Connect with us

សុខភាព

ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន អាច​ស្លាប់​ដោយ​​មហារីក និងជំងឺ​​បេះដូង

បានផុស

នៅ

ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន និងជារៀងរាល់​ថ្ងៃ អាច​​បណ្ដាល​ឲ្យ​ឆាប់​ស្លាប់ ដោយសារ​ជំងឺ​បេះដូង និង​មហារីក។ នេះបើតាម​ការ​សិក្សា​ថ្មី​ធ្វើ​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក។

50 Unhealthiest Drinks on the Planet | Eat This Not That
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន គឺ​ពាក់ព័ន្ធ​ នឹងប្រឈម​មុខការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​ដល់​ទៅ ២៨% ជំងឺ​បេះដូង ៣១% និង​ជំងឺ​មហារីក ១៦%

“នៅអាមេរិក ប្រហែល​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជនសរុប គឺ​ផឹកភេសជ្ជៈ​ផ្អែម​ខ្លាំង ១​ កំប៉ុង/​ថ្ងៃ… ហើយ​ដើម្បី​​ជំនួស​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ទាំង​នេះ គួរ​ផឹកភេសជ្ជៈ​ផ្សេងទៀត ជាពិសេស​ទឹកសុទ្ធ គឺ​ជា​យុទ្ធសាស្រ្ត​មួយ ដើម្បី​លើកកម្ពស់​សុខភាព និង​រស់បាន​អាយុ​វែង”។ នេះជាការ​លើកឡើង​របស់​លោក Vasanti Malik អ្នកស្រាវជ្រាវ​ផ្នែក​អាហារ​បំប៉ន នៅ​ឯ​សាលា​សុខភាព​សាធារណៈ Harvard TH Chan ក្នុង​ទីក្រុង Boston។

Asian Woman Drinking Soda. Sport Stock Footage Video (100% Royalty-free)  25768241 | Shutterstock

ទឹកក្រូច ភេសជ្ជៈ​ប៉ូវកម្លាំង និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង ជា​ប្រភព​ចម្បង​​តែ​មួយ​គត់ ដែល​មាន​ជាតិស្ករបន្ថែម ទៅក្នុង​របប​អាហារ​ពលរដ្ឋអាមេរិកគ្រប់​រូប។ នេះ​បើតាម​ការ​កក់សម្គាល់​របស់​លោក Vasanti Malik។

សាស្ត្រាចារ្យ​រូបនេះ បាន​បញ្ជាក់​ថា នៅ​ពេល​យើង ផឹក​ទឹកក្រូច និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត ​ទំនង​ជា​បាន​វិវត្តទៅ​រក​​កត្ដា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងៗ។ យើង​អាច​ទំនង​ជា​ទទួល​យក​ចំនួន​កាឡូរី​សរុប ច្រើនជាង​រាងកាយ​ត្រូវ​ការ​នាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។

ចំណែក​ភាពប្រឈម​​កើតជំងឺ​មហារីក ជាមួយ​​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​វិញ ទំនងបង្ក​ឡើង​ដោយ​ជំងឺ​មហារីក ​ដែល​ពាក់ព័ន្ធ​នឹង​របប​អាហារ រួមមាន ​មហារីក និងភេសជ្ជៈ​ប៉ូវ​កម្លាំង

សម្រាប់​ការ​សិក្សា​ថ្មី​នេះ ហានិភ័យ​ពាក់ព័ន្ធ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​​ខ្ពស់ ខណៈ​បច្ចុប្បន្ន​កំណើន​អ្នក​ចូលចិត្ត​ភេសជ្ជៈ​ប្រភេទ​ទាំងនេះ ទាំង​បុរស និង​ស្រ្ដី កំពុង​កើន​ឡើង​ខ្ពស់​ដូច​គ្នា។

ការ​សិក្សា​ថ្មី​នេះ បាន​ពិនិត្យ និង​តាមដាន​លើ​បុរស ចំនួន ៣៧.៧១៦​នាក់ អស់រយៈពេល ២៨​ឆ្នាំ និង​ស្រ្តី ចំនួន ៨០.៦៤៧​នាក់ អស់រយៈពេល ៣៤​ឆ្នាំ ដោយ​បាន​ពិនិត្យ​លើ​កត្តា​របប​អាហារ​នានា សកម្មភាព​រាងកាយ និង​ការ​ធាត់ជ្រុល ដោយ​សារ​ផឹក​​ភេសជ្ជៈ​ផ្អែម​ខ្លាំង។ លទ្ធផលរកឃើញ​ថា រយៈពេល ៣៤​ឆ្នាំ មកនេះ ស្រ្តី ២៣.៤៣២​នាក់ បាន​ស្លាប់ ​ក្នុង​នោះ ៤.១៣៩​នាក់ ស្លាប់​ដោយសារ​បញ្ហា​បេះដូង និង ៨.៣១៨​នាក់ ស្លាប់​ដោយសារ​ជំងឺ​មហារីក។ រីឯ​បុរស​វិញ ក្រោយ​តាម​ដាន ២៨​ឆ្នាំ ១៣.០០៤​នាក់​ បាន​ស្លាប់ ដោយ​ក្នុង​នោះ ៣.៧៥៧​នាក់ ស្លាប់​ដោយសារ​បញ្ហា​បេះដូង និង ៤.០៦២​នាក់ ស្លាប់​ដោយសារ​ជំងឺ​មហារីក៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ភេសជ្ជៈដ៏ល្អវិសេសដែលយើង​មើលរំលង ហើយមានតម្លៃថោក

ចុចអាន៖ ខ្វះ​ជាតិ​ទឹក​មែនទេ? ភេសជ្ជៈ៣ប្រភេទនេះ​អាច​ជួយ​អ្នក​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម