Connect with us

សុខភាព

លោកជំទាវ ឱ វណ្ណឌី​ន បញ្ជាក់​បន្ថែម​ ទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍​

បានផុស

នៅ

ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ថា មាន​​ការ​ហាម​ឃាត់​ការ​រៀប​អាពាហ៍ពិពាហ៍ ដោយ​សារ​ការឆ្លងរីករាលដាលនៃ​កូវីដ-១៩ លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​​តាម​រយៈ​បណ្តាញសង្គម​ Telegram បាន​លើក​ឡើង​ថា​ “អ្នក​សរសេរ​មិន​អស់​ នៅ​ខ្វះ​ការ​ធ្វើ​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ​ រួម​ជាមួយ​ និង​ការ​វាស់កំដៅ​ ពាក់​ម៉ាស់​ និង​ការ​លាង​សម្អាត​ដៃ​ ដោយអាល់កុល​ ឫ​ជែល​ ដល់​អ្នកចូលរួម​ ដោយ​មាន​ការ​កម្រិត​ចំនួន​អ្នក​ចូល​រួម​​ឱ្យ​តិច​។​ប្រសិនបើមានការចាំបាច់ក្នុងការធ្វើពិធីអ្វីមួយ​ ចៀស​វាង​ការ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​កុះករ​​ ដែល​អាច​មាន​ហានិភ័យ​ នៃ​ការ​ចម្លង​វីរុស​កូវីដ-១៩។ ​អរគុណ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រសាសន៍​ខាងលើ​មានន័យ​ថា ការរៀបចំ​អាពាហ៍ពិពាហ៍ គឺអាច​រៀបចំ​បាន​​ ប៉ុន្តែ​​ម្ចាស់រៀបចំ​កម្មវិធីចាំ​បាច់​មានវិធានការការពារឆ្លងកូវីដ-១៩ និង​ត្រូវ​កម្រិត​ចំនួនអ្នក​ចូលរួម​ឱ្យតិច​។

យោងតាមការចេញផ្សាយពីគេហទំព័រកម្ពុជាថ្មីកន្លងមក​លោកជំទាវ​បានបន្ថែម​​ថា «វិធានការបានដាក់ចេញហើយ  ការអំពាវនាវក៏អំពាវនាវហើយដែរនៅឡើយតែបុគ្គលដែលត្រូវចូលរួមអនុវត្តប៉ុណ្ណោះ»។ បុគ្គលម្នាក់ៗត្រូវចេះភ្ញាក់រលឹក និង​មាន​ទំនួល​ខុសត្រូវ។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាការពារខ្លួនឲ្យបានល្អនិងកុំចម្លងជំងឺទៅអ្នកដទៃ។

គិតត្រឹមថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​​២០២០​នេះ​កម្ពុជា​មាន​​អ្នក​ឆ្លង​វីរុស​កូវីដ-១៩ ​៣០០នាក់ ខណៈអ្នក​ជាសះស្បើយ​មានចំនួន ២៨៨នាក់។ បច្ចុប្បន្ន​មា​ន​អ្នកកំពុង​សម្រាកព្យាបាល​ចំនួន ១២ នាក់ ក្នុងនោះមានស្រី ២ នាក់ ប្រុស ១០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម