Connect with us

សុខភាព

ការត្រួតពិនិត្យ​ និង ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​បេះដូង​ !

បានផុស

នៅ

​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នូវ​ជំងឺលើសឈាម ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​មិនឆ្លង​ផ្សេងៗ​ទៀត​។ ក្នុង​នោះ ជំងឺ​បេះដូង ដើរ​តួ​ឈានមុខ​គេ នៃ​មូលហេតុ​ស្លាប់​និង​ពិការភាព​ច្រើន ជាងគេ​របស់​ប្រភេទ​ជំងឺមិនឆ្លង នៅ​ទូទាំង​ពិភពលោក​ជាពិសេស​ក្នុងប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សុខភាព​បេះដូង ជា​រឿង​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​និង​ការពារ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​។ ការពិនិត្យ​និង​តាមដាន​សុខភាព​បេះដូង (Heart check-up)​ជា​ទៀងទាត់​ជួយ​ឲ្យ​អ្នករក​ឃើញ​នូវ​កត្តា​ប្រឈម (Risk Factor) ឬ​ដំណាក់កាល​ដំបូង (Early Stage) របស់​ជំងឺ​បេះដូង ដើម្បី​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា និង​ការពារ​បាន​នូវ​ផលវិបាក​ធ្ងន់ធ្ងរ ដែល​អាចឈាន​ទៅដល់​ការបាត់​បង់ជីវិត​។​

​ក​) តើ​អ្នកណា​ ដែល​គួរតែ​ធ្វើការ​ពិនិត្យ​សុខភាព​បេះដូង​?

​ការពិនិត្យ​សុខភាព​ទៅលើ​ក្រុមមនុស្ស ​ដែល​ងាយ​ប្រឈម ដូចជា​៖

– អាយុ​៖ ប្រុស លើសពី ៤០​ឆ្នាំ ស្រី លើសពី ៤៥ ឆ្នាំ​

– អ្នក​លើស​សំពាធ​ឈាម (Hypertension)

– អ្នក​លើស​ជាតិ​ខ្លាញ់​(Dyslipidemia)

– អ្នក​លើស​ជាតិ​ស្ករ (Diabetes mellitus)

– អ្នក​ពិសា​បារី​

– អ្នក​ដែល​លើស​ទម្ងន់ (Overwieght)

– អ្នក​ដែល​មិន​ទម្លាប់​ហាត់ប្រាណ ឫ ប្រកប​របរ​រស់នៅ​នឹង​មួយកន្លែង​យូរ​ម៉ោង (Inactivity)

– ប្រវត្តិ​គ្រួសារ​ធ្លាប់មាន​ជំងឺ​បេះដូង (Family history of heart disease)

– ស្ត្រេ​ស​ច្រើន​

​ខ​) តើ​ការពិនិត្យ​សុខភាព​បេះដូង មាន​អ្វីខ្លះ​

– រកមើល​ថា ស​ន្ទ​ស្សន៍​នៃ​ទម្ងន់ (BMI) ដោយ​វាស់​ទម្ងន់ និង​កម្ពស់ (​កម្រិត​ធម្មតា ចន្លោះ 18.5-24.9)

– វាស់​សំពាធ​ឈាម​៖ រកមើល​បញ្ហា​លើសឈាម​

– ការពិនិត្យ​ជាតិ​ខ្លាញ់​៖ រកមើល​បញ្ហា​លើស​ខ្លាញ់​

– ការពិនិត្យ​ជាតិ​ស្ករ​៖ រកមើល​បញ្ហា​លើស​ស្ករ​

– ការថត​សួត (Chest X-ray)

– ការចាប់​ចង្វាក់បេះដូង (EKG)៖ រកមើល​បញ្ហា​វយបត្ត​ចង្វាក់បេះដូង​

– ការធ្វើ​អេកូ​បេះដូង (Echocardiogram)៖ មើលរូប​រាង មុខងារ របស់​បេះដូង​

– និង ការពិនិត្យ​ពិសេស​ចាំបាច់​មួយ​ចំនួនទៀត​ដូចជា​៖

• ការចាប់​ចង្វាក់បេះដូង ២៤​ម៉ោង (Holter EKG 24H)៖ តាមដាន​ចង្វាក់បេះដូង ២៤​ម៉ោង​

• ការរត់​លើ​ម៉ាស៊ីន​ដើម្បី​ស្វែងរក​បញ្ហា​ស្ទះ​សរសៃឈាម​បេះដូង (Stress Test)

• ស្កែ​ន​បេះដូង (Coronary CT scan)

​គ​) តើ​ការពិនិត្យ​សុខភាព​បេះដូង ប្រព្រឹត្ត​ទៅដោយ​វិធី​យ៉ាងណា​?

​ការពិនិត្យ​សុខភាព​បេះដូង ប្រព្រឹត្តធ្វើ​ឡើងជា ២ តំណាក់កាល​៖

១) ការពិនិត្យ​ស្រាវជ្រាវ (Screening stage) ៖

– ជួប ពិគ្រោះ​និង ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯកទេស​បេះដូង​

– ការ​វាស់​ទម្ងន់ និង កម្ពស់​

– ការធ្វើ​តេស្ត​ឈាម រកមើល ជាតិ​ខ្លាញ់ ជាតិ​ស្ករ​

– ការចាប់​ចង្វាក់បេះដូង (EKG)

– ការធ្វើ​អេកូ​បេះដូង (Echocardiogram)

– ការថត​សួត (Chest X-ray)

២) ការពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ (Diagnosis stage)៖

– ការចាប់​ចង្វាក់បេះដូង ២៤ ម៉ោង (Holter EKG 24H) ក្នុង ករណី គ្រូពេទ្យ​សង្ស័យ​មាន​បញ្ហា​វិបត្តិ​ចង្វាក់បេះដូង​

– ការរត់​លើ​ម៉ាស៊ីន​ដើម្បី​ស្វែងរក​បញ្ហា​ស្ទះ​សរសៃឈាម​បេះដូង (Stress Test)

– ស្តែ​ន​បេះដូង (Coronary CT Scan)

– ការឆ្លុះ​មើល​សរសៃ​ឈាម​បេះដូង (Coronary Artery Angiography)

​ឃ​) តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​មុន​មកជួប​ពិគ្រោះ ពិនិត្យ​សុខភាព​បេះដូង​៖

– អត់​ញាំ​អាហារ​អោយបាន​យ៉ាងតិច ១២​ម៉ោង មុន​មក​ធ្វើការ​ពិនិត្យ​

– ជៀសវាង ការ​ញាំ​តែ និង កាហ្វេ​

– កុំ​ប្រើប្រាស់ ក្រែម ប្រេង ឫ ម្សៅ លើ​ដើមទ្រូង​

– ផ្តល់នូវ ព័ត៌មាន​លំអិត រាល់​ប្រវត្តិ​ជំងឺ និង ឯកសារ​ប្រវត្តិ​ធ្លាប់​ពិនិត្យ​សុខភាព​ពីមុន​

​ង​) តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ដើម្បី មាន​សុខភាព​បេះដូង ល្អ​

– ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​

– កុំ​ពិសា​បារី​

– កុំ​ពិសា​សុរា​

– កាត់បន្ថយ​ការបរិភោគ​អាហារ​មាន​រសជាតិ​ប្រៃ​

– គ្រប់គ្រង ការ​លើស​សំពាធ​ឈាម លើស​ជាតិ​ខ្លាញ់ លើស​ជាតិ​ស្ករ ឲ្យ​បាន​ល្អ ប្រសិនជា​អ្នកមាន​

– ជួប​ពិគ្រោះ ពិនិត្យ ជាមួយ​គ្រូពេទ្យ ឲ្យ​បាន​ទៀងទាត់​

​ប្រសិនបើ​លោកអ្នក​មាន​កត្តា​ប្រឈម ដូច​រៀបរាប់​ខាងលើនេះ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​បេះដូង នៅ​មជ្ឈមណ្ឌល​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់​ពេលវេលា​។​

​ការពារ​បេះដូង​អ្នក ដើម្បី​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ សុភមង្គល​យូរអង្វែង ដោយ​ការផ្លាស់ប្តូរ​របៀបរបប​រស់នៅ និង​ការត្រួតពិនិត្យ​សុខភាព​បេះដូង ឲ្យ​បាន​ទៀងទាត់​រៀងរាល់ឆ្នាំ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៣ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២០ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២១ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៤ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម