Connect with us

សុខភាព

ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩

បានផុស

នៅ

តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​ពិភពលោក (WHO) យើង​គ្រប់​គ្នា​គួរ​តាម​ដាន​សុខភាព​ ចំណាំ​មើល​អាការៈ​ក្អក ឈឺ​ក ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម និង​អាការៈ​ស្រដៀង​ជំងឺ​ផ្ដាសាយ​ផ្សេង​ទៀត ព្រោះ​វា​ជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក ក្រៅ​ពី​អាការៈ​អស់​នោះ មាន​អាការៈ​មួយ​ចំនួន​ទៀត​ដែល​យើង​មិន​សូវ​ចាប់​អារម្មណ៍ តែ​អាច​ជា​សញ្ញា​ជំងឺ​កូវីដ-១៩ ដែរ។

Premium Photo | Women wear face mask sneezing and coughing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​សូវ​កើត​មាន​ហើយ​អាច​ប៉ះពាល់​ដល់​អ្នក​ជំងឺ​មួយ​ចំនួន​រួម​មាន៖

– បាត់បង់​ក្លិន រសជាតិ
– តឹង​ច្រមុះ
– ភ្នែក​ឡើង​ក្រហម
– ឈឺ​ក្បាល
– ឈឺ​សាច់ដុំ ឬ​សន្លាក់
– ឡើង​កន្ទួល​លើ​ស្បែក
– រាក​រូស
– ព្រឺ​រងា ឬ​វិល​មុខ។ល។

Premium Photo | Young asian woman coughing while wearing n95 mask

រោគសញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ រួមមាន៖

– ពិបាក​ដក​ដង្ហើម
– បាត់បង់​ចំណង់​អាហារ
– ឈឺ​ចុក​ចាប់​ក្នុង​ទ្រូង​មិន​បាត់
– ក្ដៅ​ខ្លួន​ខ្លាំង (លើស​៣៨អង្សារសេ)

រោគសញ្ញា​មិន​សូវ​កើត​ឡើង​ផ្សេងទៀត ​រួម​មាន៖

Premium Photo | Sick man wearing a face mask and coughing in his elbow

– មួរម៉ៅ វង្វេង​វង្វាន់
– ថប់​បារម្ភ
– អារម្មណ៍​រវើរវាយ មិន​នៅ​ក្នុង​ខ្លួន
– បាក់ទឹកចិត្ត
– មាន​បញ្ហា​គេង
– បញ្ហា​ផ្សេង​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធប្រសាទ​ដូច​រលាក​ខួរក្បាល សន្លប់។ល។

អង្គការសុខភាព​ពិភពលោក ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​វ័យ​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ​ក្អក រួម​ជាមួយ​​ពិបាក​ដក​ដង្ហើម ឈឺ​ទ្រូង ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​លឿន​បំផុត។ បើ​អាច ទាក់ទង​ទៅ​ផ្នែក​មន្ទីរពេទ្យ​ជិត​ខ្លួន​បំផុត ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ក្រោយចាក់វ៉ាក់សាំង​រួច តើ​ភាពស៊ាំដែល​ផ្ដល់​ដោយ​ថ្នាំនឹង​នៅ​បានយូរប៉ុនណា?

ចុចអាន៖ ក្រោយ​ចាក់​វ៉ាក់សាំង​រួច មាន​ស្នាម​កន្ទួល​លើ​រាងកាយ ឬ​កន្លែង​មុខ​ម្ជុល​រីក​ធំ​មួយ​សប្ដាហ៍ គ្រូពេទ្យ​ជំនាញ​ថា​កុំ​ភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម