ​ថ្ងៃ។

អាហារ​គួរ​ញ៉ាំ៖ ផ្លែ​ឈើ សណ្ដែក គ្រាប់​ធញ្ញជាតិ ប្រូខូលី ប៉េងប៉ោះ ។ល។
អាហារ​គួរ​ចៀសវាង៖ បង្អែម អាហារ​បំពង អាហារ​កញ្ចប់ ទឹកក្រូច​កំប៉ុង តែ​ថែម​ស្ករ នំបុ័ង​ស បាយ​ស។ល។

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ងាយ​នឹង​បាត់​បង់​ជាតិ​ទឹក។ ដូច​នេះ យើង​គួរ​បង្កើត​ទម្លាប់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​ឧស្សាហ៍​ក្រេប​ទឹក​បន្តិច​ម្ដងៗ​ពេញ​មួយ​ថ្ងៃ និង​ព្យាយាម​ចៀសវាង​គ្រឿង​កំប៉ុង ឬ​ភេសជ្ចៈ​មាន​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹង​ជា​ដើម។

៤. ថែ​ទាំ​ប្រព័ន្ធ​ការពារ​រាងកាយ

Are you Asian American? Get Screened for Diabetes if Your BMI is over 23!

នៅ​លើ​លោក​នេះ​គ្មាន​ថ្នាំ​ទិព្វ​ណា​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រឹងមាំ​បាន​តែ​ម្ដង​នោះ​ទេ។ តែ​យើង​អាច​ជ្រើស​រើស និង​អនុវត្ត​សកម្មភាព​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ ដើម្បី​ថែទាំ​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ​បាន​ល្អ​ដូច​ជា៖

  • សម្លាប់​មេរោគ​លើ​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ (ទូរស័ព្ទ តុ ទ្វារ…)
  • លាង​សម្អាត​ដៃ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល
  • ពាក់​ម៉ាស់ ឬ​របាំង​មុខ​ពេល​ចេញ​ក្រៅ​ផ្ទះ
  • រាល់​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ គួរ​តែ​បោះ​ម៉ាស់​ប្រើ​រួច​ចោល លាង​សម្អាត​ដៃ ឬ​បាញ់​សម្លាប់​មេរោគ​លើ​ខ្លួន​ប្រាណ​សិន សឹម​ចូល​ផ្ទះ ចៀសវាង​នាំ​មេរោគ​ចូល​ក្នុង​ផ្ទះ​ដែរ។

៥. តាម​ដាន​សុខភាព​ផ្លូវចិត្ត

Prevention | Comprehensive Cardiovascular Risk Reduction in South Asian Man  With Diabetes - American College of Cardiology

ត្បិត​តែ​ការ​សម្ងំ​នៅ​ក្នុង​ផ្ទះ​មិន​ចេះ​ទៅ​ណា អាច​ជួយ​យើង​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នេះ​បាន​ក៏​ពិត​មែន តែ​កាល​ណា​ដែល​យើង​សម្ងំ​ក្នុង​ផ្ទះ​យូរ​ពេក វា​អាច​ធ្វើ​ឲ្យ​យើង​ស្មុគ​អារម្មណ៍ បង្កើន​បញ្ហា​ថប់​បារម្ភ និង​អត្រា​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ យោង​តាម ​CDC អាមេរិក អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ងាយ​នឹង​រង​បញ្ហា​ស្ត្រេស​ណាស់ ហើយ​ការ​ស្រ្តេស​ច្រើន​អាច​បន្ថែម​សម្ពាធ​លើស​ដើម​ដល់​សុខភាព​រាងកាយ។ ហេតុ​នេះ​ហើយ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​តែ​ចេះ​គ្រប់​គ្រង​ភាព​តាន​តឹង បង្កើត​អារម្មណ៍​សប្បាយ​រីករាយ ដើម្បី​កុំ​ឲ្យ​ខ្លួន​កាន់​តែ​បាក់​ឈឺ​ធ្ងន់ធ្ងរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩

ចុចអាន៖ សូម​ប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រសួង​អប់រំ​ប្រកាស​ប្រឡង​ឌី​ប្លូ​ម​ នៅ​ថ្ងៃទី​១៥​ វិច្ឆិកា​ និង​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​៦​ធ្នូ​ខាងមុខ

កូវីដ-១៩៤៨ នាទី មុន

ម្តាយ​ស្លាប់​កូនចៅ​ឲ្យ​គ្រូពេទ្យ​មក​ពិនិត្យ​សំណាក ​ស្រាប់តែ​មាន​វិជ្ជ​មាន​កូ​វីដ​ពាក់​ព័ន្ធ​កូន​ម្នាក់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លម្អិត !​បញ្ចកា ៖ ​គេ​បិទទ្វារ​ជិត​ហើយ​ដក​ខ្សែ​ក្រវាត់​វាយ​ក្បាល​ប្រហែល​១០​ដង​និង​ខ្លួន​ខ្ញុំ​គ្រប់កន្លែង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌដូនពេញ​ សម្រេច​បើក​ដំណើរការ​វិញ​ហើយ​វត្ត​សារា​វ័ន​តេ​ជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​អប់​រំ​ចេញ​សេចក្តី​ណែនាំ ស្ដី​ពី​ការ​រៀប​ចំ​សំណុំ​លិខិត​ចុះ​ឈ្មោះ ដើម្បី​ត្រៀម​រៀប​ចំ​ការ​ប្រឡង​បាក់​ឌុប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services